ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក កឹម សុខា ជាប់ទោស២៧ឆ្នាំ តែរស់នៅក្នុងផ្ទះ ហើយមិនអាចធ្វើនយោបាយបានឡើយ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​ទី​៣ ខែមីនា ឆ្នាំ​២០២៣​នេះ បាន​ប្រកាស​សាលក្រម ដាក់ទោស​ឲ្យ​លោក កឹ​ម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ…

រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​ទី​៣ ខែមីនា ឆ្នាំ​២០២៣​នេះ បាន​ប្រកាស​សាលក្រម ដាក់ទោស​ឲ្យ​លោក កឹ​ម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​២៧​ឆ្នាំ​។

តែ​លោក កឹ​ម សុខា មិន​ត្រូវ​បាន​បញ្ជូន​ទៅ​ឲ្យ​រស់នៅ ឬ​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ណាមួយ​ឡើយ ដោយ​តុលាការ​អនុញ្ញាត​ឲ្យ​នៅផ្ទះ​របស់​លោក ដែល​មាន​អាស្រ័យ​ដ្ឋា​ន​នៅ​សង្កាត់​បឹង​កក់​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។ នេះ​បើ​តាម​លោក អាង ឧត្តម មេធាវី​ម្នាក់​របស់​លោក កឹ​ម សុខា ដែល​ប្រាប់​អ្នកកាសែត ក្រោយ​ចេញពី​សវនាការ​។

ជាមួយ​គ្នា​នេះ អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​សេចក្តី​ប្រកាស​អំពី​សាលក្រម​ផ្តន្ទាទោស លោក កឹ​ម សុខា នៅ​ថ្ងៃ​ទី​០៣ ខែមីនា ឆ្នាំ​២០២៣ ដោយ​បញ្ជាក់​ថា អតីត​ប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ ត្រូវ​បាន​កាត់ទោស ក្នុង​សំណុំរឿង «​ស​ន្ទិ​ដ្ឋ​ភាព​ជាមួយ​បរទេស​»​។ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​តុលាការ​បាន​បញ្ជាក់​ថា លោក កឹ​ម សុខា ក៏​ត្រូវ​បាន​ដក​ជា​ស្ថាពរ​នូវ សិទ្ធិ​បោះ​ឆ្នោត សិទ្ធិ​ឈរឈ្មោះ​ឲ្យ​គេ​បោះ​ឆ្នោត និង​សិទ្ធិ​ធ្វើ​សកម្មភាព​នយោបាយ​ផ្សេង​ទៀត តាម​បញ្ញា​ត្តិ​មាត្រា​៤៥០ នៃ​ក្រមព្រហ្មទណ្ឌ​។

ក្រៅពី​នោះ​តុលាការ​បាន​ដាក់​ជនជាប់ចោទ​ឲ្យ​ស្ថិត​ក្រោម​វិធានការ​ត្រួតពិនិត្យ​តាម​ផ្លូវការ មិន​ត្រូវ​ចាក​ចេញពី​បរិវេណ​នៃ​លំនៅ​ឋាន​, មិន​ត្រូវ​ឲ្យ​ជួប​បុគ្គល​ណា​ម្នាក់ ទាំង​សញ្ជាតិ​ខ្មែរ និង​បរទេស លើកលែងតែ​ក្រុម​គ្រួសារ​។

ខាងក្រោម​នេះ​ជា តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ​៖

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ