ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេ​ពូជ​«​ត្រី​គល់រាំង​និង​ត្រី​ប្រា​ធំ»​​យក​មក​លែង​​​ក្នុង​​អន្លង់​អភិរក្ស​​​ឃុំ​កោះ​ព្រះ​ ​ខេត្តស្ទឹងត្រែង

1 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង​ ៖ លោក​​ស្រី វិចិត្រ នាយ​ខណ្ឌ​រដ្ឋបាល​ជន​ផល​ស្ទឹង​ត្រែង ​បានឱ្យ​ដឹង​នា​ព្រឹក​ថ្ងៃ​ទី​១៦ ​ឧសភា ឆ្នាំ​២០២៣ ក្រុមការងារ​ពាក់ព័ន្ធ​នៃ​រដ្ឋបាល​ជលបាន​រួម​គ្នា​រៀបចំ​ពិធី​ដាក់​ឧបករណ៍​តាមដាន​បន្លាស់​ទី​របស់​ត្រី (Tag/​GPS)…

ខេត្តស្ទឹងត្រែង​ ៖ លោក​​ស្រី វិចិត្រ នាយ​ខណ្ឌ​រដ្ឋបាល​ជន​ផល​ស្ទឹង​ត្រែង ​បានឱ្យ​ដឹង​នា​ព្រឹក​ថ្ងៃ​ទី​១៦ ​ឧសភា ឆ្នាំ​២០២៣ ក្រុមការងារ​ពាក់ព័ន្ធ​នៃ​រដ្ឋបាល​ជលបាន​រួម​គ្នា​រៀបចំ​ពិធី​ដាក់​ឧបករណ៍​តាមដាន​បន្លាស់​ទី​របស់​ត្រី (Tag/​GPS) និង​លែង​ត្រី​កំពុង​រងគ្រោះថ្នាក់​នៅ​ភូមិ​កោះ​ព្រះ ឃុំ​កោះ​ព្រះ ស្រុក​សៀម​បូក ខេត្តស្ទឹងត្រែង ដែល​ស្ថិត​ក្រោមអធិបតីភាព​របស់ ឯកឧត្តម ស្រ៊ុ​ន លឹ​ម​សុង តំណាង​ដ៍​ខ្ពង់ខ្ពស់​របស់​ឯក    ឧត្តម ពុំ សុ​ថា ប្រតិភូ​រាជរដ្ឋាភិបាល ទទួល​បន្ទុក​ជា​ប្រធាន​រដ្ឋបាល​ជលផល​ ។

ប្រភេទ​ត្រី​ដែល​បាន​ដាក់​ឧបករណ៍​តាមដាន​បន្លាស់​ទី​របស់​ត្រី (Tag/GPS) លើ​ខ្លួន​ត្រី និង​លែង​ត្រី​ទាំងនេះ​មាន​ចំនួន​១០០​ក្បាល ក្នុង​នោះ​មាន ត្រី​គល់រាំង​ធំ​ទម្ងន់​៦៨​គ​.​ក្រ​ចំនួន​០៤​ក្បាល ត្រី​គល់រាំង​តូច​ទម្ងន់​ចន្លោះ​ពី​១,៥-៣​គ​.​ក្រ​ចំនួន​២៦​ក្បាល និង​ត្រី​ប្រា​ធំ​ទម្ងន់​ចន្លោះ​ពី​២-៣,៥​គ​.​ក្រ​ចំនួន​៧០​ក្បាល​។

 ពិធី​ដាក់​ឧបករណ៍​តាមដាន​បន្លាស់​ទី​របស់​ត្រី (Tag/GPS) និង​លែង​ត្រី ទាំង​២​ប្រភេទ កាលពី​ថ្ងៃ​ទី ១៥ ខែឧសភា ឆ្នាំ​២០២៣​កន្លង​ទៅ ស្រប​ពេល​រដូវ​បិទ​នេសាទ​បាន​មក​ដល់ ដែល​មាន​សេចក្តី​ជូន​ដំណឹង របស់​រដ្ឋបាល​ខេត្តស្ទឹងត្រែង ដល់​សាធារណជន និង​អ្នកនេសាទ​ទាំងអស់​ឲ្យ​បាន ជ្រាប​ថា រដូវ​បិទ​នេសាទ​ក្នុង​ដែន​នេសាទ​ខេត្តស្ទឹងត្រែង គឺ​ចាប់​អនុវត្ត​ពី​ថ្ងៃ​ទី ០១ ខែឧសភា ដល់​ថ្ងៃ​ទី ៣០ ខែកញ្ញា រៀង​រាល់​ឆ្នាំ​។

ក្នុងអំឡុងពេល​បិទ​នេសាទ​នេះ គឺ​មិន​អនុញ្ញាត​ឲ្យ​ធ្វើការ​នេសាទ​ដោយ​ឧបករណ៍​មង គ្រប់​ប្រភេទ សំដៅ​ដើម្បី​ការពារ​ត្រី​មេ​ពូជ​នា​អំឡុង​ពេល​បង្ក​កំណើត​ខ្ពស់​នេះ​។ បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​ប្រើ​ឧប​ករណ៍​ឆក់ បំពុល និង​គ្រឿងផ្ទុះ ដែល​ជា​ប្រភេទ​ឧបករណ៍​នាំ​ឲ្យ​វិនាស​អន្តរាយ ដល់​ធនធាន​ជល​ផល និង​មច្ឆជាតិ យ៉ាងធ្ងន់ធ្ងរ​បំផុត​។​ទោះបីជា​ក្នុង​រដូវ​បិទ​នេសាទ​ក៏​ដោយ បងប្អូន​ប្រជា​នេសាទ​នៅ​តែ​អាច​ធ្វើការ​នេសាទ​បាន ដោយ​ប្រើ​នូវ ឧបករណ៍​នេសាទ​ជា​លក្ខណៈ​គ្រួសារ​ដូច​ជា​ សៃ​យ៉ឺន លប សំណាញ់ សន្ទូច​ផ្លែ​មួយ អង្កេត ចាន់ តុ​ម ទូ កញ្ច្រែង​ដងត្រី និង​ឧបករណ៍​មួយ​ចំនួន​ទៀត​ដែល​ច្បាប់​អនុញ្ញាត សម្រាប់​ផ្គត៍ផ្គង់​ជីវភាព​គ្រួសារ​ប្រចាំ​ថ្ងៃ ។

លោក ទុំ នី​រ៉ូ ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​ខេត្តស្ទឹងត្រែង​បាន​បញ្ជាក់​ថា​៖ តំបន់​លែង​​ត្រី​មេ​ពូជ​នេះ ជា​តំបន់​ផ្សោត​រស់នៅ  ដូចនេះ​ប្រជា​នេសាទ​ត្រូវ​ចៀសវាង​កុំ​ធ្វើ​នេសាទ​នៅ​តំបន់ហាមឃាត់​នេះ    ព្រោះ​ធនធានធម្មជាតិ​ដែល​យើង​អភិរក្ស​នេះ​ជា​ផលប្រយោជន៍​រួម​ទាំងអស់​គ្នា ប្រការ​នេះ​ចូរ​ប្រជា​នេសាទ​ត្រូវ​គោរព​ច្បាប់​ជលផល និង​អនុវត្ត​វិធានការ​ការពារ​សម្បត្តិ​ធនធាន​របស់​ខ្លួន​នៅ​តំបន់​នេះ​។

លោកស្រី ជា សីលា អ្នក​គ្រប់ គ្រង​និង​សម្របសម្រួល​គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ​បាន​ទទួល​ស្គាល់​ថា​៖​កិច្ចសហការ​លែង​ត្រី​មេ​ពូជ ជា​ត្រី​ប្រភេទ​ជិត​ផុត​ពូជ  ដូច​ជា​ត្រី​គល់រាំង និង​ត្រី​ប្រា​ធំ​នេះ​ជាដើម  ។

លោកស្រី​ថា​​​ត្រី​ទាំងនេះ​យើង​បាន​ភ្ជាប់​ឧបករណ៍​តាមដាន​ដាក់ លើ​ខ្លួន​ត្រី​ទៅ​ជាមួយ  ដើម្បី​តាម ដាន​មើល​ការ​បន្លាស់​ទី  និង​ការ​វិវត្តន៍​របស់​វា  តើ​ទទួល​បានការ​ជួយ​ថែរក្សា និង​ត​ពូជ ពង​កូន ទៅ​តំបន់​ណាខ្លះ  និង​ឱ្យ​ប្រជា​នេសាទ​ជួយ​អភិរក្ស​ដោយ​យកចិត្តទុកដាក់​បំផុត​​ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ