ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​ថៃ​ប្រកាស​លក់​ក្របី​សំណព្វ​ចិត្ត​របស់​គាត់​តម្លៃ​ជាង​១​លាន​ដុល្លារ

11 ខែ មុន

កសិករ​​ជន​ជាតិ​ថៃ​ម្នាក់​​ប្រកាស​ដាក់​លក់​សត្វ​ក្របី​​១​ក្បាល​ដែល​មាន​មាឌ​ធំ​ដំបង​អស្ចារ្យ​​ក្នុង​តម្លៃ​៥០​លាន​បាត​ ស្មើ​នឹង​១,៤៥​លាន​ដុល្លារ​។ តម្លៃ​នេះ​ស្មើ​នឹង​វីឡា​ដ៏​ធំ​ស្កឹម​ស្កៃ​មាន​អាង​ហែល​ទឹក​ដែល​គេ​ប្រកាស​ដាក់​លក់​នៅ​​លើ​​កោះ​ភូកេត​។ ប៉ុន្តែ​កសិករ​រូប​នេះ​យល់​ថា​ពួក​គេ​អាច​ងាក​មក​ចាប់​អារម្មណ៍​តម្លៃ​ក្របី​ដ៏​ធំ​បំផុត​មួយ​ក្បាល​របស់​ថៃ​។​ ក្របី​នេះ​​ឈ្មោះ​​​​ពេជ្រ​ ឡាំ​ខង​ (Petch Lamkhong) ​អាយុ​៣​ឆ្នាំ ៥​ខែ​…

កសិករ​​ជន​ជាតិ​ថៃ​ម្នាក់​​ប្រកាស​ដាក់​លក់​សត្វ​ក្របី​​១​ក្បាល​ដែល​មាន​មាឌ​ធំ​ដំបង​អស្ចារ្យ​​ក្នុង​តម្លៃ​៥០​លាន​បាត​ ស្មើ​នឹង​១,៤៥​លាន​ដុល្លារ​។ តម្លៃ​នេះ​ស្មើ​នឹង​វីឡា​ដ៏​ធំ​ស្កឹម​ស្កៃ​មាន​អាង​ហែល​ទឹក​ដែល​គេ​ប្រកាស​ដាក់​លក់​នៅ​​លើ​​កោះ​ភូកេត​។ ប៉ុន្តែ​កសិករ​រូប​នេះ​យល់​ថា​ពួក​គេ​អាច​ងាក​មក​ចាប់​អារម្មណ៍​តម្លៃ​ក្របី​ដ៏​ធំ​បំផុត​មួយ​ក្បាល​របស់​ថៃ​។​

ក្របី​នេះ​​ឈ្មោះ​​​​ពេជ្រ​ ឡាំ​ខង​ (Petch Lamkhong) ​អាយុ​៣​ឆ្នាំ ៥​ខែ​ ដែល​ទិញ​ពី​កសិកដ្ឋាន១​នៅខេត្ត​​ពិសាននុលោក​ (Phisanulok)។ វា​មាន​ទម្ងន់​សរុប​១,៤​តោន​។ គេ​បាន​យក​វា​ទៅ​​ចូល​រួម​ពិធី​ប្រកួត​ប្រជែង​យក​តំណែង​ជើង​ឯក​​កាល​ពី​ម្សិល​មិញ​។​ ​​នៅ​ក្នុង​ពិធី​ប្រកួង​នេះ​, គេ​កំណត់​យក​ក្របី​ដែល​មាន​ទម្ងន់​​ចាប់​ពី​​​១​តោន​​​ឡើង​ទៅ​។​ ​​នៅ​ក្នុង​ទីលាន​ប្រកួត​នោះ, សត្វ​ក្របី​ដទៃ​ទៀត​មាន​មាឌ​ល្អិត​ៗ បើ​ប្រៀប​ធៀប​​ជា​មួយ​​ពេជ្រ​ ឡាំខង​ ដែល​មាន​មាឌ​ធំ​ដំបង​ និង​ខ្ពស់​ជាង​ម្ចាស់​របស់​វា​ទៅ​ទៀត​។

លោក​​សម្បត្តិ​ ថាមេលា (Sombat Thamelae) ដែល​ជា​ម្ចាស់​ក្របី​ពេជ្រ​ ឡាំថង​​​ ​ប្រាប់​ថា​គាត់​បាន​ទិញ​ក្របី​​នេះ​​​តម្លៃ​៧​លាន​បាត​ពី​កសិដ្ឋាន​​នៅ​ខេត្ត​បឹងកាន​​ កាល​ពី​ពាក់​កណ្ដាល​ឆ្នាំ​២០២២​។​ ​គាត់​ធ្លាប់​យក​ក្របី​នេះ​​​ទៅ​​​ចូល​រួម​ប្រកួត​ប្រជែង​ជា​ហូរ​ហែ​ និង​​ឈ្នះ​​ពាន​រង្វាន់​​​​​ជា​ច្រើន​ដង​​។ គាត់​ប្រាប់​ថា​ពេជ្រ​ ឡាំខង​គឺ​ជា​មុខ​មាត់​របស់​គាត់​។​ ​​គាត់​អាច​រក​ប្រាក់​ចំណូល​បាន​​រាប់​លាន​បាត​ពី​ការ​លក់​មេ​ជីវិត​របស់​​ពេជ្រ​ ឡាំខង​​ទៅ​ឱ្យ​អ្នក​បង្កាត់​ពូជ​ក្របី​​។

​​បើ​ទុក​ជា​គ្មាន​នរណា​ហ៊ាន​ទិញ​​ពេជ​ ឡាំថង​នៅ​ក្នុង​តម្លៃ​ដែល​លោក​កំណត់​នេះ​ ក៏​គាត់​មិន​ជា​ប្រញាប់​ប្រញាល់​លក់​ក្របី​១​ក្បាល​នេះ​ដែរ​​​។ ​គាត់​មាន​ក្របី​ជា​ច្រើន​​​ក្បាល​ទៀត​ដែល​អាច​វ៉ៃ​ចេញជា​បន្ត​បន្ទាប់​​​​។ ម៉្យាង​ទៀត​ បើ​លក់​មិន​ទាន់​ដាច់​ក៏​ល្អ​ម៉្យាង​ដែរ​។ គាត់​អាច​ទុក​ក្របី​នេះ​លម្អ​កសិដ្ឋាន​របស់​គាត់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​ទៅ​មុខ​ទៀត​​។ ​ប៉ុន្តែ​បើ​មាន​គេ​ចាប់​អារម្មណ៍​ខ្លាំង​ចង់​ទិញ​ក្របី​ពេជ្រ​ ឡាំខង​នេះ គាត់​សូម​ដាច់​ថ្លៃ​ត្រឹម​៥០​លាន​បាត​។​ បើ​ដូច្នេះមែន, វា​នឹង​ក្លាយ​ជា​ក្របី​ដែល​ថ្លៃ​ជាង​គេ​នៅ​ប្រទេស​ថៃ​។​

កាល​ពី​ខែ​មករា ឆ្នាំ​២០២៣,​ កសិករ​ម្នាក់​នៅ​​ខេត្ត​កាឡាស៊ីន​(Kalasin) ​បាន​បង្ក​ការ​ភ្ញាក់​ផ្អើល​ពេញ​សារព័ត៌មាន​។​ កាល​នោះ​​គាត់​ប្រកាស​ថា​អាច​​រក​​​ប្រាក់​ចំណូល​​បាន​១​ខែ​១​លាន​បាត​ពី​ការ​លក់​មេជីវិត​ក្របី​បា​របស់​គាត់​ឈ្មោះ​ប៊ីក​ប៊ីលាន​​(Big Billion​) ។ នោះ​ក៏​ជា​ក្របី​​ពូជ​ល្អ​ដ៏​មាន​​​តម្លៃ​​ថ្លៃ​ផង​ដែរ​។ វា​មាន​​​​តម្លៃ​សាម​សិប​លាន​បាត​។​

គួ​រកត់​សម្គាល់​ថា​អ្នក​ដែល​រក​ស៊ី​បង្កាត់​ពូជ​ក្របី​នៅ​ប្រទេស​ថៃ​ហ៊ាន​ទិញ​មេ​ជីវិត​របស់​ក្របី​បា​នៅ​ក្នុ​ងតម្លៃ​ថ្លៃ​ៗ​។ កាល​ពី​ខែ​មីនា ឆ្នាំ​២០២២, ក្របី​ឃ្លៀច​១​ក្បាល​​លក់​តម្លៃ​២,៥​លាន​បាត​ ឬ​ស្មើ​នឹង​ជាង​៧​ម៉ឺន​ដុល្លារ​នៅ​ក្នុង​ពិធី​ប្រកួត​ប្រជែង​រក​ក្របី​ណា​មាន​មាឌធំ​ជាង​គេ​លើក​ទី​១០​នៅ​​​ខេត្ត​ឧទ័យ​ធានី​៕​

ប្រភព៖ The Thaiger
https://thethaiger.com/news/national/farmer-in-thailand-puts-buffalo-up-for-sale-for-us1-5-million

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ