ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​ការ​ភ្ញាក់ផ្អើល​! ពេល​ឮ​បុរស​ម្នាក់​ទម្លាយ​រឿង​មុន​រៀន​បើក​យន្តហោះ ត្រូវ​ឆ្លង​វគ្គ​សិក្សា​មួយ​នេះ​(​វី​ដេ​អូ​)

1 ឆ្នាំ មុន
  • ភ្នំពេញ

ផ្ទុះ​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ទៅ​លើ​បុរស​ម្នាក់​ដែល​តែងតែ​ផុស​វី​ដេ​អូ​បង្ហាញ​ពី​ការ​បើក​យន្តហោះ​នៅ​លើ​បណ្តាញ​សង្គម Tik Tok ដោយ​ការ​បើក​នេះ គ្រាន់​តែ​ជា​ការ​បើក​យន្តហោះ​នៅ​លើ​អេ​ក្រង់​តែ​ប៉ុណ្ណោះ ពោល​គឺ​វា​ដូច​ជា

រាជធានី​ភ្នំពេញ ៖ ផ្ទុះ​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ទៅ​លើ​បុរស​ម្នាក់​ដែល​តែងតែ​ផុស​វី​ដេ​អូ​បង្ហាញ​ពី​ការ​បើក​យន្តហោះ​នៅ​លើ​បណ្តាញ​សង្គម Tik Tok ដោយ​ការ​បើក​នេះ គ្រាន់តែ​ជា​ការ​បើក​យន្តហោះ​នៅ​លើ​អេ​ក្រង់​តែ​ប៉ុណ្ណោះ ពោល​គឺ​វា​ដូច​ជា​ពិត​ៗ​តែ​ម្តង​។ នៅ​លើ​ផ្ទាំង​អេ​ក្រង់​ដ៏​ធំ​នេះ គេ​ហៅ «Flight Simulator» ដោយ​អ្នករៀន​បើក​យន្តហោះ​ត្រូវ​ឆ្លងកាត់​ពី​ចំណុច​នេះ​ទៅ បូក​រួម​ជាមួយ​មេរៀន ព្រោះ​វា​មានមុខ​ងារ​ជា​ច្រើន​ត្រូវ​ចាប់ផ្តើម ហើយ​មុខងារ​មួយ​ៗ គឺ​ដូច​ទៅ​នឹង​យន្តហោះ​ដែល​បើក​លើ​អាកាស​ផង​ដែរ​។

ក្រោយ​ពេល​ដែល​បុរស​រូប​នេះ ផុស​វី​ដេ​អូ​ជា​ច្រើន​រួម​មក​ឃើញ​ថា មាន​បងប្អូន​មហាជន​ជា​ច្រើន​បាន​ចាប់អារម្មណ៍ និង​សរសើរ​លោក​ជា​ខ្លាំង​ទាក់ទង​ជាមួយនឹង​ការ​ហោះហើរ ការ​ចុះ​ចត និង​ប្រតិបត្តិការ​ផ្សេង​ៗ​ទៀត​ដែល​លោក​តែងតែ​បង្ហាញ ដោយ​មើល​ដូច​ជា​ពិត​ៗ​តែ​ម្តង​ក្នុង​ការ​ហោះហើរ​បែប​លក្ខណៈ Flight Simulator ។

ប្រាកដ​ណាស់ កូន​ខ្មែរ​រូប​នេះ ដូច​ជា​មាន​ចំណង់​ចំណូលចិត្ត​ទៅ​ខាង​ការ​បើក​យន្តហោះ​នេះ​ជា​ខ្លាំង ពោល​គឺ​ដោយនៅ​ក្នុង​គណនី Tik Tok របស់​លោក គឺ​សុទ្ធតែ​បង្រៀន និង​និយាយ​ពី​ការ​បើក​យន្តហោះ ក៏​ដូច​ជា​យន្តហោះ​បញ្ជា​នៅ​លើ​អាកាស​ផ្សេង​ៗ​ជា​ច្រើន​ទៀត​។

តាម​រយៈ​បទ​សម្ភាសន៍​ជាមួយ​សារព័ត៌មាន​កោះសន្តិភាព លោក នាង សុ​មនោ ដែល​តែងតែ​បើក​យន្តហោះ​នៅ​លើ «Flight Simulator» បាន​ជម្រាប​ជូន​ថា ការ​បើក​យន្តហោះ​វា​មិន​ងាយស្រួល​នោះ​ទេ ព្រោះ​នៅ​ក្នុង​យន្តហោះ​មួយ​ៗ​មាន​ប្រព័ន្ធ​ប្រតិបត្តិការ​ជា​ច្រើន ដូច្នេះ​យើង​ត្រូវ​សិក្សា​វា​អោយ​បាន​ល្អិតល្អន់ ព្រោះ​ការ​បើក​យន្តហោះ​នៅ​លើ​អេ​ក្រង់​នេះ គឺ​ដូច​គ្នា​ទៅ​នឹង​ការ​បើក​យន្ត​មែនទែន​ដែរ​។ ហើយ​មុខងារ​របស់​វា​មួយ គឺ​ដូច​គ្នា​ទាំងអស់ ម្ល៉េះ​ហើយ​ទើបបាន​វា​លំបាក ដូច​ជា​រូប​លោក​ផ្ទាល់​ត្រូវ​សិក្សា​ជាមួយ​គ្រូ​ជា Pilot ដែល​ជំនាញ និង​ការ​សិក្សា​ស្រាវជ្រាវ​ស្វែង​យល់​បន្ថែម​ប្រមាណ​ជា​២​ឆ្នាំ ទើប​អាច​រៀន​បើក​នៅ​លើ «Flight Simulator» នេះ បាន​យ៉ាង​ជំនាញ​ដូច្នេះ​។

លោក នាង សុ​មនោ មាន​អាយុ​២៨​ឆ្នាំ មក​ពី​រាជធានី​ភ្នំពេញ​រូប​នេះ បាន​បន្ត​ថា ការ​បើក​លេង​នៅ​លើ Simulator នេះ គឺ​ពិតជា​ល្អ អាច​អោយ​យើង​លេង​កម្សាន្ត ដើម្បី​បំបាត់​ការ​អផ្សុក​នៅ​ដែនអាកាស លើស​ពី​នេះ​លោក​ក៏​យល់​ដឹង​ពី​ការ​ចុះ​ចត​ពេល​ថ្ងៃ ពេល​យប់ និង​ប្រព័ន្ធ​ខ្សែភ្លើង​ជា​ច្រើន​ទៀត ប្រសិន​បើ​មាន​បញ្ហា​ណាមួយ​កើតឡើង​។

លោក នាង សុ​មនោ បាន​បន្ត​ថា ប្រភេទ​យន្តហោះ​ដែល​លោក​បាន​បើក​នៅ​លើ​អេ​ក្រង់​ជា​ប្រភេទ​យន្តហោះ​ដឹក​អ្នកដំណើរ ដោយ​មានមុខ​ងារ ក៏​ដូច​ជា​ប្រព័ន្ធ​ប្រតិបត្តិការ​ជា​ច្រើន​ត្រូវ​រៀន ដោយ​រួម​បញ្ចូល​ការ​ហោះហើរ ការ​ចុះ​ចត និង​ចំណុច​សំខាន់​ជា​ច្រើន​ទៀត​ដែល​ត្រូវ​យល់​ដឹង​។

លោក នាង សុ​មនោ ដែល​ជា Pilot នៅ​លើ Simulator បាន​បន្ត​ថា លោក​ស្រឡាញ់​ការ​បើក​យន្តហោះ ដូច​កាលពី​រៀន​ថ្នាក់​វិទ្យាល័យ​លោក​ចង់​ក្លាយជា Pilot ម្នាក់ ដែល​អាច​បើក​យន្តហោះ​បាន ប៉ុន្តែ​ដោយ​សារ​លោក​គិត​ថា គេ​កម្ពស់ ហើយ​ត្រូវ​ឆ្លងកាត់​រឿង​ជា​ច្រើន​ទៀត​ដែល​លំបាក ទើប​អាច​ក្លាយជា Pilot បាន ក៏​ដូច​ជា​ការ​ដែល​មិន​បាន​សួរ​ព័ត៌មាន​ផ្នែក​នេះ ទើប​បានជា​ជ្រើសរើស​ជំនាញ​ផ្សេង ដោយ​មិន​បាន​សម្រេច​ក្តី​ស្រ​ម៉ៃ​ខ្លួនឯង​ដែល​ចង់​ក្លាយជា​អ្នក​បើក​យន្តហោះ​នោះ​ទេ បាន​ត្រឹមតែ​បើក​នៅ​លើ​អេ​ក្រង់ Flight Simulator ដូចដែល​មហាជន​បាន​ទស្សនា​នៅ​ក្នុង​បណ្តាញ​សង្គម​របស់​លោក​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ការ​បើក​យន្តហោះ​នេះ វា​មិនមែន​ជា Game ទាំងស្រុង​នោះ​ទេ តែ​វា​ជា​មេរៀន​របស់​អ្នក​បើក​យន្តហោះ​ដែល​ត្រូវ​យល់​ដឹង ដូចដែល​លោក​បាន​ជម្រាប​ខាងលើ​នេះ​។ ជា​ចុង​ក្រោយ លោក នាង សុ​មនោ ពិតជា​អគុណ​ខ្លាំង​ណាស់​ចំពោះ​ការ​គាំទ្រ​ការ​បើក​យន្តហោះ​នៅ​លើ Simulator ដែល​តែងតែ​សរសើរ​លោក និង​លើកទឹកចិត្ត ជា​ពិសេស​គឺ​ការ​សំណូមពរ​ចុះ​ចត​នៅ​តំបន់​នេះ តំបន់​នោះ​ជាដើម​៕ ដោយ ៖ លី​ហួ គី​ម​ឆាយ

@mornomorano

Reply to @sokhapov222

♬ original sound – Morno Morano – Morno Morano
@mornomorano

Reply to @jakyagii7

♬ original sound – Morno Morano – Morno Morano
@mornomorano

Replying to @A-Chhing Cambodia

♬ original sound – Morno Morano – Morno Morano
@mornomorano

Replying to @user9rkqspnuej

♬ original sound – Morno Morano – Morno Morano
@mornomorano

Replying to @R

♬ original sound – Morno Morano – Morno Morano
@mornomorano

Replying to @Heng

♬ original sound – Morno Morano – Morno Morano
@mornomorano

Replying to @អ្នកស្នេហា វិស័យម៉ូតូធំ

♬ original sound – Morno Morano – Morno Morano
@mornomorano

Replying to @hong_bee0

♬ original sound – Morno Morano – Morno Morano

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ