ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ឆ្នាំកុរ ខាល និង​ឆ្លូវ ប្រពន្ធ​នឹង​នាំ​លាភ​ខ្ពស់​មក​ឱ្យ​

11 ម៉ោង មុន

ស្វាមី​ដែល​កើត​ក្នុង​ឆ្នាំ​ទាំង​៣​ខាងលើ ជា​ប្តី​ដែល​ឲ្យ​លុយ​ប្រពន្ធ​ចាយ​យ៉ាង​ងាយ​។ ដូចនេះ ប្រពន្ធ​របស់​គេ​នឹង​អាច​នាំ​លាភ​ធំ​មក​ឲ្យ​ស្វាមី​បាន​។ តើ​មាន​អ្វី​ខ្លះទៅ? ឆ្នាំកុរ បុរស​ដែល​កើត​ក្នុងឆ្នាំនេះ មិន​ងាយ​ពឹង​លើ​ខ្លួនឯង​ដើម្បី​ទទួល​បាន​លាភ​ធំ​ឡើយ​។ នៅ​ពេល​ដែល​គេ​រៀប​ការ​រួច គេ​ជា​ស្វាមី​ដែល​ស្រឡាញ់​ប្រពន្ធ​ជា​ខ្លាំង…

ស្វាមី​ដែល​កើត​ក្នុង​ឆ្នាំ​ទាំង​៣​ខាងលើ ជា​ប្តី​ដែល​ឲ្យ​លុយ​ប្រពន្ធ​ចាយ​យ៉ាង​ងាយ​។ ដូចនេះ ប្រពន្ធ​របស់​គេ​នឹង​អាច​នាំ​លាភ​ធំ​មក​ឲ្យ​ស្វាមី​បាន​។ តើ​មាន​អ្វី​ខ្លះទៅ?

ឆ្នាំកុរ

បុរស​ដែល​កើត​ក្នុងឆ្នាំនេះ មិន​ងាយ​ពឹង​លើ​ខ្លួនឯង​ដើម្បី​ទទួល​បាន​លាភ​ធំ​ឡើយ​។ នៅ​ពេល​ដែល​គេ​រៀប​ការ​រួច គេ​ជា​ស្វាមី​ដែល​ស្រឡាញ់​ប្រពន្ធ​ជា​ខ្លាំង ដោយ​ទុក​លុយ​ឲ្យ​ប្រពន្ធ​គ្រប់គ្រង​ទាំងអស់​។ ដូចនេះ លុយ​ទាំងនោះ​នឹង​អាច​កើនឡើង​ច្រើន ព្រោះ​ប្រពន្ធ​ជា​ទេវតា​ទ្រព្យ​របស់​ពួក​គេ​។

ឆ្នាំខាល

ប្តី​ដែល​កើត​ក្នុងឆ្នាំនេះ ជា​មនុស្ស​ដែល​មាត់រឹង​ចិត្តទន់ ដោយ​លុយ​ទាំងអស់​ភាគច្រើន​ទុក​ឲ្យ​ប្រពន្ធ​។ ដូចនេះ គេ​នឹង​អាច​ក្លាយជា​អ្នកមាន​ក្នុង​ថ្ងៃ​ណាមួយ​ជា​មិន​ខាន ដោយសារ​តែ​ចរិត​ដែល​ហ៊ាន​ឲ្យ​ប្រពន្ធ​ចាយ​លុយ ហើយ​ទុក​លុយ​ឲ្យ​ប្រពន្ធ​ជា​អ្នក​ទុកដាក់​។

ឆ្នាំឆ្លូវ

បុរស​ដែល​កើត​ក្នុងឆ្នាំនេះ នៅ​ពេល​ដែល​មានទុក្ខ តែងតែ​ទុក​ក្នុង​ចិត្ត​ខ្លួនឯង មិន​ងាយ​ឲ្យ​ប្រពន្ធ​ដឹង​ឡើយ​។ ប៉ុន្តែ​នៅ​ពេល​ដែល​មាន​លុយ គឺ​នឹកឃើញ​ប្រពន្ធ​ជា​និច្ច​។ ភរិយា​របស់​គេ នឹង​បង្ហាញ​គំនិត​ជា​ច្រើន​ដែល​អាច​ជួយ​គេ​ឲ្យ​រីក​ចម្រើន​ក្នុង​មុខរបរ ដោយ​កាន់តែ​ធ្វើ​គឺ​កាន់តែ​ធំ​តែ​ម្តង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ