ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧក្រិដ្ឋជន​ដ៏​ល្បី​​នៅ​អូទ្រីស​សរសេរ​សំបុត្រ​ពី​ក្នុង​គុ.ក​ថ្វាយ​​ព្រះ​មហាក្សត្រ​អង់គ្លេស​​​​

11 ខែ មុន

ប្រទេស​អូទ្រីស៖ ​​ឧក្រិដ្ឋជន​ជន​ជាតិ​អូទ្រីស​ ​​​ឈ្មោះ​ចូសែហ្វ ហ្វ្រីតហ្សល​ (Joseph Fritzl) ​​មាន​កេរ្តិ៍​ឈ្មោះ​អសោច​​​ធ្វើ​បាប​កូន​ស្រី​ខ្លួន​ឯង​រហូត​ដល់​មាន​កូន​ច្រើននាក់​ជា​មួយ​គ្នា។ ​​ថ្មី​ៗ​នេះ​គាត់​​បាន​សរសេរ​សំបុត្រ​មួយ​ច្បាប់​​ពី​ក្នុង​គុក​​​ដើម្បី​​ថ្វាយ​​ព្រះ​មហា​ក្សត្រ​​ឆាល​នៃ​ចក្រ​ភព​អង់គ្លេស​។ ​ឧក្រិដ្ឋ​ជន​​រូប​នេះ​​​ត្រូវ​​សារព័ត៌មាន​ខ្លះ​ចាត់​ទុក​ថា​​ «មាន​រូប​រាង​ជា​មនុស្ស​,…

ប្រទេស​អូទ្រីស៖ ​​ឧក្រិដ្ឋជន​ជន​ជាតិ​អូទ្រីស​ ​​​ឈ្មោះ​ចូសែហ្វ ហ្វ្រីតហ្សល​ (Joseph Fritzl) ​​មាន​កេរ្តិ៍​ឈ្មោះ​អសោច​​​ធ្វើ​បាប​កូន​ស្រី​ខ្លួន​ឯង​រហូត​ដល់​មាន​កូន​ច្រើននាក់​ជា​មួយ​គ្នា។ ​​ថ្មី​ៗ​នេះ​គាត់​​បាន​សរសេរ​សំបុត្រ​មួយ​ច្បាប់​​ពី​ក្នុង​គុក​​​ដើម្បី​​ថ្វាយ​​ព្រះ​មហា​ក្សត្រ​​ឆាល​នៃ​ចក្រ​ភព​អង់គ្លេស​។ ​ឧក្រិដ្ឋ​ជន​​រូប​នេះ​​​ត្រូវ​​សារព័ត៌មាន​ខ្លះ​ចាត់​ទុក​ថា​​ «មាន​រូប​រាង​ជា​មនុស្ស​, ប៉ុន្តែ​​មាន​ចិត្ត​ជា​សត្វ​តិរច្ឆាន្ត​​»។​​​ គាត់​​​មាន​ក្ដី​សុបិន​ថា​ថ្ងៃ​ណា​មួយ​គាត់​នឹង​រស់​នៅ​​មាន​​សេរីភាព​​ឡើង​វិញ​​​​​។

​នៅ​ក្នុង​ចុត​ហ្មាយ​ថ្វាយ​ព្រះ​មហាក្សត្រ​ឆាល​នោះ, ចូសែហ្វ​ ហ្វ្រីតហ្សល​​​ កោត​សរសើរ​​​មិន​ដាច់​ពី​មាត់​ចំពោះ​ព្រះ​អង្គ​។​ ​គាត់​​ធ្លាប់​បាន​សរសេរ​សំបុត្រ​​ជា​ច្រើន​​ថ្វាយ​ព្រះ​អង្គ ឬ​រម្លឹក​អំពី​ព្រះ​នាម​របស់​​ព្រះ​អង្គ​​​។ គាត់​​ត្រូវ​តុលាការ​ផ្ដន្ទា​ទោស​​ឱ្យ​ជាប់​ពន្ធ​នាគារ១​ជីវិត​ពី​បទ​ស្មន់, រំលោភ​សេព​សន្ថវៈ​, បង្ខាំង​មនុស្ស​ខុស​ច្បាប់​​, ធ្វើ​បាប​មនុស្ស​ដូច​ទាស​ករ​ និង​​ទោស​ជា​ច្រើន​ទៀត​​​។​

​បុគ្គល​រូប​នេះ​​បាន​ប្រព្រឹត្ត​​ទង្វើ​ដែល​អាក្រក់​​​​ជួរ​ជាតិ។ គាត់​​ចាប់​កូន​ស្រី​បង្កើត​របស់​ខ្លួន​ឯង​បង្ខាំង​​ទុក​នៅ​ក្នុង​បន្ទប់​ក្រោម​ដី​រយៈ​ពេល​​២៤​ឆ្នាំ និង​រំលោភ​សេព​សន្ថវៈ​​​មាន​​កូន​ជា​មួយ​គ្នា​​​​​៧​នាក់​​​​។​​ ​បាន​សេចក្ដី​ថា​​​កូន​ទាំង​នោះ​ត្រូវ​ជា​កូន​ខ្លួន​ឯង​ផង​ និង​ត្រូវ​ជា​​ចៅ​ខ្លួន​ឯង​ផង​​។ បើ​នៅ​ស្រុក​ខ្មែរ​គេ​ហៅ​ថា​ ត្រី​ឆ្ដោ​ស៊ីកូន​​​ឯង​។ ប៉ុន្តែ​​ចូសែហ្វ ហ្វ្រីត​ហ្សល​​ អាក្រក់​ជាង​ហ្នឹង​ទៅ​ទៀត​។

​គាត់​​កំពុង​អនុវត្ត​ទោស​នៅ​ក្នុង​ពន្ធនាគារ​ប្រទេស​អូទ្រីស​ និង​ទើប​តែ​បាន​​សរ​សេរ​លិខិត​ចេញ​ពី​ក្នុង​គុក​ផ្ញើ​ទៅ​មេធាវី​ដ៏​ល្បី​ម្នាក់​ប្រចាំ​ទី​ក្រុង​វីយែន (Vienna)។ ​កាសែត​ Heuter របស់​អូទ្រីស​ផ្សាយ​ថា​ឥឡូវ​នេះគាត់​​កាន់​តែ​ចាស់​​ជរា​មែន​ទែន​ហើយ​ ​​​​អាយុ​៨៨​ឆ្នាំ​។ សូម្បី​តែ​ដើរ​ក៏​ដើរ​មិន​កើត​ដែរ។​ ទាល់​តែ​ប្រើ​ប្រាស់​រទេះ​សម្រាប់​រុញ​។ ​នៅ​ក្នុង​លិខិត​​នោះ​, គាត់​សរសេរ​រៀប​រាប់​ថា​​អ្នក​ខ្លះ​ចង់​ឱ្យ​​ជាប់​គុក​រហូត​ដល់​ថ្ងៃ​ស្លាប់​។ ​ប៉ុន្តែ​គាត់​សង្ឃឹម​ថា​ថ្ងៃណា​មួយ​គាត់​នឹង​មាន​សេរី​ភាព​​ឡើង​វិញ​។

​​គាត់​ថា​គាត់​មិន​តក់​ស្លុត​នឹង​​​​សេចក្ដី​ស្លាប់​​សូម្បី​តែ​បន្តិច​​។​ ​​គាត់​​ប្រាប់​មេធាវី​ថា​គាត់​​សម្រេច​ចិត្ត​ឈប់​​​​បរិភោគ​សាច់​​ជា​រៀង​រហូត។ ​គាត់​បរិភោគ​តែ​បន្លែ​​​ប៉ុណ្ណោះ​​​។ ​គាត់​ថា​គាត់​ខ្ពើម​សាច់​បន្ទាប់​ពី​ដឹង​ថា​ចុង​ភៅ​​នៅ​ក្នុង​ពន្ធ​នាគារ​​​ដែល​គាត់​កំពុង​ជាប់​ឃុំ​នោះ ធ្លាប់បាន​​សម្លាប់​នារី​​ម្នាក់​ដើម្បី​ភ្លះ​យក​សាច់​ធ្វើ​ម្ហូប​។ ឥឡូវ​នេះ ចុង​ភៅ​នោះ​ក៏​កំពុង​អនុវត្ត​ទោស​មួយ​ជីវិត​ដូច​គាត់​ដែរ​​។

គាត់​ប្រាប់​មេធាវី​ថា​បន្ទាប់​ពី​​​មើល​​​ពិធី​រាជា​ភិសេក​ព្រះ​មហា​ក្សត្រ​ឆាល​តាម​កញ្ចក់​ទូរ​ទស្សន៍​, ​គាត់​​​ហាក់​ដូច​ជា​​​​​មាន​និស្ស័យ​ជា​មួយ​​ព្រះ​អង្គ​​។ គាត់​ចាត់​ទុក​ថា​ព្រះ​អង្គ​ជា​បុគ្គល​​​ដែល​មាន​ព្រះ​ទ័យ​ជ្រះ​ថ្លា​​​។ គាត់​និយាយ​​​ធ្វើ​ឱ្យ​គេ​អស់​សំណើច​ត្រង់​​ប្រយោគ​​ដែល​គាត់​ចាត់​ទុក​ខ្លួន​គាត់​ជា​អ្នក​រាជា​និយម​។

កាល​ពី​ដើម​ឆ្នាំ​២០២៣, មេធាវី​​របស់​គាត់​​​ចេញ​ផ្សាយ​សៀវ​ភៅ​១​​ក្បាល​​ដែល​ជា​ស្នា​ដៃ​និពន្ធ​រួម​គ្នា​រវាង​មេធាវី និង​ចូសែហ្វ​ ហ្វ្រីត​ហ្សល មាន​ចំណង​ជើង​ថា «​​​ចូសែហ្វ​​​ធ្លាក់​ទៅ​​ក្នុង​អន្លង់​​បាប​កម្ម​ដ៏​ជ្រៅ​​»​​។​មេធាវី​​​សរសេរ​រៀប​រាប់​បែប​លន្លង់​លន្លោច​​ថា «ហ្វ្រីត​ហ្សល​​​មិន​មែន​ជា​មនុស្ស​សាហាវ​ឃោរ​ឃៅ​ពេក​ទេ​។​ គាត់​​ជា​មនុស្ស​​មាន​មន្ត​ស្នេហ៍​។​ គាត់​​ជា​មនុស្ស​ពិត​​ៗ, មិន​មែន​ជា​​សត្វ​តិរច្ឆាន្ត​ដែល​មាន​រូប​រាង​ជា​មនុស្ស​​ទេ​​។ គ្រាន់​តែ​ថា​គាត់​មិន​ទាន់​​លាង​ជម្រះ​​ចិត្ត​អកុសល​​​​នៅ​ក្នុង​ខ្លួន​ឱ្យ​បាន​​ស្អាត​ល្អ​​​។​

នៅ​ក្នុង​សៀវ​ភៅ​នោះ, ចូសែហ្វ​ ហ្វ្រីត​ហ្សល​ក៏​បាន​​អះអាង​​ថា​គាត់​ជា​មនុស្ស​​ធម្ម​តា​ដូច​គេ​ដូច​ឯង​​​។​​​​ហ្វ្រីតហ្សល​មិន​ហ៊ាន​ដើរ​នៅ​ក្នុង​បរិវេណ​ពន្ធ​នាគារ​ទេ​ ព្រោះ​គាត់​ខ្លាច​អ្នក​ទោស​​ដទៃ​ទៀត​ដែល​ស្អប់​ខ្ពើម​ទង្វើ​របស់​គាត់​​ស្ទាក់​លប​វាយ​គាត់​តាម​ផ្លូវ​។ រហូត​មក​ដល់​ពេល​នេះ , ​រឿង​រ៉ាវ​ដ៏​គម្រក់​របស់​គាត់​​​​បាន​​បែក​ធ្លាយ​ទៅ​ខាង​ក្រៅ​​អស់​រយៈ​ពេល​១៥​ឆ្នាំ​​មក​ហើយ​​៕​​

ប្រភព៖ កាសែត Daily Star
https://www.dailystar.co.uk/news/world-news/monster-josef-fritzl-dreams-freedom-29945005?int_source=nba

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ