ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន Epson ចេញ​លក់​ម៉ាស៊ីន​ព្រី​ន​ខ្នាត​ធំ ​ក្នុង​ទីផ្សារ​កម្ពុជា

1 ឆ្នាំ មុន

រាជធានីភ្នំពេញ៖ Epson ជា​ក្រុមហ៊ុន​ម៉ាស៊ីន​ព្រី​ន ​ដែល​មាន​បច្ចេកវិទ្យា​ឈានមុខ​គេ បាន​បញ្ចេញ​លក់​ម៉ាស៊ីន​ព្រី​ន​ផ្លា​ក​សញ្ញា​ខ្នាត​ធំ Epson SureColor S-Series ចំនួន​ពីរ​ម៉ូ​ឌែ​ល​នៅ​ក្នុង​ទីផ្សារ​កម្ពុជា ដែល​នេះ​ជា​ជម្រើស​ដ៏​គួរ​ឱ្យ​ចាប់អារម្មណ៍​…

រាជធានីភ្នំពេញ៖ Epson ជា​ក្រុមហ៊ុន​ម៉ាស៊ីន​ព្រី​ន ​ដែល​មាន​បច្ចេកវិទ្យា​ឈានមុខ​គេ បាន​បញ្ចេញ​លក់​ម៉ាស៊ីន​ព្រី​ន​ផ្លា​ក​សញ្ញា​ខ្នាត​ធំ Epson SureColor S-Series ចំនួន​ពីរ​ម៉ូ​ឌែ​ល​នៅ​ក្នុង​ទីផ្សារ​កម្ពុជា ដែល​នេះ​ជា​ជម្រើស​ដ៏​គួរ​ឱ្យ​ចាប់អារម្មណ៍​ សម្រាប់​សហគ្រិន​ទាំងឡាយ ​។

លោក Yunyong Muneemongkoltorn នាយក​គ្រប់គ្រង​នៃ​ក្រុមហ៊ុន Epson (Thailand) បាន​ថ្លែង​ឱ្យ​ដឹង​ថា៖ «​យើង​ចង់​ចូល​ទៅ​ក្នុង​ឧស្សាហកម្ម​នេះ និង​ចាប់​យក​ចំណែក​ទីផ្សារ​ម៉ាស៊ីន​ព្រី​ន​ពី​ភាគី​ទី​បី ​។ ម៉ាស៊ីន​ព្រី​ន​ដែល​គ្មាន​ម៉ាក​យីហោ ត្រូវ​បាន​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ​នៅ​ក្នុង​តំបន់ ពីព្រោះ​តែ​គ្មាន ម៉ាក​ម៉ាស៊ីន​ព្រី​ន​ណា ដែល​បាន​ធ្វើ​សកម្មភាព​ទីផ្សារ​យ៉ាង​សកម្ម​នៅ​ទី​នេះ​ទេ​ ។ ជាង​នេះ​ទៅ​ទៀត សហគ្រិន​ជា​ច្រើន​នៅ​ក្នុង​ឧស្សាហកម្ម​វាយ​ន​ភណ្ឌ និង​ផ្លា​ក​សញ្ញា បាន​ជ្រើសរើស ម៉ាស៊ីន​ព្រី​ន និង​ទឹក​ថ្នាំ​ដែល​គ្មាន​ម៉ាក​យីហោ ដោយ​ពួក​គាត់​គិត​ថា​ជា​ការ​សន្សំ​សំចៃ​ថ្លៃដើម ។ ប៉ុន្តែ​តាម​ពិត​ទៅ​ជម្រើស​បែប​នេះ នឹង​នាំ​ពួក​គាត់ឱ្យ​ជួបនឹង​បញ្ហា​ជា​ច្រើន ​ដោយសារ​ការ​ព្រី​ន និង​ការ​ម៉ាស៊ីន​ព្រី​ន​ទាំង​អស់នោះ ​។ គុណភាព​នៃ​ការ​ព្រី​ន ក៏​មិន​ស្តង់ដារ ហើយ​ក៏​មិន​មានការ​ធានា​ដែរ​ ។ ការ​បញ្ចេញ​លក់​ម៉ាស៊ីន​ព្រី​ន Epson SureColor S-Series សម្រាប់​ផ្លា​ក​សញ្ញា​ខាងក្នុង និង​ខាងក្រៅ​របស់​យើង​នា​ពេល​នេះ មាន​គោលបំណង​ជំរុញឱ្យសហគ្រិន​កាន់តែ​ មាន​ចំណាប់អារម្មណ៍​បន្ថែម​ទៀត ​ចំពោះ​ម៉ាស៊ីន​ព្រី​ន និង​ទឹក​ថ្នាំ ម៉ាក Epson ។ ផលិតផល​របស់​យើង​សន្យា​ថា​ នឹង​ជួយ​ពួក​គាត់​ឱ្យ​ចំណាយ​តិច បង្កើន​គុណភាព និង​ពង្រីក​វិសាលភាព​នៃ​អាជីវកម្ម​ ។ នៅ​ពេល​ដែល​គាំទ្រ​ដោយ​ផលិតផល Epson ពួក​គាត់​អាច​ផ្តោត​លើ​ការ​ព្រី​ន​ប្រកបដោយ​គុណភាព និង​ជួយ​សម្រួល​ដល់​ការ​ព្រី​ន​តាម​លំដាប់លំដោយ ​បាន​ល្អ​។ ពួក​គាត់​ក៏​អាច​ទទួល​បានការ​គាំទ្រ ​ដោយ​ផ្ទាល់​ពី​យើង​ផង​ដែរ (​សេវាកម្ម​ក្រោយ​ពេល​លក់​ពី​តំណាង​ចែកចាយ Epson នៅ​កម្ពុជា​) ​។ បច្ចុប្បន្ន Epson គឺជា​ម៉ាក​ម៉ាស៊ីន​ព្រី​ន​តែ​មួយ​គត់ ​ដែល​ផ្តល់​ការ​ធានា​រយៈពេល​ពីរ​ឆ្នាំ​ សម្រាប់​ក្បាលម៉ាស៊ីន​ព្រី​ន និង​ម៉ាស៊ីន​ព្រី​ន» ​។​

លោក​បាន​បន្ត​ថា៖ «​ក្រោយ​វិបត្តិ Covid សេដ្ឋកិច្ច​របស់​កម្ពុជា​កំពុង​រីក​ចម្រើន​គួរឱ្យ​កត់សម្គាល់ ​។ វិស័យ​ទេសចរណ៍ ដូច​ជា​ការ​ប្រើប្រាស់​ក្នុងស្រុក ស្ទុះ​ងើបឡើង​វិញ ​។ អាជីវកម្ម​ជា​ច្រើន​បាន​ចាប់ផ្តើម​ធ្វើ​សកម្មភាព​ទីផ្សារ​ផង​ដែរ ​។ ឧស្សាហកម្ម​ម៉ាស៊ីន​ព្រី​ន​ខ្នាត​ធំ​របស់​កម្ពុជា ហាក់​មាន​តម្រូវការ​កាន់តែ​ច្រើន ​។ ដូច្នេះ ប្រតិបត្តិ​ករ​ជា​ច្រើន​បាន​ងាក​ទៅ​រក​ម៉ាស៊ីន​ព្រី​ន​ឌី​ជី​ថ​ល ដោយសារ​តែ​ឧបករណ៍​ទាំងនេះ ​អាច​ឱ្យ​ពួក​គាត់​ផ្តោត​លើ​ការ​ព្រី​ន​ ប្រកបដោយ​គុណភាព​ក្នុង​បរិមាណ​តូច​ជាង​មុន​ជំនួស​ឱ្យ​ការ​ផលិត​ទ្រង់ទ្រាយ​ធំ» ​។​

ម៉ាស៊ីន​ព្រី​ន SureColor S-Series 64 អ៊ី​ង បាន​ចេញ​លក់​នៅ​ទីផ្សារ​កម្ពុជា​ ។ ម៉ូ​ឌែ​ល​ទាំង​ពីរ S40670 និង S80670 គឺ​ល្អ​ឥត​ខ្ចោះ​សម្រាប់​ការ​ព្រី​ន​ផ្លា​ក​សញ្ញា កាដូ ក្រាហ្វិក​រថយន្ត និង​ទីផ្សារ​ផលិត​ឡើង​វិញ​នូវ​ស្នាដៃ​សិល្បៈ​ដ៏​ល្អជា​ច្រើន​ទៀត​ ។ S40670 ដំណើរការ​ជាមួយនឹង​ទឹក​ថ្នាំ Eco Solvent ចំនួន​បួន​ពណ៌​គឺ ខៀវ ស្វាយ លឿង និង​ខ្មៅ ។ ចំណែកឯ S80670 វិញ បង្ហាញ​ជូន​នូវ​ពណ៌​ចំនួន 10 គឺ ខៀវ ស្វាយ លឿង ខ្មៅ ខៀវខ្ចី ស្វាយ​ខ្ចី ខ្មៅ​ស្រាល ទឹកក្រូច ក្រហម និង​ស (​ប្រាក់​លោហធាតុ​)​ ។ ម៉ូ​ឌែ​ល​ទាំង​ពីរ​នេះ មាន​ប្រសិទ្ធភាព​ណាស់​ក្នុង​ការ​ព្រី​ន ​។ បច្ចេកវិទ្យា Precision Dot អាច​កាត់​បន្ថយ​ការ​ប្រើប្រាស់​ខ្សែ ហើយ​ព្រី​ន​បាន​លឿន ដូច​ទៅ​នឹង​ការ​តម្រឹម និង​ការ​រៀបចំ​ឧបករណ៍​ ដោយ​ស្វ័យប្រវត្តិ​របស់​ម៉ាស៊ីន​ ដែល​អនុញ្ញាត​ឱ្យ​មានការ​ផ្លាស់​ប្តូរ​រវាង​ប្រភេទ​ឧបករណ៍ បាន​លឿន​ជាង​មុន​ដូច្នោះ​ដែរ ​។ ការ​សម្អាត​ក្បាល​ព្រី​ន​ដោយ​ស្វ័យប្រវត្តិ​ ក៏​មាននៅ​នឹង​កន្លែង​ផង​ដែរ ជាមួយនឹង​ប្រព័ន្ធ​ចរាចរ​ខ្យល់​រក្សា​ម៉ាស៊ីន​សម្អាត​ក្បាល​ព្រី​ន​ សម្រាប់​ដំណើរការ​បន្ថែម​បាន​យ៉ាង​ល្អ​ ។ ម៉ាស៊ីន​ព្រី​ន​ទាំងនេះ បាន​ចេញ​លក់​ក្នុង​ទីផ្សារ​ ជាមួយនឹង​ភាព​ធន់​ខ្លាំង​ជាង​មុន​ផង​ដែរ ដោយសារ​វា​មានមុខ​ងារ​ប្រសើរ​ឡើង​ សម្រាប់​ការ​ការពារ​ការ​ខូចខាត​ក្បាល​ព្រី​ន​ ។ ជា​ពិសេស ម៉ាស៊ីន​ព្រី​ន S80670 បាន​បំពាក់​នូវ​ក្បាល​ព្រី​ន Thin Film Piezo PrecisionCore ដែល​ជួយ​បង្កើន​ល្បឿន​ទ្វេ​ដង​ឯណោះ ​។ នេះ​ជា​ក្បាល​ព្រី​ន​ដ៏​អស្ចារ្យ ដែល​អាច​ដំណើរការ​នៅ​សីតុណ្ហភាព​ទាប​ជាង​ម៉ាក​អ្នក​ដទៃ ​។

ម៉ាស៊ីន​ព្រី​ន​ថ្មី​ទាំង​ពីរ​ម៉ូ​ឌែ​ល​នេះ ដំណើរការ​ជាមួយនឹង​ទឹក​ថ្នាំ Ultrachrome GS3 Solvent Ink ស្ងួត​លឿន ដែល​ផ្តល់​នូវ​ភាព​រស់​រវើក ភាព​ធន់ និង​ភាព​ស៊ីគ្នា​ជាមួយនឹង​ផ្នែក​ខាងក្នុង និង​ផ្នែក​ខាងក្រៅ​ ។ ដោយសារ​តែ​ទឹក​ថ្នាំ​មាន​ជា​សារធាតុ​រំលាយ​អេកូ ដូច្នេះ វា​មិន​ធ្វើឱ្យ​ប៉ះពាល់​ចំពោះ​បរិស្ថាន​ឡើយ ​។ វា​គ្មាន​ក្លិន និង​គ្មាន​ជាតិ​នី​កែ​ល​ ដែល​បង្ក​គ្រោះថ្នាក់​ឡើយ​ ។

សហគ្រិន​ដែល​មាន​ចំណាប់អារម្មណ៍ អាច​ស្វែង​យល់​ពី​ម៉ូ​ឌែ​ល និង​គុណភាព​នៃ​ម៉ាស៊ីន​ព្រី​ន​ទាំង​អស់នេះ​បាន ចាប់ពី​ថ្ងៃ​ទី 27 ខែកុម្ភៈ ដល់​ថ្ងៃ​ទី 1 ខែមីនា ឆ្នាំ 2023 នៅ Factory Phnom Penh ​។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង ក្រុមហ៊ុន AWS Cambodia Ltd ។

អំពី​ក្រុមហ៊ុន
Epson គឺជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ដ៏​ឈានមុខ​គេ​ នៅ​លើ​ពិភពលោក ផ្តោត​សំខាន់​លើ​ការ​ភ្ជាប់​ទំនាក់ទំនង​មនុស្ស ឧបករណ៍​ប្រើប្រាស់ និង​ព័ត៌មាន តាម​រយៈ​បច្ចេកវិទ្យា​ថ្មី ប្រកបដោយ​ប្រសិទ្ធភាព ស្ថិរភាព និង​ភាព​ជាក់លាក់ ធ្វើ​ឱ្យ​ជីវិត​រស់នៅ និង​ជួយ​ពិភពលោក​ឱ្យ​កាន់តែ​ប្រសើរ​ឡើង ​។ ក្រុមហ៊ុន​នេះ ផ្តោត​លើ​ការ​ដោះស្រាយ​បញ្ហា​សង្គម​តាម​រយៈ ​ការ​បង្កើត​ម៉ាស៊ីន​ព្រី​ន​ថ្មី​ៗ​ សម្រាប់​ការ​ប្រើប្រាស់​តាម​ផ្ទះ និង​ការិយាល័យ ពាណិជ្ជកម្ម និង​ឧស្សាហកម្ម ការ​ផលិត រូបភាព​វី​ដេ​អូ និង​របៀបរបប​រស់នៅ ​។ គោលដៅ​របស់​ក្រុមហ៊ុន Epson គឺ​ដើម្បី​ក្លាយជា​ក្រុមហ៊ុន​មិន​បញ្ចេញ​កាបូន និង​លុប​បំបាត់​ការ​ប្រើប្រាស់​ធនធាន​កម្រ​ក្រោម​ដី​ដូច​ជា ប្រេង និង​លោហៈ​នៅ​ឆ្នាំ 2050​ ។ ដឹកនាំ​ដោយ​ក្រុមហ៊ុន Seiko Epson Corporation ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ជប៉ុន ក្រុម Epson Group ទូ​ទាំងពិភពលោក បង្កើត​ការ​លក់​ប្រចាំឆ្នាំ​បាន​ជាង ១ ទ្រី​លាន​យ៉េន​ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូល​ទៅ​កាន់ global.epson.com/

ក្រុមហ៊ុន Epson Singapore
ចាប់តាំងពី​ឆ្នាំ​១៩៨២ ​មក ក្រុមហ៊ុន Epson បាន​បង្កើត​វត្តមាន​ដ៏​រឹង​មាំ​ នៅ​លើ​ទីផ្សារ​សំខាន់​ៗ​ទូ​ទាំង​តំបន់​អាស៊ី​អាគ្នេយ៍ និង​អាស៊ី​ខាងត្បូង​ ។ ដឹកនាំ​ដោយ​ក្រុមហ៊ុន Epson Singapore នៃ​ទីស្នាក់ការ​កណ្តាល​ក្នុង​តំបន់ អាជីវកម្ម​របស់​ក្រុមហ៊ុន Epson ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ បាន​ពង្រីក​បណ្តាញ​យ៉ាង​ទូលំទូលាយ​ក្នុង​ប្រទេស​ទាំង​១១ ដោយ​ទទួលខុសត្រូវ​លើ​ការ​ផ្គត់ផ្គង់​ផលិតផល​ឌី​ជី​ថ​ល​ទំនើប​ៗ ​ដល់​អតិថិជន​នៅ​ក្នុង​ទីផ្សារ​ទាំងនេះ តាម រយៈ​ហេដ្ឋារចនាសម្ព័ន្ធ​យ៉ាង​ទូលំទូលាយ​របស់​ខ្លួន រួម​មាន​ហាង​បម្រើ​សេវាកម្ម​ជាង ៥០០ ហាង មជ្ឈមណ្ឌល​ផ្តល់​ដំណោះស្រាយ ចំនួន ៧ និង​រោងចក្រ​ផលិតកម្ម​ចំនួន ៧ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូល​ទៅ​កាន់ epson.com.sg/

ក្រុមហ៊ុន Epson Thailand
ត្រូវ​បាន​បង្កើត​ឡើង​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ នៅ​ក្នុង​ខែតុលា ឆ្នាំ​១៩៩០ ក្នុង​គោលបំណង​លើកកម្ពស់​ការ​លក់ និង​ទីផ្សារ​នៃ​ផលិតផល Epson នៅ​ប្រទេស​ថៃ កម្ពុជា ឡាវ មី​យ៉ា​ន់​ម៉ា និង ប៉ា​គី​ស្ថាន ​។ ក្រុមហ៊ុន Epson ថៃ​គឺជា​មជ្ឈមណ្ឌល​ប្រចាំ​អនុ​តំបន់​ សម្រាប់​ប្រតិបត្តិការ​របស់ Epson នៅ​ប្រទេស​​មី​យ៉ា​ន់​ម៉ា ឡាវ និង​កម្ពុជា ​។ បច្ចុប្បន្ន ក្រុមហ៊ុន Epson ថៃ​ មាន​បុគ្គលិក​ចំនួន ១៣២ នាក់ មជ្ឈមណ្ឌល​សេវាកម្ម ១៧០ និង​បណ្តាញ​ចែកចាយ​ចំនួន ១៧០ នៅ​ទូ​ទាំង​ប្រទេស ​។ ផលិតផល​ទាំងអស់​ ត្រូវ​បាន​គេ​ទទួលស្គាល់​យ៉ាង​ទូលំទូលាយ​ថា​ជា «​ផលិតផល​ព័ត៌មានវិទ្យា​ដ៏​ឈានមុខ​គេ​» តាម​រយៈ​ការ​ប្រើប្រាស់​បាន​យូរ និង​មានមុខ​ងារ​ល្អ​បំផុត ជា​ពិសេស​នៅ​ក្នុង​ប្រភេទ​ផលិតផល​អាជីវកម្ម និង​សាជីវកម្ម រួម​មាន ម៉ាស៊ីន​ព្រី​ន​ល្បឿន​លឿន PrecisionCore និង​បច្ចេកវិទ្យា Heat-Free, ម៉ាស៊ីន​ព្រី​ន Epson EcoTank និង​ម៉ាស៊ីន​បញ្ចាំង Epson ជាមួយ បច្ចេកវិទ្យា 3LCD ជាដើម​ ។ ផលិតផល Epson មិន​ត្រឹមតែ​បាន​ជ្រៀតចូល​ទៅ​ក្នុង​ទីផ្សារ​ប្រទេស​ថៃ និង​ពង្រីក​បាន​ចំណែក​ទីផ្សារ​យ៉ាង​ឆាប់រហ័ស​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បាន​ឆ្លើយ​តប​យ៉ាង​ល្អ​ប្រសើរ​ ជា​បន្តបន្ទាប់​ទៅ​នឹង​តម្រូវការ​របស់​អ្នក​ប្រើប្រាស់​ទៀត​ផង​ ។ ទន្ទឹម​នឹង​ការ​រក្សា​ឧត្តមភាព​របស់​ខ្លួន ​នៅ​ក្នុង​ផលិតផល និង សេវាកម្ម ក្រុមហ៊ុន Epson ក៏​ប្រឹងប្រែង​យ៉ាង​ខ្លាំង ដើម្បី​បង្កើត​ផលិតផល​ថ្មី​ ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន ​៕ អត្ថបទសហការ