ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

មូលនិធិ​ព្រី​ន​ស៍ សហការ​ជាមួយ​កម្មវិធី NTU PEAK ASEAN ម្តងទៀត ក្នុង​ប្រធានបទ​ «ដោះស្រាយ​បញ្ហា​ប្រឈម​ក្នុង​ការ​អភិវឌ្ឍន៍»

3 ថ្ងៃ មុន

​និស្សិត NTU ត្រឡប់​មក​កម្ពុជា​វិញ ដើម្បី​បង្កើត​ដំណោះស្រាយ​ប្រកបដោយ​ភាព​ច្នៃប្រឌិត សម្រាប់​ការ​ជំរុញ​ការ​អប់រំ និង​ភាព​ជា​សហគ្រិន​នៅ​ក្នុង​សហគមន៍​ដែល​ខ្វះខាត ​។ រាជធានី​ភ្នំពេញ​, ថ្ងៃ​ទី ៣១…

​និស្សិត NTU ត្រឡប់​មក​កម្ពុជា​វិញ ដើម្បី​បង្កើត​ដំណោះស្រាយ​ប្រកបដោយ​ភាព​ច្នៃប្រឌិត សម្រាប់​ការ​ជំរុញ​ការ​អប់រំ និង​ភាព​ជា​សហគ្រិន​នៅ​ក្នុង​សហគមន៍​ដែល​ខ្វះខាត ​។

រាជធានី​ភ្នំពេញ​, ថ្ងៃ​ទី ៣១ ខែធ្នូ ឆ្នាំ ២០២៤ ៖ មូលនិធិ​ព្រី​ន​ស៍ ស្វាគមន៍​និស្សិត​សាកលវិទ្យាល័យ​បច្ចេកវិទ្យា ណា​ន​យ៉ាង (NTU) ចំនួន ១០ នាក់​មក​ពី​ប្រទេស​សិង្ហ​បុរី សម្រាប់​កម្មវិធី​រយៈពេល ៣​ស​ប្តា​ហ៍​ដែល​ផ្តោត​លើ​ការ​ពង្រីក​លទ្ធភាព​ទទួល​បានការ​អប់រំ និង​ការ​ណែនាំ​អំពី​សហគ្រិនភាព​នៅ​កម្ពុជា​ ។ និស្សិត​ដែល​ចូលរួម​ក្នុង​កម្មវិធី NTU PEAK ASEAN នេះបាន​សិក្សា​ក្នុង​ការ​ស្រាវជ្រាវ និង​បង្កើត​ដំណោះស្រាយ​សម្រាប់​បញ្ហា​ប្រឈម​សំខាន់​ៗ​ចំនួន​ពីរ​គឺ ​៖ ការ​កែ​លម្អ​លទ្ធភាព​ក្នុង​ការ​ទទួល​បានការ​អប់រំ​នៅ​តំបន់​ខ្វះខាត និង​ការ​បង្កើត​កម្មវិធី​ណែនាំ​សម្រាប់​សហគ្រិន​វ័យក្មេង​ ។

កម្មវិធី​នេះ ត្រូវ​បាន​រៀបចំ​ឡើង​ក្នុង​គោលបំណង​អភិវឌ្ឍភាព​ជា​អ្នកដឹកនាំ និង​ជំនាញ​ដោះស្រាយ​បញ្ហា​ក្នុង​ចំណោម​សិស្សានុសិស្ស​តាម​រយៈ​ការ​រៀនសូត្រ​ពី​បទ​ពិសោធន៍ នៅ​មិន​ត្រឹមតែ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ទេ គឺ​លើស​ពី​នេះ​ទៀត​។ អ្នកចូលរួម​បង្កើត​បាន​ដំណោះស្រាយ​សម្រាប់​បញ្ហា​សេដ្ឋកិច្ច​ក្នុង​សង្គម ខណៈ​ពេល​ដែល​ចូលរួម​សហការ​ជាមួយ​អង្គការ​នានា​ក្នុងស្រុក ​។

លោក Gabriel Tan ប្រធាន​ផ្នែក​ទំនាក់ទំនង​នៃ​ក្រុមហ៊ុន​ព្រី​ន​ស៍​ហូល​ឌី​ង​គ្រុប និង​ជា​ប្រធាន​មូលនិធិ​ព្រី​ន​ស៍ មាន​ប្រសាសន៍​ថា “​ការ​អប់រំ​គឺជា​មូលដ្ឋាន​គ្រឹះ​នៃ​ការ​អភិវឌ្ឍន៍​ប្រកបដោយ​និរន្តរភាព និង​ជម្រុញ​ឲ្យ​មានការ​ផ្លាស់​ប្តូរ​” លោក​បន្ថែម​ទៀត​ថា “​តាម​រយៈ​ការ​សហការ​ជាមួយ​និស្សិត​សាកលវិទ្យាល័យ​បច្ចេកវិទ្យា​ណា​ន​យ៉ាង យើង​សាងសង់​ស្ពាន​សម្រាប់​ជាតិ ជាមួយនឹង​ជំនាន់​ក្រោយ​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ ។​”

ក្នុង​នាម​ជា​អង្គការ​សប្បុរសធម៌​របស់​ព្រី​ន​ស៍ ហូល​ឌី​ង គ្រុប ដែល​ជា​ក្រុម​អាជីវកម្ម​ឈានមុខ​គេ​មួយ​របស់​កម្ពុជា មូលនិធិ​ព្រី​ន​ស៍ បាន​ផ្តល់​អ្នក​ណែនាំ​ដើម្បី​ជួយ​សិស្ស​បង្កើត​ការ​ផ្តល់​យោបល់​នានា ដោយ​ផ្អែក​លើ​តម្រូវការ​ក្នុងស្រុក ខណៈ​ពេល​ដែល​រួម​បញ្ចូល​ការ​អនុវត្ត​ល្អ​បំផុត​ក្នុង​តំបន់ ​។

លោក Desmond Woo នាយករង​នៃ​ការិយាល័យ​ការងារ និង​ឯកសារ​ភ្ជាប់​របស់​សាកលវិទ្យាល័យ​បច្ចេកវិទ្យា​ណា​ន​យ៉ាង បាន​និយាយ​ថា មូលនិធិ​បាន​ផ្តល់​ឱ្យ​សិស្ស​នូវ​បទ​ពិសោធន៍​ដ៏​មាន​តម្លៃ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ក្នុង​ពិភពលោក​ពិតប្រាកដ​ ។ លោក Woo មាន​ប្រសាសន៍​ថា «​ការ​ណែនាំ និង​ការ​ផ្តល់​ធនធាន​របស់​មូលនិធិ​បាន​ដើរតួ​យ៉ាង​សំខាន់​ជា​ជំនួយ​ដល់​សិស្ស​ក្នុង​ការ​ដំណោះស្រាយ​បញ្ហា​ប្រកបដោយ​ភាព​ច្នៃប្រឌិត និង​ភាព​ជាក់ស្តែង ដែល​ស្រប​តាម​គោលដៅ​សម្រាប់​ការ​រីក​ចម្រើន និង​ការ​អភិវឌ្ឍន៍​របស់​ប្រទេស​កម្ពុជា​» ។

កម្មវិធី​នេះ​ធ្វើ​ឡើង​ស្រប​តាម​គោលដៅ​អភិវឌ្ឍន៍​របស់​រដ្ឋាភិបាល​កម្ពុជា និង​ឆ្លុះ​បញ្ចាំង​ពី​ការ​យកចិត្តទុកដាក់​របស់​មូលនិធិ​ព្រី​ន​ស៍​លើ​វិស័យ​អប់រំ ការ​អភិវឌ្ឍន៍​យុវជន វិស័យ​សុខាភិបាល និង​កិច្ច​ផ្តួចផ្តើម​សហគមន៍​ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា នេះ​ជា​លើក​ទី​២​ហើយ ដែល​មូលនិធិ​ព្រី​ន​ស៍បាន​រៀបចំ​កម្មវិធី NTU PEAK ASEAN នៅ​កម្ពុជា ដោយ​លើក​ទី​មួយ​នៅ​ឆ្នាំ ​២០២២ ​។


អំពី មូលនិធិ​ព្រី​ន​ស៍ ​៖
មូលនិធិ​ព្រី​ន​ស៍ ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ២០១៥ គឺជា​មូលនិធិ​សប្បុរសធម៌​ឈានមុខ​គេ​មួយ​នៅ​កម្ពុជា ។ ក្នុង​នាម​ជា សមាជិក​របស់​ក្រុមហ៊ុន ព្រី​ន​ស៍ ហូល​ឌី​ង គ្រុប ដែល​ជា​សម្ព័ន្ធ​ក្រុមហ៊ុន​ដ៏​ធំ​មួយ​នៅ​កម្ពុជា មូលនិធិ​នេះ​មាន​គោលបំណង​ធ្វើការ​ជាមួយ​សហគមន៍​មូលដ្ឋាន​ដើម្បី​កសាង​ការ​រស់នៅ និង​បរិយាកាស​ការងារ​ដែល​លើកកម្ពស់​សុខុមាលភាព និង​ការ​រស់នៅ​របស់​ប្រជាជន​ស្រប​តាម​ចក្ខុវិស័យ «​រួម​គ្នា​កសាង​អនាគត​កាន់តែ​ប្រសើរ​សម្រាប់​កម្ពុជា​» ។

ដោយ​ផ្តោត​លើ​វិស័យ​អប់រំ ការ​អភិវឌ្ឍ​យុវជន វិស័យ​សុខាភិបាល និង​កិច្ច​ផ្តួចផ្តើម​សហគមន៍ មូលនិធិ​ព្រី​ន​ស៍ បាន​បន្ត​ធ្វើការ​ជាមួយ​ដៃគូ​នានា​ដើម្បី​ផ្តល់​នូវ​កម្មវិធី​ដែល​មាន​និរន្តរភាព​និង​ឱកាស​ជា​ច្រើន​ដល់​យុវជន​កម្ពុជា ការ​បង្កើត​សហគមន៍ និង​ការ​ចូលរួម​ក្នុង​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ជា​និរន្តរភាព ។

គម្រោង​ដ៏​លេចធ្លោ​របស់​មូលនិធិ គឺជា​គម្រោង​កម្មវិធី​អាហារូបករណ៍ ចេ​ន ហ្ស៊ី ដែល​ជា​គម្រោង​អាហារូបករណ៍​ប្រចាំឆ្នាំ​ដែល​ផ្តល់​ជូន​ការ​បង់ថ្លៃ​សិក្សា​ពេញលេញ ប្រាក់​ឧបត្ថម្ភ​ប្រចាំខែ កម្មវិធី​អភិវឌ្ឍន៍​ខ្លួន ឱកាស​កម្មសិក្សា និង​ឱកាស​ការងារ​ជូន​ទៅ​ដល់​និស្សិត​សាកលវិទ្យាល័យ​កម្ពុជា​ចំនួន ៤០០​នាក់ ក្នុង​រយៈពេល​ប្រាំពីរ​ឆ្នាំ និង​មជ្ឈមណ្ឌល​បណ្តុះបណ្ដាល​វិជ្ជាជីវៈ ព្រី​ន​ស៍​នាឡិកា ដែល​ជា​សាលា​បណ្ដុះបណ្ដាល​តែ​មួយ​គត់​ក្នុង​ការ​ផ្ដល់​ឱកាស​សិក្សា​អំពី​សិល្បៈ​នៃ​ការ​ផលិត​នាឡិកា​ស្តង់ដា​ប្រទេស​ស្វី​ស ។ មូលនិធិ​ព្រី​ន​ស៍ បាន​ផ្តួចផ្តើម​កម្មវិធី​មនុស្សធម៌​ជាង ២៥០ កម្មវិធី ដែល​បាន​ជួយ​ទៅ​ដល​ប្រជាជន​ប្រមាណ​ជាង ១.៥​លាន នាក់ ព្រមទាំង​ធ្វើការ​បរិច្ចាគ​ដែល​មាន​តម្លៃ​ជា​ទឹកប្រាក់​សរុប​លើស​ពី ១៧ លាន​ដុល្លារ ៕ អត្ថបទសហការ