ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

បើ​កូន​ធាត់​ពេក​ឪពុក​ម្តាយ​គប្បី​ធ្វើ​បែប​ណា ?

2 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ ការ​ធាត់​ក្នុង​វ័យ​កុមារ​អាច​បង្ក​ជា​ក្តី​កង្វល់​សម្រាប់​ឪពុក​ម្តាយ​ជា​ច្រើន ។ ការ​ធាត់​លើស​ទម្ងន់ គឺជា​បញ្ហា​ស្មុគស្មាញ ដែល​បណ្តាល​មក​ពី​មូលហេតុ​ជា​ច្រើន​រួម​មាន ៖ បញ្ហា​អាហារូបត្ថម្ភ លំនាំ​នៃ​ការ​ញ៉ាំ…

រាជធានី​ភ្នំពេញ ៖ ការ​ធាត់​ក្នុង​វ័យ​កុមារ​អាច​បង្ក​ជា​ក្តី​កង្វល់​សម្រាប់​ឪពុក​ម្តាយ​ជា​ច្រើន ។ ការ​ធាត់​លើស​ទម្ងន់ គឺជា​បញ្ហា​ស្មុគស្មាញ ដែល​បណ្តាល​មក​ពី​មូលហេតុ​ជា​ច្រើន​រួម​មាន ៖ បញ្ហា​អាហារូបត្ថម្ភ លំនាំ​នៃ​ការ​ញ៉ាំ កម្រិត​សកម្មភាព​រាង​កាយ ការ​គេង​មិន​គ្រប់គ្រាន់ ហ្សែ​ន និង​ភាព​តានតឹង​ផ្លូវចិត្ត ។ ក្នុង​ករណី​ខ្លះ ការ​លើស​ទម្ងន់​របស់​កុមារ​អាច​បណ្តាល​មក​ពី​ជំងឺ ឬ​ថ្នាំ​មួយ​ចំនួន ។ កុមារ​ដែល​ទទួលទាន​កាឡូរី​ច្រើន​ពេក ហើយ​មិន​បាន​ធ្វើ​លំ​ហាត់ប្រាណ ឬ​គេង​គ្រប់គ្រាន់​អាច​ប្រឈម​នឹង​ការ​ធាត់​លើស​ទម្ងន់ ។ កុមារ​ខ្លះ​មិន​បាន​ញ៉ាំ​អាហារ​ដែល​មាន​សុខភាព​ល្អ​ដូច​ជា​ផ្លែ​ឈើ និង​បន្លែ​ច្រើន​នោះ​ទេ ។ កុមារ​ជា​ច្រើន​មិន​ទទួល​បាន​សកម្មភាព​រាង​កាយ​គ្រប់គ្រាន់​ទេ ដោយសារ​តែ​កុមារ​កាន់តែ​ច្រើន​ចូល​ចិត្ត​មើល​ទូរទស្សន៍ ឬ​លេង​ហ្គេ​ម​វី​ដេ​អូ​ជាដើម ។

ដើម្បី​ជួយ​ទប់ទល់​នឹង​កត្តា​ទាំងនេះ ឪពុក​ម្តាយ​អាច​ធ្វើការ​ផ្លាស់​ប្តូរ​នៅ​ក្នុង​ជីវិត​របស់​កូន ៖
១. ផ្លាស់​ទី​ឱ្យ​បាន​កាន់តែ​ច្រើន​ជាមួយ​គ្រួសារ ។ កុមារ​ដែល​មាន​អាយុ​ពី ៣ ទៅ ៥ ឆ្នាំ​គួរតែ​ធ្វើ​សកម្មភាព​រាង​កាយ​ពេញ​មួយ​ថ្ងៃ ។ នេះ​រួម​បញ្ចូល​ទាំង​ការ​លេង​យ៉ាង​សកម្ម ការ​ជិះ​កង់ និង​ការ​លោត​លេង ។ ក្មេង​ដែល​មាន​អាយុ​ពី ៦ ទៅ ១៧ ឆ្នាំ​ត្រូវការ​យ៉ាង​ហោច​ណាស់ ៦០ នាទី​នៃ​សកម្មភាព​រាង​កាយ​ពី​មធ្យម​ទៅ​ខ្លាំង​ជា​រៀងរាល់ថ្ងៃ ។ ដូច្នេះ​សូម​ធ្វើ​ជា​គំរូ​ល្អ​សម្រាប់​កូន​របស់​អ្នក ដោយ​ធ្វើ​ខ្លួនឯង​ឱ្យ​សកម្ម ។ ចូរ​ធ្វើ​ឱ្យ​លំ​ហាត់ប្រាណ​ក្លាយជា​ផ្នែក​មួយ​នៃ​ទម្លាប់​ប្រចាំ​ថ្ងៃ​របស់​អ្នក ។ សាកល្បង​ដើរ​លេង​ជា​លក្ខណៈ​គ្រួសារ រាំ ជិះ​កង់ ឬ​លេង​ហ្គេ​ម​ក្រៅ​ផ្ទះ​ជាមួយ​គ្នា​ឱ្យ​បាន​ញឹកញាប់​តាម​ដែល​អ្នក​អាច​ធ្វើ​បាន ។

២. បង្កើត​ទម្លាប់​នៃ​ការ​គេង​ឱ្យ​បាន​ទៀងទាត់ ។ ការ​គេង​ល្អ ជួយ​ការពារ​ជំងឺ​ផ្សេង​ៗ រួម​មាន​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី ២ ការ​ធាត់​លើស​ទម្ងន់ ការ​រង​របួស បញ្ហា​ជាមួយ​ការ​យកចិត្តទុកដាក់ និង​បញ្ហា​អាកប្បកិរិយា ។ កុមារ​ដែល​គេង​មិន​បាន​គ្រប់គ្រាន់​ប្រឈម​នឹង​ការ​ឡើង​ទម្ងន់​មិនល្អ​។ ចូរ​ដក​អេ​ក្រង់​ទូរទស្សន៍ ឬ​កុំ​ព្យូ​រ​ទ័​រ​ចេញពី​បន្ទប់​របស់​កូន​អ្នក ។ អនុវត្ត​តាម​កាលវិភាគ​គេង​ជាប់លាប់ សូ​ម្បី​តែ​នៅ​ចុង​ស​ប្តា​ហ៍​ក៏​ដោយ វា​អាច​ជួយ​ឱ្យ​កុមារ​គេង​លក់​ស្រួល ។

៣. ធ្វើ​គំរូ​ផែនការ​អាហារ​ដែល​មាន​សុខភាព​ល្អ ។ ការ​ធ្វើ​តាម​របប​អាហារ​ដែល​មាន​សុខភាព​ល្អ​អាច​ជួយ​ឱ្យ​កុមារ និង​ក្រុម​គ្រួសារ​របស់​អ្នករក្សា​ទម្ងន់​ដែល​មាន​សុខភាព​ល្អ ។ អាហារ​ដែល​មាន​សុខភាព​ល្អ និង​ជីវជាតិ​រួម​មាន​បន្លែ ផ្លែ​ឈើ​ជា​ច្រើន​ប្រភេទ គ្រាប់​ធញ្ញជាតិ អាហារ​ប្រូតេអ៊ីន​គ្មាន​ខ្លាញ់ ផលិតផល​ទឹកដោះគោ​គ្មាន​ជាតិ​ខ្លាញ់ ។ កុំឱ្យ​កូន​របស់​អ្នក​ញ៉ាំ​ទឹកក្រូច នំ​មាន​រសជាតិ​ផ្អែម​ខ្លាំង​ញឹកញាប់​ពេក ។

៤. ពិនិត្យ​មើល​បរិមាណ​អាហារ និង​សារធាតុ​ផ្សំ​ដែល​កូន​របស់​អ្នក​ញ៉ាំ​ឱ្យ​បាន​ដិត​ដល់ ។ ត្រូវ​ប្រាកដ​ថា បរិមាណ​អាហារ​ដែល​កូន​របស់​អ្នក​ញ៉ាំ​ស្ថិត​នៅ​ក្នុង​ការ​ណែនាំ​របស់​គ្រូពេទ្យ ។

៥. កំណត់​ពេលវេលា​អេ​ក្រង់​ទូរទស្សន៍ ទូរ​សព្ទ និង​កុំព្យូទ័រ ។ ពេលវេលា​អេ​ក្រង់​ច្រើន​ពេក​អាច​ធ្វើ​ឱ្យ​ក្មេង​គេង​មិន​លក់ ឡើង​ទម្ងន់ ធ្លាក់​ចំណាត់ថ្នាក់​សិក្សា និង​សុខភាព​ផ្លូវចិត្ត​មិនល្អ ៕ ប្រភព ៖ urmc

អត្ថបទ​នេះ​ផលិត​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍ ។ សាលារៀន​មានកម្ម​វិធី​អប់រំ និង​ថែទាំ​កុមារ​តូច ម​តេ្ត​យ្យ ភាសា​អង់គ្លេស​សម្រាប់​កុមារ ភាសា​អង់គ្លេស​សម្រាប់​សិស្ស​ធំ ភាសា​ចិន និង​ចំណេះ​ទូទៅ​ខ្មែរ​ពី​ថ្នាក់​ទី ១ ដល់ទី ១២ ។ សាលារៀន​ផ្តល់​ជូន​ការ​ធានា​រ៉ាប់រង​គ្រោះថ្នាក់​បុត្រ​ធីតា ការ​ការពារ​ការ​សិក្សា​បុត្រ​ធីតា​រហូត​ដល់ ៥ ឆ្នាំ សេវាកម្ម​គាំទ្រ និង​កម្មវិធី​សិក្សា​បន្ថែម​សម្បូរ​បែប​សម្រប​តាម​បំ​ណិ​ន​សតវត្សរ៍​ទី ២១ ។ សាលារៀន​ចាប់​ទទួល​ចុះ​ឈ្មោះ​សិស្ស​ចូល​រៀន​រាល់ថ្ងៃ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទូរស័ព្ទ​លេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕