ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ផលិតផល​ថ្មី ‘AIA សម្រាប់​សុខភាព​’ របស់ អេ អាយ អេ ខេ​ម​បូ​ឌា ផ្តល់​ដំណោះស្រាយ ការ​ការពារ​សុខភាព​ពេញ​មួយ​ជីវិត ​ដំបូង​គេ​នៅកម្ពុជា

1 ឆ្នាំ មុន

រាជធានីភ្នំពេញ, ថ្ងៃ​ទី 26 ខែឧសភា ឆ្នាំ 2023 ៖ ក្រុមហ៊ុន អេ អាយ…

រាជធានីភ្នំពេញ, ថ្ងៃ​ទី 26 ខែឧសភា ឆ្នាំ 2023 ៖ ក្រុមហ៊ុន អេ អាយ អេ (​ខេ​ម​បូ​ឌា​) ឡាយ​ហ្វ៍ អ៉ិន​សួ​រេ​ន ម​.​ក (អេ អាយ អេ ខេ​ម​បូ​ឌា​) បាន​ពង្រឹង​ជំហរ​របស់​ខ្លួន​នៅ​លើ​ទីផ្សារ​ធានា​រ៉ាប់រង​សុខភាព និង​ក្នុង​នាម​ជា​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ឈានមុខ​គេ​មួយ​នៅ​អាស៊ី តាម​រយៈ​ការ​ណែនាំ AIA សម្រាប់​សុខភាព ដែល​ជា​ផលិតផល​ធានា​រ៉ាប់រង​សុខភាព​បន្ថែម ក្នុង​ការ​ផ្តល់​ដំណោះស្រាយ​សុខភាព​ពេញ​មួយ​ជីវិត​ដល់​ប្រជាជន​កម្ពុជា​ ។

AIA MedCare ដែល​ជា​ផលិតផល​ធានា​រ៉ាប់រង​សុខភាព​បន្ថែម​ដំបូង របស់​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុជីវិត​ឈានមុខ​គេ​របស់​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដាក់​សម្ពោធ​នៅ​ឆ្នាំ 2022 ដែល ផ្តោត​សំខាន់​លើ​ក្រុមហ៊ុន សហគ្រាស ស្ថាប័ន និង​អាជីវកម្ម​នានា ក្នុង​ការ​យកចិត្តទុកដាក់​លើ​សុខភាព និង​សុខុមាលភាព​របស់​បុគ្គលិក ​។ ប៉ុន្តែ “AIA សម្រាប់​សុខភាព​” គឺជា​ផលិតផល​ដែល​បង្កើត​ឡើង​សម្រាប់​អតិថិជន បុគ្គល​គ្រប់​រូប គ្រប់​គ្រួសារ​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា ​។

“AIA សម្រាប់​សុខភាព​” គឺជា​ដំណោះស្រាយ​សុខភាព​លក្ខណៈ​បុគ្គល​ដំបូង​គេ​របស់ អេ អាយ អេ ខេ​ម​បូ​ឌា ដែល​ផ្ដល់​ការ​ការពារ និង​ការ​ធានា​រ៉ាប់រង​ពេញ​មួយ​ជីវិត ​។ ដំណោះស្រាយ​សុខភាព​ថ្មី​នេះ​ធានា​បន្ត​ផ្ដល់​សុពលភាព​នៃ​ការ​ការពារ​រហូត​ពេញ​មួយ​ជីវិត ជា​ពិសេស​អតិថិជន​នឹង​ទទួល​បាន​រង្វាន់​លើកទឹកចិត្ត​សម្រាប់​ការ​រស់នៅ​ប្រកបដោយ​សុខភាព​ល្អ មិន​ដែល​ទាមទារ​សំណង ហើយ​អតិថិជន​ដែល​ជា​ម្ចាស់​បណ្ណ​សន្យា​រ៉ាប់រង​នឹង​ទទួល​បាន​នូវ​សេវា​ពិគ្រោះ​យោបល់​ផ្នែក​វេជ្ជសាស្ត្រ និង​ការ​ណែនាំ​អំពី​មតិ​ទី​ពីរ ឬ​ការ​ព្យាបាល​ជាមួយ​អ្នកជំនាញ​វេជ្ជសាស្ត្រ​ក្នុង និង​ក្រៅប្រទេស​ ។

ផលិតផល​នេះ​បំពេញបន្ថែម​លើ​គម្រោង​មូលដ្ឋាន​របស់ AIA ដែល ផ្តល់​ឱ្យ​អតិថិជន​នូវ​ខែល​ការពារ​ដ៏​រឹង​មាំ​ទាំង​អាយុជីវិត សុខភាព និង​ហិរញ្ញវត្ថុ​ ។ វា​ក៏​ផ្ដល់​ភាព​ងាយស្រួល​ដល់​អតិថិជន​តាម​រយៈ​ប្រព័ន្ធ​គ្រប់គ្រង​ទិន្នន័យ​អន​ឡាញ (Online Portal) ដែល​ពួក​គាត់​អាច​ធ្វើការ​ស្នើ​សុំ​ការ​ទាមទារ​សំណង ពិនិត្យ​អត្ថប្រយោជន៍​នៃ​បណ្ណ​សន្យា​រ៉ាប់រង និង​ព័ត៌មាន​ពាក់ព័ន្ធ​ផ្សេង​ទៀត​។ អត្ថប្រយោជន៍​ផ្សេង​ទៀត​រួម​មាន ការ​ទូទាត់​ដោយ​មិន​ប្រើ​សាច់ប្រាក់ នៅ​មន្ទីរពេទ្យ​ដៃគូ​ក្នុងស្រុក និង​ក្រៅប្រទេស ​។

ក្រៅពី​ប្រព័ន្ធ​គ្រប់គ្រង​ទិន្នន័យ អតិថិជន​ក៏​អាច​ប្រើ​កម្មវិធី តេ​ឡេ​ក្រាម ដើម្បី​គ្រប់គ្រង​បណ្ណ​សន្យា​របស់​ពួក​គេ​ផង​ដែរ ​។ ការ​ប្រើប្រាស់​កម្មវិធី​តេ​ឡេ​ក្រាម​នេះ អនុញ្ញាត​ឱ្យ​អតិថិជន គ្រប់គ្រង​ព័ត៌មាន​បណ្ណ​សន្យា​រ៉ាប់រង ទាញ​យក​កាត​ធានា​រ៉ាប់រង​សុខភាព ការ​បង់​បុព្វលាភ​ធានា​រ៉ាប់រង ការ​ចូល​ទៅ​ប្រើ​បណ្ណ​សន្យា​ធានា​រ៉ាប់រង និង ការ​ស្វែងរក​មន្ទីរពេទ្យ​ដៃគូ​ ។ នៅ​លើ​កម្មវិធី​តេ​លេ​ក្រាម​នេះ អតិថិជន ក៏​អាច​សាកសួរ​ផ្ទាល់​ជាមួយ​ភ្នាក់ងារ​បម្រើសេវា​អតិថិជន​របស់ អេ អាយ អេ ខេ​ម​បូ​ឌា ​។

“AIA សម្រាប់​សុខភាព​” គឺជា​តឹកតាង​ដែល​បង្ហាញ​ពី​ការ​ខិតខំ​ប្រឹងប្រែង​បន្ថែម​ទៀត​លើ​ការ​ប្តេជ្ញា​ចិត្ត​របស់ អេ អាយ អេ ខេ​ម​បូ​ឌា ក្នុង​ការ​ការពារ​ផ្នែក​ហិរញ្ញវត្ថុ​ដល់​ប្រជាជន​កម្ពុជា ក្នុង​ការ​ប្រឈម នឹង​ខ្ទង់ចំណាយ ព្យាបាល​ខ្ពស់ ​។ វត្តមាន​ដំណោះស្រាយ​សុខភាព​ក្នុង​ពេល​នេះ គឺជា​ពេលវេលា​ដ៏​សក្តិ​សម​បំផុត ដោយ​យោង​ទៅ​តាម​ស្ថិតិ​ដែល​ចេញផ្សាយ​ដោយ​ធនាគារពិភពលោក​បង្ហាញ​ថា​ការ​ចំណាយ​លើ​ថ្លៃ​ព្យាបាល​ដោយ​ប្រើ​ថវិកា​ផ្ទាល់ខ្លួន ក្នុង​ប្រទេស​កម្ពុជា​មាន​អត្រា​ច្រើន​ជាង 60% នៃ​ការ​ចំណាយ​ផ្នែក​សុខភាព​សរុប​ក្នុង​ឆ្នាំ 2020 ​។

ផលិតផល​បន្ថែម​នេះ ក៏​ស្រប​តាម​ការ​ផ្តល់​ជូន​ផ្សេង​ទៀត​របស់ អេ អាយ អេ ខេ​ម​បូ​ឌា ដែល​មាន​គោលបំណង​ជួយ​ប្រជាជន​កម្ពុជា​ឱ្យ​រស់នៅ​មាន​សុខភាព និង​ជីវិត​កាន់តែ​ប្រសើរ ហើយ​ក៏​ជា​ផ្នែក​មួយ​ក្នុង​ការ​គាំទ្រ​គំនិត​ផ្តួចផ្តើម AIA One Billion របស់ AIA Group ដើម្បី​ជួយ​ដល់​ប្រជាជន 1,000,000,000 នាក់​នៅ​អាស៊ី​ឱ្យ​មាន​សុខភាព និង​ជីវិត​កាន់តែ​ប្រសើរ​ក្នុង​ឆ្នាំ 2030​ ។

AIA សម្រាប់​សុខភាព ត្រូវ​បាន​ដាក់​បង្ហាញ​នៅ​ក្នុង​ពិព័រណ៍​សុខភាព​រយៈពេល​បី​ថ្ងៃ​នៅ​អ៉ី​អន​ភ្នំពេញ ដែល​រៀបចំ​ដោយ AIA Cambodia ពី​ថ្ងៃ​ទី 26-28 ខែឧសភា ​។ យើង​ឃើញ​មានការ​ចូលរួម​ពី​ដៃគូ​តាំងពិព័រណ៍​ចំនួន 12 ដែល​រួម​មាន​ស្ថាប័ន​វេជ្ជសាស្ត្រ​ចំនួន 7 រួម​មាន មន្ទីរពេទ្យ​រ៉ូ​យ៉ា​ល់​ភ្នំពេញ មន្ទីរពេទ្យ​អន្តរជាតិ​អ​រៀន​ដា​មន្ទីរ​ពហុ​ព្យាបាល​អន្តរជាតិ​ខេ​មា មន្ទីរពេទ្យ​ទន្តសាស្ត្រ​រំ​ចង់ ស៊ី​ង​-​ស្ពេ​សឺ​លី​ស មេ​ឌី​ខ​ល​សេន​ធ័​រ មន្ទីរ​ព្យាបាល​ស្ត្រី និង​កុមារ​ដំរី និង​មន្ទីរពេទ្យ​អន្ដរជាតិ​បំរុង​រ៉ាត់ ដៃគូ​ធនាគារ​ដូច​ជា គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អម្រឹត ធនាគារ​សាធារណៈ​កម្ពុជា និង​ធនាគារ​ព្រី​ន​ស៍ ក្រុមហ៊ុន​ថែទាំ​សុខភាព និង​កាយសម្បទា ស៊ូ​ណា ស្ប៉ា និង ក្លឹ​ប​ហាត់ប្រាណ ដឺ ផ្លេ​ស ។

ក្រៅពី​ការ​ចែករំលែក​ព័ត៌មាន និង​ចំណេះដឹង ក៏​ដូច​ជា​ការ​ដាក់​តាំង​ផលិតផល​របស់ អេ អាយ អេ ខេ​ម​បូ​ឌា និង​សកម្មភាព​នានា ពិព័រណ៍​សុខភាព​នេះ​រួម​បញ្ចូល​កិច្ច​ពិភាក្សា​ក្រោម​ប្រធានបទ “​គួរតែ​ដឹង​! ជំងឺ​ទាក់ទង​នឹង​ការ​រស់នៅ​ប្រចាំ​ថ្ងៃ និង​ការ​ចំណាយ​លើ​ការ​ព្យាបាល​” នៅ​ថ្ងៃ​ទី ​27 ខែឧសភា ដែល​មានការ​ចូលរួម​ពី​អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួ​ច ម៉េ​ង​លី​ ។

ក្នុង​ពិធី​សម្ពោធ​នេះ យើង​ក៏​ឃើញ​មាន​វត្តមាន​ចូលរួម​របស់ លោក ទូច ម៉េ​ង​ឡេ​ង ប្រធាន​នាយកដ្ឋាន​អភិវឌ្ឍន៍​ទីផ្សារ នៃ​និយ័ត​ករ​ធានា​រ៉ាប់រង​កម្ពុជា តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម ប៊ូ ច័ន្ទ​ភី​រូ អគ្គនាយក​នៃ​និយ័ត​ករ​ធានា​រ៉ាប់រង​កម្ពុជា លោក Matthew Rendall សមាជិក​ក្រុមប្រឹក្សាភិបាល​ឯករាជ្យ​មិន​ប្រតិបត្តិ​របស់ អេ អាយ អេ ខេ​ម​បូ​ឌា លោក Andrew Loh អគ្គនាយក​ប្រតិបត្តិ​របស់ អេ អាយ អេ ខេ​ម​បូ​ឌា ស្ថាប័ន​ជា​ដៃគូ មន្ទីរពេទ្យ និង​ដៃគូ​អាជីវកម្ម និង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​របស់ អេ អាយ អេ ខេ​ម​បូ​ឌា អ្នក​រៀបចំ​ផែនការ​ជីវិត និង​បុគ្គលិក ​។

ក្នុង​សុន្ទរកថា​ពិធី​សម្ពោធ AIA សម្រាប់​សុខភាព ជា​ផ្លូវការ លោក ទូច ម៉េ​ង​ឡេ​ង ប្រធាន​នាយកដ្ឋាន​អភិវឌ្ឍន៍​ទីផ្សារ បាន​មាន​ប្រសាសន៍​ថា​៖ «​ខ្ញុំ​សូម​កោតសរសើ​ចំពោះ ក្រុមហ៊ុន អេ អាយ អេ ខេ​ម​បូ​ឌា ដែល​បាន​ប្ដេជ្ញា​ចិត្ត​យ៉ាង​មុតមាំ ក្នុង​ការ​ពង្រឹង​សកម្មភាព​អាជីវកម្ម និង​ចូលរួម​អភិវឌ្ឍ​វិស័យ​ធានា​រ៉ាប់រង​នៅ​កម្ពុជា ដែល​ជា​ផ្នែក​មួយ​នៃ​ការ​កសាង​នូវ​សំណាញ់​សុវត្ថិភាព​សង្គម ការ​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ និង​ចូលរួម​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​នៅ​កម្ពុជា ហើយ​សូម​លើកទឹកចិត្ត​ដល់​ថ្នាក់ដឹកនាំ ព្រមទាំង​បុគ្គលិក​របស់​ក្រុមហ៊ុន ឱ្យ​ចូលរួម​រឹតតែ​សកម្ម​ក្នុង​ការ​រួមចំណែក​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​ធានា​រ៉ាប់រង​នៅ​កម្ពុជា​ឱ្យ​កាន់តែ​ទូលំទូលាយ​បន្ថែម​ទៀត​» ។​

លោក Andrew Loh បាន​មាន​ប្រសាសន៍​ថា ​៖ «​ការ​ផ្ដល់​នូវ​ការ​ការពារ​សុខភាព​ពេញ​មួយ​ជីវិត និង​រង្វាន់​លើកទឹកចិត្ត​សម្រាប់​ការ​រស់នៅ​ប្រកបដោយ​សុខភាព​ល្អ គឺជា​របៀប​ដែល​យើង​ជួយ​លើកកម្ពស់​ការ​រស់នៅ​របស់​ប្រជាជន​កម្ពុជា ​។ “AIA សម្រាប់​សុខភាព​” សម្រាល​បន្ទុក ផ្នែក​ហិរញ្ញវត្ថុ លើ​ដំណោះស្រាយ​សុខភាព ដូច្នេះ​យើង​គ្រប់​រូប​អាច បង្កើន​ការ​យកចិត្តទុកដាក់​កាន់តែ​ខ្លាំង​ក្នុង​ជីវិត​ដូច​ជា គ្រួសារ និង​សង្គម​ជាដើម» ​។​ លោក​បាន​បន្ថែម​ថា ៖ «​ផលិតផល​បន្ថែម​ថ្មី​នេះ សបញ្ជាក់​ឱ្យ​ឃើញ​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​យើង​ក្នុង​ការ​បន្ត​ការ​ជ្រោមជ្រែង ដល់​ព្រះរាជាណាចក្រ​កម្ពុជា និង​ផ្ដល់​លទ្ធភាព​ដល់​ប្រជាជន​កម្ពុជា​ក្នុង​ការ​រៀបចំ​ផែនការ សន្សំ និង​ការពារ» ។​

«​ផលិតផល​ទាំងអស់​របស់​យើង​ផ្តោត​សំខាន់​លើ​ការ​ការពារ​ហិរញ្ញវត្ថុ និង​ការ​ផ្តល់​នូវ​ភាព​ងាយស្រួល​ក្នុង​ការ​ទទួលយក សេវា​ធានា​រ៉ាប់រង នានា ដែល “AIA សម្រាប់​សុខភាព​” ជា​ឧទាហរណ៍​ជាក់ស្តែង ដោយ​អ្នក​ប្រើប្រាស់ អាច​ទាញ​យក​តាម​ប្រព័ន្ធ​អន​ឡាញ និង​កម្មវិធី​តេ​ឡេ​ក្រាម បាន​ដោយ​ងាយស្រួល​» ។​ «​ហើយ​អ្វី​ដែល​កាន់តែ​ពិសេស​ទៅ​ទៀត​នោះ វា​បង្ហាញ​ឱ្យ​ឃើញ​ថា​ការ​រស់នៅ​មាន​សុខភាព​ល្អ និង​សេវា​ធានា​រ៉ាប់រង​ដើរ​ទន្ទឹម​គ្នា​ក្នុង​ការ​ជួយ​ប្រជាជន​កម្ពុជា​ឱ្យ​រស់នៅ​កាន់តែ​មាន​សុខភាព និង​ជីវិត​កាន់តែ​ប្រសើរ​» ។​

សម្រាប់​ព័ត៌មាន​បន្ថែម​អំពី ដំណោះស្រាយ​សុខភាព​ពេញ​មួយ​ជីវិត​ជាមួយ “AIA សម្រាប់​សុខភាព​” ឬ​ស្វែង​យល់​ពី​ព័ត៌មាន​លម្អិត​លើ​ដំណោះស្រាយ​ការពារ​អាយុជីវិត ជំងឺ​ធ្ងន់ធ្ងរ និង​គ្រោះថ្នាក់​ចៃដន្យ សូម​ទាក់ទង AIA Client Care តាម​រយៈ​លេខ 086 999 242 ចូល​ទៅ​កាន់ ៖ aia.com.kh ផ្ញើ​អ៉ី​មែ​លម​ក​កាន់ ៖ kh.marketing@aia.com ឬ​ចូល​ទៅ​កាន់​គេហទំព័រ ៖ www.facebook. com/AIACambodia

អំពី អេ អាយ អេ ខេ​ម​បូ​ឌា

ក្រុមហ៊ុន​ធានា​រ៉ាប់រង អេ អាយ អេ ខេ​ម​បូ​ឌា គឺជា​បុត្រ​សម្ព័ន្ធ​នៃ AIA Group មាន​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុជីវិត​នៅ​ទូ​ទាំង​តំបន់​អាស៊ី​ដែល​ស្ថិត​ក្នុង​បញ្ជី​ឈ្មោះ​សាធារណៈ​ឯករាជ្យ​ធំ​ជាងគេ​។ ក្រុមហ៊ុន​មាន​វត្ត​មាននៅ​លើ​ទីផ្សារ​ចំនួន 18 ប្រទេស​នៅ​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក – សាខា​គ្រប់គ្រង​ទាំងស្រុង ​។
ចាប់តាំងពី​បើក​ដំណើរការ​នៅ​កម្ពុជា រាល់​សកម្មភាព​របស់ អេ អាយ អេ ខេ​ម​បូ​ឌា ធ្វើ​ឡើង​ស្រប​តាម​គោលបំណង ក្នុង​ការ​ជួយ​ឱ្យ​ប្រជាជន​កម្ពុជា​ឱ្យ​រស់នៅ​មាន​សុខភាព និង​ជីវិត​កាន់តែ​ប្រសើរ​។ ចាប់តាំងពី​ចាប់ផ្តើម​អាជីវកម្ម​ក្នុង​ឆ្នាំ 2017 យើង​បាន​ក្លាយជា​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុជីវិត និង​សុខភាព​ដំបូង​បង្អស់​នៅ​កម្ពុជា ផ្តល់​ការ​ការពារ​រហូត​ដល់ 26 ស្ថានភាព​ជំងឺ​ធ្ងន់ធ្ងរ ​។ ក្នុង​នាម​ជា​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ឈានមុខ​គេ​មួយ​នៅ​កម្ពុជា អេ អាយ អេ ខេ​ម​បូ​ឌា ផ្តល់​ជូន​នូវ​ដំណោះស្រាយ​ជីវិត​ឈានមុខ​គេ​នៅ​លើ​ទីផ្សារ​សម្រាប់​ប្រជាជន​កម្ពុជា​គ្រប់​មជ្ឈដ្ឋាន រាប់​ចាប់ពី​គម្រោង​ធានា​រ៉ាប់រង​សំខាន់​ៗ​ដែល​បង្កើត​ឡើង​ស្រប​តាម​តម្រូវការ​ជាក់លាក់ ដែល​រួម​មាន​គម្រោង​ការពារ​លើ​ជំងឺ​ធ្ងន់ធ្ងរ គ្រោះថ្នាក់​ចៃដន្យ ថ្លៃ​សម្រួលការ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ និង​ជំនួយ​សង្គ្រោះ​បន្ទាន់​នៅ​ក្រៅប្រទេស​ ។

អេ អាយ អេ ខេ​ម​បូ​ឌា ផ្តោត​សំខាន់​លើ​ការ​ណែនាំ និង​ជំរុញ​ឱ្យ​ប្រជាជន​ក្នុង​សង្គម​ទទួលយក​ទម្លាប់​ល្អ​ៗ ក៏​ដូច​ជា​មធ្យោបាយ​ដើម្បី​ឱ្យ​ពួក​គាត់​ទទួល​បាន​នូវ​សុខភាព​ល្អ តាម​រយៈ​គំនិត​ផ្តួចផ្តើម រួម​មាន​កិច្ចសហការ ជាមួយ​ក្រសួង​កិច្ចការ​នារី ដើម្បី​ពង្រឹង​លើ​សមភាព​យេ​ន​ឌ័​រ​និង​សិទ្ធិ​ស្ត្រី ការ​លើកកម្ពស់​ការ​យល់​ដឹង​អំពី​ជំងឺមហារីក​សុដន់ តាម​រយៈ​យុទ្ធនាការ​ប្រចាំឆ្នាំ Fit for Hope របស់​យើង​ជាដើម​ ។

យើង​ក៏​ចូលរួម​ជួយ​លើក​ស្ទួយ​កុមារ​ដែល​ជួប​បញ្ហា​ជីវភាព​រាប់​ពាន់​នាក់​ផង​ដែរ ដោយ​តាម​រយៈ​ឧបត្ថម្ភ​ដល់​លី​គ​បាល់ទាត់ AIA-ISF ដែល​ជាលី​គ​បាល់ទាត់​ថ្នាក់​មូលដ្ឋាន​ធំ​ជាងគេ​នៅ​កម្ពុជា​ ។ ​ជាង​នេះ​ទៀត​សោ​ធ យើង​ក៏​សហការ​ជាមួយ​ក្លឹ​ប​Tottenham Hotspur ក្នុង​ក្រប​ខណ្ឌ English Premier League ដែល​ជា​ដៃគូ​សកល និង​ជា​ក្លឹ​ប​បាល់ទាត់​កំពូល​នៅ​លើ​ពិភពលោក ដើម្បី​ធានា​ថា​កុមារ​ទាំងនោះ​ទទួល​បានការ​អប់រំ​ដែល​ពួក​គេ​សម​នឹង​ទទួល​បាន​ ។

អេ អាយ អេ ខេ​ម​បូ​ឌា គឺជា​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុជីវិត​កម្ពុជា​តែ​មួយ​គត់​ ដែល​បាន​ទទួល​ពានរង្វាន់ “​ក្រុមហ៊ុន​ល្អ​បំផុត​សម្រាប់​ការងារ​នៅ​អាស៊ី (Best Companies to Work for in Asia)” ពី HR Asia ក្នុង​រយៈពេល 3​ឆ្នាំ​ជាប់​គ្នា 2020, 2021 និង 2022 ​។ អេ អាយ អេ ខេ​ម​បូ​ឌា មាន​ការិយាល័យ​កណ្តាល​នៅ​ទីក្រុង​ភ្នំពេញ និង​បច្ចុប្បន្ន​បាន​ពង្រីក​សាខា​នៅ​ខេត្តសៀមរាប កំពត កំពង់ចាម និង​បាត់ដំបង ៕ អត្ថបទសហការ