ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អ្នក​គ្រូ​បង្រៀន​ជាប់​ពន្ធ​នាគារ​ម្ភៃ​ឆ្នាំ​ពី​បទ​ល្បួង​ក្មេង​​អាយុ​១៣​ឆ្នាំ​រួម​​​ភេ.ទ​​

1 ឆ្នាំ មុន

រដ្ឋ​អារីហ្សូណា, សហ​រដ្ឋ​អាមេរិក៖ ​​ដាក់​​ពន្ធ​នាគារ​​​​អ្នកគ្រូ​​បង្រៀនថ្នាក់​អនុ​វិទ្យា​ល័យ​​ម្នាក់​​ពី​បទ​​ល្បួង​ក្មេង​អាយុ​ជាង​១០​ឆ្នាំ​រួម​រ័ក​​។ ​ជន​ជាប់​ចោទ​​ឈ្មោះ​​ប្រ៊ីតថានី ហ្សាម៉ូរ៉ា (Brittany Zamora) ​អាយុ​​២៨​ឆ្នាំ​​ ជា​គ្រូ​បង្រៀន​ថ្នាក់​ទី​៦នៅ​រដ្ឋ​អារីហ្សូណា សហរដ្ឋ​អា​មេ​រិក​…

រដ្ឋ​អារីហ្សូណា, សហ​រដ្ឋ​អាមេរិក៖ ​​ដាក់​​ពន្ធ​នាគារ​​​​អ្នកគ្រូ​​បង្រៀនថ្នាក់​អនុ​វិទ្យា​ល័យ​​ម្នាក់​​ពី​បទ​​ល្បួង​ក្មេង​អាយុ​ជាង​១០​ឆ្នាំ​រួម​រ័ក​​។ ​ជន​ជាប់​ចោទ​​ឈ្មោះ​​ប្រ៊ីតថានី ហ្សាម៉ូរ៉ា (Brittany Zamora) ​អាយុ​​២៨​ឆ្នាំ​​ ជា​គ្រូ​បង្រៀន​ថ្នាក់​ទី​៦នៅ​រដ្ឋ​អារីហ្សូណា សហរដ្ឋ​អា​មេ​រិក​ ត្រូវ​តុលាការ​ផ្ដន្ទា​ទោស​ឱ្យ​ជាប់​ពន្ធ​នាគារ​​​ម្ភៃ​ឆ្នាំ​ បន្ទាប់​ពី​នាង​​​​​ឆ្លើយ​សារភាព​​​​ថា​បាន​រួម​រ័ក​ជា​មួយ​កុមារា​អាយុ​១៣​ឆ្នាំ​ជា​ច្រើន​លើក​ ច្រើន​សា​។​​

​ស្ត្រី​រូប​នេះ​ បើ​​​មើល​ពី​សម្បក​​​​ក្រៅ ​​​ជា​​អ្នក​គ្រូ​បង្រៀន​​ដ៏​ថ្លៃ​ថ្នូរ​ម្នាក់។​​ ប៉ុន្តែ​ធាតុ​ពិត ​​អ្នក​គ្រូ​ជា​មនុស្ស​​​មាន​ចិត្ត​​អកុសល​ធម៌​​នៅ​​​​ក្នុង​ខ្លួន​​​។ នាង​​​​​នៅ​តែគិត​ថា​​​ខ្លួន​ជា​មនុស្ស​ល្អ​ត្រឹម​ត្រូវ​គ្រប់​ដប់​ទាំង​អត្ត​ចរិត និង​​គំនិត​មារយាទ​។ នាង​ថា​នា​ង​ពុំ​មែន​ជា​​មនុស្ស​ដែល​​​បង្ក​ផល​ប៉ះពាល់​ចំពោះ​សង្គម​ទេ​​​​​។​

សមត្ថកិច្ច​អះអាង​ថា​​អ្នក​គ្រូ​ប្រ៊ីតថានី​បាន​រួម​រ័ក​ជាមួយ​កុមារា​នោះ​​ជា​ច្រើន​ដង​​។​​​ ​​ជួន​កាល​អ្នក​គ្រូ​​​​​​​​នាំ​​កុមារ​​​​​ចូល​ទៅ​ក្នុង​​រថ​យន្ត,​ ជួន​កាល​ប្រព្រឹត្ត​​នៅ​ក្នុង​ថ្នាក់​រៀន។​​ ​មា​ន​ពេល​មួយ​នោះ, អ្នក​គ្រូ​​​​ប្រព្រឹត្ត​ទង្វើ​រួម​រ័ក​​នៅ​ក្នុង​​ថ្នាក់​​រៀន​ ដោយ​​ចាត់តាំង​​កូន​សិស្ស​​ម្នាក់​អាយុ​១១ឆ្នាំ​ជួយ​​​មើល​ផ្លូវ​​​នៅ​មាត់​ទ្វារ​ ដើម្បី​កុំ​ឱ្យ​មាន​មនុស្ស​ចូល​ទៅ​រំខាន​​​​​​​។

នេះ​ជា​ថ្នាក់​រៀន​ដែល​អ្នក​គ្រូ និង​កុមារ​អាយុ​១៣​ឆ្នាំ​បាន​ប្រព្រឹត្ត​ការ​រួម​រ័ក​គ្នា​

​​អ្នក​គ្រូ​រូប​នេះ​ឆ្លើយ​សារ​ភាព​ថា​ខ្លួន​បាន​ប្រព្រឹត្ត​អំពើ​​អនាចារ​ទៅ​លើ​កុមារ​ជា​អនីតិជន​ចំនួន​​ដប់​ករណី​, ​បៀត​បៀន​កុមារចំនួន​​២​ករណី, ​​​​យក​រូប​អាស​អាភាស​​​ឱ្យ​កុមារ​ជា​អនីតិ​ជន​មើល​មួយ​ករណី​​ និង​​ប្រព្រឹត្ត​ទង្វើ​អសីលធម៌​​​ផ្លូវ​ភេទ​ជា​សាធារណៈ​មួយ​ករណី​។​ ​អង្គ​ជំនុំ​ជម្រះ​សម្រេច​ថា​​ទណ្ឌិត​រូប​នេះ​មិន​អាច​មាន​ឱកាស​​នៅ​ក្រៅ​ឃុំ​​ទេ​​។ ​ត្រូវ​តែ​អនុវត្ត​ទោស​​នៅ​ក្នុង​ពន្ធ​នាគារ​ឱ្យ​បាន​​​គ្រប់​​ចំនួន​ម្ភៃ​ឆ្នាំ​។

​​​​​ស្ត្រី​ដែល​ជា​ម្ដាយ​ចុង​របស់​កុមារ​​​នោះ​ប្រាប់​ថា​​មុន​ដំបូង​, ​​គាត់​​មិន​នឹក​ស្មាន​ថា​មាន​រឿង​ធំ​ដល់​ថ្នាក់​នេះ​ទេ​។ គាត់​គ្រាន់​តែ​​​សង្ស័យ​ថា​​ហេតុ​អ្វី​​អ្នក​គ្រូ​ចាំ​បាច់​បិទ​ទ្វារ​ដាក់​គន្លឹះ​ពីខាង​​ក្នុង​នៅ​ពេល​បង្រៀន​?​ គាត់​​ក៏​​​លួច​ដំឡើង​សូហ្វ​វែ (software) ​នៅ​លើ​ទូរស័ព្ទ​​របស់​កូន​​​​។ ​កាល​ណា​អ្នក​គ្រូ​ និង​កុមារ​​ផ្ញើ​​​សារ​ឆ្លើយ​ឆ្លង​គ្នា,​ ​គាត់​អាច​ឆែក​មើល​ឃើញ​ទាំង​អស់​។​

នេះ​ជា​ការ​ផ្ញើ​សារ​ឆ្លើយ​ឆ្លង​គ្នា​រវាង​អ្នក​គ្រូ និង​កុមារអាយ​​១៣​ឆ្នាំ​

នៅ​ក្នុង​តុលាការ​, ម្ដាយ​កុមារ​នោះ​​​ប្រាប់​ថា​អ្នក​គ្រូប្រ៊ីតថានី​ប្រើ​យុទ្ធ​សាស្ត្រ​​អូស​ទាញ​​កូន​​របស់​​គាត់​​សម្បើម​ណាស់​។ អ្នកគ្រូ​ផ្ញើ​សារ​បង្កប់​សុទ្ធ​តែ​ពាក្យ​ពេចន៍​​ស៊ី​ជម្រៅ​គួរ​ឱ្យ​ព្រឺ​ព្រួច​​។​ សូម្បី​​តែ​​ក្មេង​ដែល​មិន​ទាន់​ជ្រុះ​ពន្លៃ​ពី​​លើ​ក្បាល​ក៏​មាន​អារម្មណ៍​ព្រឺ​សម្បុរ​ខ្ញាក​ៗ​ផង​ដែរ​​។ ​គាត់​ជា​គ្រូ​បង្រៀន​។ ​ម៉្លោះ​ហើយ​ គាត់​សម្បូរ​ពាក្យ​ពេចន៍​ផ្លែ​ផ្កា​ ផ្ដោះ​ផ្ដង​គ្នា​។ ជួន​កាល​ អ្នក​គ្រូ​​ថត​រូប​​អាក្រាត​​របស់​ខ្លួនឯង​ផ្ញើ​​ទៅ​​ឱ្យ​កុមារ​នោះ​​​​​មើល​។​​

​អ្នកគ្រូ​ប្រ៊ីតថានី​​ថែម​ទាំង​ព្យាយាម​ប្រើ​ប្រាស់​យុទ្ធ​សាស្ត្រ​បញ្ចុះ​បញ្ចូល​​​សមត្ថកិច្ច​ផង​ដែរ​​​​។ នៅ​ពេល​ចាប់​ខ្លួន​, អ្នក​​គ្រូ​​​ប្រាប់​ថា​​បើ​​អ្នក​គ្រូ​ត្រូវ​ជាប់​គុក​យូរ​ដល់​ថ្នាក់​នេះ​​​, អ្នក​គ្រូ​ប្រហែលជា​មិន​រស់​ទេ​។​ ​អ្នក​គ្រូ​មានរូប​រាង​តូច​ស្ដើង​។ ដូច​នេះ អ្នក​គ្រូ​ប្រាកដ​ជា​ត្រូវ​អ្នក​ជាប់​ឃុំ​​​ចាប់​ហែក​​​​​​ជា​ចម្រៀក​ៗ​​ជា​មិន​ខាន​​​។ ​ចំណែក​បុរស​ជា​ប្ដី​របស់​អ្នក​គ្រូ ទោះ​បី​ឃើញ​ប្រពន្ធ​​​របស់​ខ្លួន​ប្រព្រឹត្ត​កំហុស​ដល់​ថ្នាក់​នេះ​ហើយ​, ក៏​គាត់​នៅ​តែ​​​​​ឆ្លៀត​និយាយ​​កាន់​ជើង​ប្រពន្ធ​ថែម​ទៀត។

អ្នក​គ្រូ​ប្រ៊ីតថានី និង​ស្វាមី នៅ​ក្នុង​ថ្ងៃ​រៀប​ការ​

នេះ​ក៏​ដោយ​សារ​តែ​ទឹក​ចិត្ត​អាណិត​ស្រឡាញ់។​ អាច​និយាយ​បាន​ថា​មក​ពី​មាន​និស្ស័យ​ជាមួយ​គ្នា​តាំង​ពី​ងអតីត​ជាតិ​ផង​ក៏​មិន​ដឹង​​។ គាត់​គិត​ថា​ប្រពន្ធ​របស់​គាត់​​​​ជា​មនុស្ស​ល្អ​កម្រ​រក​បាន​នៅ​ក្នុង​ឆាក​ជីវិត​របស់​គាត់​​។ ក្រោយ​ពេល​បែក​ធ្លាយ​រឿង​នេះ,​គាត់​សុខ​ចិត្ត​​ទៅ​លុត​ជង្គង់​នៅ​ចំពោះ​មុខ​ឪ​ពុក​ម្ដាយ​របស់​កុមារ​រូប​នោះ​ដើម្បី​អង្វរ​លន់​តួ​​ពួក​គេ​។​ សូម​កុំ​ឱ្យ​ពួក​គេ​​​យក​រឿង​នេះ​ប្ដឹង​សមត្ថកិច្ច​។ ប៉ុន្តែ​ឪ​ពុក​ម្ដាយ​គេ​មិន​ព្រម​ទេ។ ធ្វើ​ដាក់​កូន​គេ​ដល់​ថ្នាក់​នេះ​ហើយ​​​។​ ​គេ​ត្រូវ​តែ​ប្ដឹង​ដាក់​ពន្ធ​នាគារ​ឱ្យ​ទាល់​តែ​បាន​​​​៕​

ប្រភព៖ People Magazine, The Independent

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ