រាជធានីភ្នំពេញ ៖ កុមារភាគច្រើនពឹងផ្អែកលើកាតាបស្ពាយ ដើម្បីដាក់សៀវភៅ និងសម្ភារសិក្សាផ្សេងទៀតទៅសាលារៀន និងសកម្មភាពផ្សេងៗ ។ ប៉ុន្តែកាតាបស្ពាយដែលធ្ងន់ពេក ឬមិនត្រឹមត្រូវអាចបង្កគ្រោះថ្នាក់ដល់កូនរបស់អ្នក ។ កុមារអាចធ្វើបាបខ្លួន ដោយការប្រើឥរិយាបថមិនត្រឹមត្រូវក្នុងការស្ពាយកាតាបដែលធ្ងន់ពេក ។ ពួកគេអាចបត់ខ្នង ពត់ទៅមុខ បង្វិល ឬផ្អៀងទៅម្ខាង ។ ការស្ពាយបែបនេះអាចធ្វើឱ្យប៉ះពាល់ដល់ឆ្អឹងខ្នង សាច់ដុំ និងសន្លាក់នៅខាងក្រោយ ក និងស្មា ។ វាអាចបណ្តាលឱ្យមានបញ្ហាជាមួយនឹងឥរិយាបថ ហើយក្នុងករណីកម្រ វាអាចបណ្តាលឱ្យខូចសរសៃប្រសាទរបស់កុមារ ។
របៀបជ្រើសរើសកាតាបស្ពាយសម្រាប់កូនរបស់អ្នក ៖ កាតាបស្ពាយដែលមានទម្ងន់ស្រាល ប៉ុន្តែរឹងមាំ, កាតាបស្ពាយដែលមានខ្សែស្មាធំ ២ ខ្សែសងខាង (មិនមែនត្រឹមតែ ១ ខ្សែ), កាតាបស្ពាយដែលមានទ្រនាប់ខាងក្រោយ ដើម្បីការពារពីវត្ថុមុតស្រួចនៅខាងក្នុងកាតាប, កាតាបស្ពាយដែលមានខ្សែចង្កេះ និងដើមទ្រូង ដើម្បីជួយឱ្យកាតាបមានលំនឹង និងកាតាបស្ពាយដែលមានទំហំត្រឹមត្រូវសមនឹងកូនរបស់អ្នក ។
កាតាបស្ពាយមានកង់រុញ ៖ កាតាបស្ពាយមានកង់រុញអាចមានប្រយោជន៍ ប៉ុន្តែវាអាចពិបាកពេលលើកឡើងទៅជាន់លើ។ អ្នកជំនាញបានណែនាំឱ្យកូនក្មេងប្រើកាតាបស្ពាយស្មា ប្រសិននៅសាលាពួកគេអាចប្រឈមនឹងបញ្ហាគ្រោះថ្នាក់ និងធ្លាក់ពីកាំជណ្តើរ ។ គិតអំពីរបៀបដែលកូនរបស់អ្នកនឹងត្រូវប្រើកាតាប ។ ក្នុងករណីខ្លះ កាតាបមានកង់រុញ ប្រហែលជាមិនមែនជាជម្រើសដ៏ល្អបំផុតទេ ។
គន្លឹះស្ពាយកាតាបដោយសុវត្ថិភាព ៖ សូមនិយាយជាមួយកូនរបស់អ្នក អំពីរបៀបប្រើកាតាបស្ពាយដោយសុវត្ថិភាព ។ សូមជួយពួកគេ ដើម្បីកែតម្រូវឱ្យបានល្អបំផុត ។ សូមបង្រៀនពួកគេឱ្យដាក់សៀវភៅ និងសម្ភារសិក្សាស្រាលៗ ។ កាតាបស្ពាយគួរតែមានទម្ងន់ស្រាល ។ នៅពេលពេញ វាមិនគួរលើសពី ៥% ទៅ ១០% នៃទំងន់រាងកាយរបស់កូនអ្នកឡើយ ។ រៀបចំកាតាបស្ពាយកូនឱ្យបានល្អ ។ ដាក់របស់ធ្ងន់ៗនៅកណ្តាលកាតាបស្ពាយ ។ យកតែអ្វីដែលចាំបាច់ ហើយត្រូវប្រាកដថា កូនរបស់អ្នកដឹងថា មិនត្រូវយកសៀវភៅ និងសម្ភារទាំងអស់ទៅសាលានោះទេ ។ ប្រើការប្រុងប្រយ័ត្ននៅពេលស្ពាយ និងដោះកាតាបចេញវិញ ។ ប្រាប់កូនឱ្យប្រើខ្សែស្មាទាំងពីរ ដើម្បីជួយសម្រាលទម្ងន់ លើកកម្ពស់ឥរិយាបថល្អ និងមានតុល្យភាព ។ រឹតបន្តឹង និងបន្ធូរខ្សែតាមតម្រូវការ និងមានផាសុកភាព ។
ប្រសិនបើកូនរបស់អ្នកមានការឈឺចាប់ ៖ និយាយជាមួយកូនរបស់អ្នកអំពីភាពមិនស្រួលណាមួយពីការស្ពាយកាតាប ។ មើលកូនរបស់អ្នកពាក់ ហើយដោះកាតាបស្ពាយចេញវិញ ។ ប្រសិនបើកូនរបស់អ្នកមានការឈឺចាប់ ឬស្ពឹកដៃ ឬជើង សូមពិភាក្សាជាមួយសាលាអំពីវិធីដើម្បីសម្រាលបន្ទុក ។ ប្រសិនបើការឈឺចាប់នៅតែបន្ត សូមពិភាក្សាជាមួយគ្រូពេទ្យរបស់ពួកគេ ៕ ប្រភព ៖ urmc
អត្ថបទនេះផលិតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ ។ សាលារៀនមានកម្មវិធីអប់រំ និងថែទាំកុមារតូច មតេ្តយ្យ ភាសាអង់គ្លេសសម្រាប់កុមារ ភាសាអង់គ្លេសសម្រាប់សិស្សធំ ភាសាចិន និងចំណេះទូទៅខ្មែរពីថ្នាក់ទី ១ ដល់ទី ១២ ។ សាលារៀនផ្តល់ជូនការធានារ៉ាប់រងគ្រោះថ្នាក់បុត្រធីតា ការការពារការសិក្សាបុត្រធីតារហូតដល់ ៥ ឆ្នាំ សេវាកម្មគាំទ្រ និងកម្មវិធីសិក្សាបន្ថែមសម្បូរបែបសម្របតាមបំណិនសតវត្សរ៍ទី ២១ ។ សាលារៀនចាប់ទទួលចុះឈ្មោះសិស្សចូលរៀនរាល់ថ្ងៃ ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទូរស័ព្ទលេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕
ចែករំលែកព័តមាននេះ