ភ្នំពេញ៖ រហូតដល់ពេលនេះ ស្រាប់តែស្ថានភាពនយោបាយ នៅកម្ពុជាយើង ហាក់ប្រែជាតានតឹងដោយស្ងាត់ៗ។ នោះគឺគ.ជ.ប តម្រូវឱ្យគណបក្សភ្លើងទៀន កែសម្រួលបញ្ជីបេក្ខជនឈរឈ្មោះតំណាងរាស្ត្រ នៅខេត្តកណ្តាល ដោយសារតែលោករ៉ុងឈុន នៅជាប់រឿងក្តីក្តាំនៅតុលាការ ព្រមទាំងភ្ជាប់នូវលិខិតបញ្ជាក់ពីការចុះបញ្ជីគណបក្សនៅក្រសួងមហាផ្ទៃ និងបង្កាន់ដៃ ដែលបញ្ជាក់ពីការតម្កល់ប្រាក់ ១៥លានរៀលរបស់គណបក្សភ្លើងទៀន នៅរតនា គារជាតិ តាមច្បាប់តម្រូវ សម្រាប់ការចុះឈ្មោះប្រកួតប្រជែងការបោះឆ្នោត នាខែកក្កដានេះ។
បន្ទាប់ពីការតម្រូវរបស់គ.ជ.ប ដូច្នេះ ទើបនៅថ្ងៃទី១២ ខែឧសភា គណបក្សភ្លើងទៀន បានប្រជុំថ្នាក់ដឹកនាំជាន់ខ្ពស់ ហើយបានសម្រេច ២ចំណុច គឺបំពេញបន្ថែមឯកសារពាក់ព័ន្ធការដាក់ពា្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ របស់គណបក្សភ្លើងទៀន នៅទីស្តីការគជប នារសៀលថ្ងៃទី១៣ឧសភា។
ទន្ទឹមនឹងនោះ គណបក្សភ្លើងទៀន ក៏បានប្រកាសប្រមូលផ្តុំថ្នាក់ដឹកនាំ សមាជិក សមាជិកា សកម្មជន និងអ្នកគាំទ្រគណបក្ស នៅទូទាំងប្រទេស ដើម្បីតស៊ូមតិដោយសន្តិវិធី ក្នុងករណី គណបក្សភ្លើងទៀន ត្រូវបាន គ.ជ.ប បដិសេធ មិនចុះបញ្ជីគណបក្សភ្លើងទៀន សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ឆ្នាំ២០២៣។
ដោយសារតែប្រកាសរបស់ភ្លើងទៀន ដែលជាគណបក្សប្តូរឈ្មោះមកពីគណបក្សសមរង្ស៊ីយ៉ាងដូច្នេះហើយ ទើបនាំឱ្យសម្តេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃទី១៣ឧសភា បានចេញ សារជាសំឡេង ដោយបង្ហាញប្រតិកម្ម ព្រមានចាត់វិធានការផ្លូវច្បាប់ ប្រឆាំងគណបក្សភ្លើងទៀន បើហ៊ានតែប្រមូលផ្តុំមនុស្ស ធ្វើបាតុកម្មតវ៉ាមែន។ សម្តេចតេជោ ចាត់ទុកថា សកម្មភាពរបស់បក្សប្រឆាំងនោះ បង្កអសន្តិសុខសង្គម។
សម្តេចប្រមុខរាជរដ្ឋាភិបាល ក៏បានចាត់ទុកថា សេចក្តីប្រកាសរបស់ភ្លើងទៀន ក្តីប្រកាសរបស់ភោយសម្តេចតេជោ ប្រកាសថា សកម្មភាពរបស់បក្សប្រឆាំងនោះ យ៉ាងដូច្នេះហើយ ទើបនាំឱ្យមានគណបក្ស នៅទូទាំងប្រទេស ដើម្បីតស៊ូមមានចរឹតគំរាម និងគាបសង្កត់ទៅលើ គ.ជ.ប។ ដូច្នេះហើយ ទើបសម្តេច បានប្រកាសដាក់បទបញ្ជាឱ្យអាជ្ញាធរសមត្ថកិច្ច ចាត់វិធានការផ្លូវច្បាប់ ប្រសិនបើមានការប្រមូលផ្តុំ បង្កអសន្តិសុខសង្គមដូច្នោះមែន។ ប៉ុន្តែមកដល់ថ្ងៃអាទិត្យ ទី១៤ឧសភា គឺមិនមានហេតុការណ៍អ្វីមួយកើតឡើងទេ។
ក្រោយហេតុការណ៍ដូច្នេះ សម្តេចតេជោ ហ៊ុន សែន កាលពីយប់ថ្ងៃទី១៣ឧសភា ក៏បានបដិសេធ មិនទទួលជួបថ្នាក់ដឹកនាំគណបក្សភ្លើងទៀន នៅមុនការបោះឆ្នោត នាខែកក្កដានេះទេ បន្ទាប់ពីគណបក្សប្រឆាំងនេះ បានបញ្ជូនសារគំរាមបង្កចលាចលទូទាំងប្រទេស ក្រោមហេតុផលតស៊ូមតិ ដោយសេចក្តីប្រកាសព័ត៌មានផង និងដោយការប្រកាសរបស់លោក រ៉ុង ឈុនផង។ ម្យ៉ាង សម្តេចតេជោ ហ៊ុន សែន លើកឡើងថា លិខិតរបស់ប្រធានគណបក្សភ្លើងទៀន សុំជួបសម្ដែងការគួរសមសម្តេច គឺនាំមកដោយលោក ជា ប៉ូច ដែលទើបបានប្តេជ្ញាចិត្តផ្តួលរំលំសម្តេច ហ៊ុន សែន ប្រហែល ២ខែមុននេះ។ សម្តេចតេជោ ក៏បានចេញផ្សាយនូវសំឡេងរបស់លោក ជា ប៉ូច ដែលបាននិយាយ និងផ្សព្វផ្សាយកន្លងមក។
ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានចោទសួរ ថាតើភ្លើងទៀន ចង់បានអ្វីឱ្យពិតប្រាកដ បានជាបញ្ជូនសារដ៏ច្របូកច្របល់បែបនេះ? បង្កចលាចលមុនការបោះឆ្នោត? បំផ្លាញ ការបោះឆ្នោត? ពហិការមិនចូលរួមការបោះឆ្នោត តែទម្លាក់កំហុសឲ្យ គ.ជ.ប ឬក្រុមប្រឹក្សាធម្មនុញ្ញ ក្នុងករណីស្ថាប័នទាំងពីរ បដិសេធ មិនឲ្យចុះឈ្មោបោះឆ្នោត ដែលវាជាកំហុសរបស់គណបក្សផ្ទាល់។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា អាស្រ័យដោយភាពមិនច្បាស់លាស់ និងដោយសម្តេច ជាប់រវល់ផង សម្តេច សូមកំណត់យកម៉ោង ៩ ថ្ងៃ៣០ ខែកក្កដា ឆ្នាំ២០២៣ នៅវិមានសន្តិភាព ដើម្បីជួបថ្នាក់ដឹកនាំគណបក្សភ្លើងទៀន។ គឺជួបគ្នា ក្រោយការបោះឆ្នោត។
ដូច្នេះស្ថានការណ៍នយោបាយនៅកម្ពុជាយើង ពេលនេះ ស្ថិតនៅក្នុងភាពមិនប្រាកដប្រជាមួយ ដោយគេអាចរង់ចាំមើល ថាតើគ.ជ.ប នឹងសម្រេចចិត្តយ៉ាងណា ចំពោះគណបក្សភ្លើងទៀន។ ការសម្រេចចិត្តនោះ នឹងអាចធ្វើឡើងឆាប់ៗ និងយ៉ាងយូរមួយសប្តាហ៍ទៀត៕
ចែករំលែកព័តមាននេះ