ក្រសួង ប្រកាសថា ផ្សោត ដែលស្លា.ប់ អណ្តែត នៅចំណុចកោះព្រះ ក្នុងឃុំកោះព្រះ ស្រុកសៀមបូក ដោយសារតែជាប់មង
- ភ្នំពេញ
ភ្នំពេញ៖ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រកាសថា នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង…
ភ្នំពេញ៖ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រកាសថា នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង…
ភ្នំពេញ៖ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រកាសថា នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ៦ និង ៣០នាទី មានសត្វផ្សោតឈ្មោល ១ក្បាល បានស្លា.ប់នៅកន្លែងអភិរក្សសត្វផ្សោតកោះកូនសត្វ ឃុំកោះព្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។ តាមការពិនិត្យ និងវាយតម្លៃដោយមន្ត្រីជំនាញនៃរដ្ឋបាលជលផល និងអង្គការ WWF សត្វផ្សោតស្លា.ប់នេះ មានលេខសម្គាល់ ០៥៦ ទម្ងន់ ១៦០គីឡូក្រាម ប្រវែង ២,៣៨ម៉ែត្រ មានអាយុប្រមាណ ២០ឆ្នាំ ដែលស្លា.ប់ដោយឧបករណ៍នេសាទ មង ដោយមានស្នាមរយះនៅផ្នែកពោះ ស្នាមជាប់មង នៅគល់កន្ទុយ និងព្រុយចំហៀង គឺជាសត្វផ្សោត ទី០១ ដែលស្លា.ប់ ក្នុងឆ្នាំ២០២៣ នេះ។
រដ្ឋបាលជលផល បានប្រកាសថា សត្វផ្សោតទន្លេមេគង្គ គឺជារតនៈសម្បត្តិធម្មជាតិ មានជីវិត ដែលមានប្រមាណ ៩០ក្បាល រស់នៅតាមបណ្តោយដងទន្លេមេគង្គ នៃខេត្តក្រចេះ និងស្ទឹងត្រែង។ សត្វផ្សោតពេញវ័យ អាចបន្តពូជបាន មានអាយុចាប់ពី ៧ឆ្នាំ ហើយមានកូន ក្នុងរយៈពេល ២ឆ្នាំម្តង។ បច្ចុប្បន្ន សត្វផ្សោត រងការគំរាមកំហែង ដោយឧបករណ៍នេសាទមង សន្ទូចរនង និងឧបករណ៍ឆក់។
ចំពោះមុខនេះ រដ្ឋបាលជលផល បន្តសហការជាមួយរដ្ឋបាលខេត្តក្រចេះ ស្ទឹងត្រែង និងអង្គការ WWF ព្រមទាំងស្វែងរកដៃគូសហការផ្សេងទៀត ដើម្បីពង្រឹងការការពារឱ្យបានម៉ឺងម៉ាត់ថែមទៀត ដោយជ្រើសរើសឆ្មាំទន្លេបន្ថែម និងប្រមូលផ្តុំកម្លាំងយាមល្បាតជាប្រចាំ នៅក្នុងតំបន់គ្រប់គ្រងសត្វផ្សោត ដើម្បីទប់ស្កាត់ឱ្យបាននូវការប្រើប្រាស់មង និងសន្ទូចរនង ព្រមទាំងឧបករណ៍នេសាទ មិនស្របច្បាប់ដទៃទៀត និងបង្កើនការអប់រំ ផ្សព្វផ្សាយ និងបន្តពិនិត្យពីជម្រើសមុខរបរផ្សេងៗ។
សូមរម្លឹកថា កម្លាំងឆ្មាំទន្លេប៉ុស្តិ៍កោះជ្រឹម ក្នុងខេត្តស្ទឹងត្រែង នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ នេះ បានប្រទះឃើញសត្វផ្សោតមួយក្បាល ស្លា.ប់ នៅចំណុចកោះព្រះ ដោយមិនឃើញមានជាប់មង ឬសន្ទូចរនងទេ។ ប៉ុន្តែមានស្នាមឆ្នូត នៅពោះ។ ចំណុចដែលសត្វផ្សោតស្លា.ប់នេះ នៅក្បែរអន្លង់ត្បូងខ្លា ដែលមានព្រំប្រទល់រវាងខេត្តស្ទឹងត្រែង និងខេត្តក្រចេះ។
លោក ស្រី វិចិត្រ នាយខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង បានបញ្ជាក់ថា ខេត្តស្ទឹងត្រែង មានអន្លង់ត្រីមេពូជ ដែលមានឈ្មោះថា អន្លង់ឈើទាល អន្លង់កោះសន្ទក់ អន្លង់កោះកូនសត្វ និងអន្លង់ត្បូងខ្លា ដែលជាអន្លង់ទឹកជ្រៅ និងបានរៀបចំចំណាត់ថ្នាក់ ជាកន្លែងការពារ អភិរក្សធនធានជលផល និងជីវចម្រុះ។ ក្នុងនោះ ក្រុមការងារ អភិរក្ស និងការពារសត្វផ្សោត និងត្រីមេពូជ ជាសំខាន់៕ ពុយ វឌ្ឍនា
ចែករំលែកព័តមាននេះ