ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រឡេក​មើល​គោ​យន្ត​ជិត​១០០​គ្រឿង​ដឹកឈើ​ចេញពី​ព្រៃ​ឡង់​ចូល​ក្រុមហ៊ុន​ស៊ី​ង​បាយ​អូ​ថិ​ច

1 ឆ្នាំ មុន

ខេត្តក្រចេះ ៖ គោ​យន្ត​កន្ត្រៃ​រាប់​សិប​គ្រឿង​បាន​និង​កំពុង​ធ្វើ​សកម្មភាព​យ៉ាង​សកម្ម​ដូច​ដឹកឈើ​កេរ​របស់​ខ្លួន​ក្នុង​ការ​ដង្ហែ​ជា​ខ្សែ​ដើម្បី​ដឹកឈើ​ចេញពី​តំបន់​ព្រៃ​ឡង់​ចូល​ទៅ​ក្រុមហ៊ុន​មួយ​មាន​គោល​ដៅ​ស្ថិត​នៅ​ឃុំ​កំពង់ចាម ស្រុក​សំបូរ​ខេត្តក្រចេះ គឺ​ក្រុមហ៊ុន​ស៊ី​ង បាយ​អូ​ថិ​ច ខូ​.,​អិ​ល​ធី​ឌី​(Think Biotech Co.,Ltd)​។ ការ​ប្រទះ​ឃើញ​សកម្មភាព​ក្រុម​គោ​យន្ត​កន្ត្រៃ​ដែល​មាន​ផ្ទុក​ទៅ​ដោយ​ប្រភេទ​ឈើ​ឈ្លិ​ក…

ខេត្តក្រចេះ ៖ គោ​យន្ត​កន្ត្រៃ​រាប់​សិប​គ្រឿង​បាន​និង​កំពុង​ធ្វើ​សកម្មភាព​យ៉ាង​សកម្ម​ដូច​ដឹកឈើ​កេរ​របស់​ខ្លួន​ក្នុង​ការ​ដង្ហែ​ជា​ខ្សែ​ដើម្បី​ដឹកឈើ​ចេញពី​តំបន់​ព្រៃ​ឡង់​ចូល​ទៅ​ក្រុមហ៊ុន​មួយ​មាន​គោល​ដៅ​ស្ថិត​នៅ​ឃុំ​កំពង់ចាម ស្រុក​សំបូរ​ខេត្តក្រចេះ គឺ​ក្រុមហ៊ុន​ស៊ី​ង បាយ​អូ​ថិ​ច ខូ​.,​អិ​ល​ធី​ឌី​(Think Biotech Co.,Ltd)​។

ការ​ប្រទះ​ឃើញ​សកម្មភាព​ក្រុម​គោ​យន្ត​កន្ត្រៃ​ដែល​មាន​ផ្ទុក​ទៅ​ដោយ​ប្រភេទ​ឈើ​ឈ្លិ​ក ឡាំង​បួន​ជ្រុង និង​ប្រវែង​ច្រើន​ម៉ែត្រ បាន​ដង្ហែ​ជា​ជួរ​បន្តកន្ទុយ​គ្នា​យ៉ាង​គគ្រឹកគគ្រេង​ដូច​ហែ​អង្គ​កឋិនទាន​លើ​កំណាត់​ផ្លូវ​ក្រួស​ក្រហម​ចេញពី​ដែន​តំបន់​ព្រៃ​ឡង់​តម្រង់​ចូល​ទៅ​ក្រុមហ៊ុន​ខាងលើ តែ​មិនដឹង​ថា ឈើ​ទាំង​អស់នេះ​មានច្បាប់​ទម្លាប់​បែប​ណា​នោះ​ទេ ។

ប៉ុន្តែ​បើ​តាម​ការ​ប្រាប់​ពី​ក្រុម​បើកបរ​គោ​យន្ត​និយាយ​ផ្ទាល់មាត់​ប្រាប់​ទៅ​អ្នកយកការណ៍​ថា ក្រុម​ពួក​គេ​ជា​អ្នកស៊ីឈ្នួល​កាប់​អា​ឈើ​ទៅ​អោយ​ក្រុមហ៊ុន​ស៊ី​ង បាយ​អូ​ថិ​ច ខូ​.,​អិ​ល​ធី​ឌី​(Think Biotech Co.,Ltd) តាម​ការ​បញ្ជា​ប្រមូល​ទិញ​ពី​មេ​កញ្ច្រែង​ធំ​ៗ​ចំនួន​៣​នាក់​មាន ទី​១-​ឈ្មោះ​លោក ឌី ទី​២-​ឈ្មោះ លោក ពីរ ទី​៣- ឈ្មោះ លោក មល ។

ប្រភព​ព័ត៌មាន​មួយទៀត​អោយ​ដឹង​ថា មុន​ពេល​ដំណើរការ​ចូល​កាប់​ព្រៃ​អា​ឈើ​លក់​ទៅ​អោយ​ក្រុមហ៊ុន​ខាងលើ គឺ​មាន​ស្ត្រី​ម្នាក់​ឈ្មោះ ហ៊ួ ជា​ប្រពន្ធ​របស់​ឈ្មោះ មល ជា​អ្នក​ទៅ​គៀងគរ​ប្រជា​ពលរដ្ឋ​នៅ​ភូមិ​វឌ្ឍនៈ ភូមិ​ដងទង់ និង ភូមិ​តា​ងួ​ន ក្នុង​ទឹកដី​ស្រុក​សំបូរ ខេត្តក្រចេះ ដើម្បី​ចូល​ទៅ​កាប់​ឈើ​រាយ​ប៉ាយ​នៅ​តំបន់​ព្រៃ​ឡង់ ដែល​ជា​ដែន​ក្រៅ​រង្វង់​ក្រុមហ៊ុន​ទៅ​លក់​អោយ​ក្រុមហ៊ុន​មួយ​ម៉ែត្រគូប​តម្លៃ​៤៥​ម៉ឺន​រៀល​នេះ ជា​តម្លៃ​មេ​កញ្ច្រែង​ទាំង​៣​នាក់​ខាងលើ​ទទួល​ទិញ​ពី​ក្រុម​គោ​យន្ត

ប្រភព​ព័ត៌មាន​បន្ថែម​ថា ដោយសារ​ការ​កាប់​និង​ដឹក​ជញ្ជូន​បាន​ទាំង​យប់​ទាំង​កណ្តាលថ្ងៃត្រង់​បាន​ដោយ​សារបាន​រត់ការ​គ្រប់​មន្ត្រី​ជំនាញ និង​ស្ថាប័ន​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​តាំងពី​ថ្នាក់លើ​ដល់​ថ្នាក់​ក្រោម​រួចរាល់​អស់ហើយ ទើប​ធ្វើ​បាន​ម៉ា​សេរី ។

ទាក់ទិន​ករណី​ខាងលើ​នេះ​ដែរ ក៏​មាន​អ្នក​រត់ការ​ម្នាក់​ទៀត ដែល​អួត​ប្រាប់​គេ​ថា ជា​អ្នក​សារព័ត៌​មាន​ឈ្មោះ ចាន់ ធី មាន​តួនាទី​ផ្នែក​ខាង​សម្របសម្រួល​ជា​កញ្ចប់​ប្រចាំខែ​ជូន​អ្នក​សារព័ត៌មាន​ទាំងឡាយ​ណា​ដែល​ចូល​មក​ដល់ទី​តាំង​ក្រុមហ៊ុន​ខាងលើ​ដើម្បី​បិទ​ព័ត៌មាន​កុំ​ឲ្យ​ធ្វើការ​ផ្សព្វផ្សាយ​និង​បញ្ចប់រឿង ។

ស្ថិត​ក្រោម​សកម្មភាព​ជាក់ស្ដែង​បែប​នេះ ទើប​នៅ​យប់​ឈាន​ចូល​ថ្ងៃ​២៥ មេ​សា មាន​គោ​យន្ត​កន្ត្រៃ​ប្រមាណ​ជា​៨០​ទៅ​១០០​គ្រឿង​បាន​ដឹកឈើ​ឃ្លុំ ប្រភេទ​ឈ្លិ​ក​ចេញពី​តំបន់​ព្រៃ​ឡង់​ចូល​ទៅ​ក្រុម​ហ៊ុន​​ស៊ី​ង​បាយ​អូរ​ថិ​ច​បាន​ដោយ​រលូន ត្រូវ​បាន​អ្នក​សារព័ត៌មាន​មួយ​ក្រុម​ថតរូប​ភាព​បាន និង​រាយ​ការណ៍​ពាក់ព័ន្ធ​នឹង​បទល្មើស​ខាងលើ​ជូន​ទៅ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ផង​ដែរ ។ ​

​ព័ត៌មាន​បន្ថែម​កោះសន្តិភាព​នឹង​មាន​ផ្សាយ​ជូន​បន្ត​លើ​កាសែត​កោះសន្តិភាព ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ