E-GetS ចាប់ដៃសហការជាមួយ ZTO Express ដើម្បីផ្តល់ជូនសេវាកម្មផ្ញើទំនិញរហ័ស !
រាជធានីភ្នំពេញ ៖ ដើម្បីបម្រើសេវាកម្មជូនអតិថិជនអោយកាន់តែប្រសើរឡើង នៅថ្ងៃទី 27 ខែកុម្ភៈ ឆ្នាំ 2023 មកនេះ ក្រុមហ៊ុន…
រាជធានីភ្នំពេញ ៖ ដើម្បីបម្រើសេវាកម្មជូនអតិថិជនអោយកាន់តែប្រសើរឡើង នៅថ្ងៃទី 27 ខែកុម្ភៈ ឆ្នាំ 2023 មកនេះ ក្រុមហ៊ុន…
រាជធានីភ្នំពេញ ៖ ដើម្បីបម្រើសេវាកម្មជូនអតិថិជនអោយកាន់តែប្រសើរឡើង នៅថ្ងៃទី 27 ខែកុម្ភៈ ឆ្នាំ 2023 មកនេះ ក្រុមហ៊ុន E-GetS បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយក្រុមហ៊ុន ហ្សេតធីអូ អិចប្រេស (ZTO Express) ។ លោក Xiao Lianhuo អគ្គនាយកក្រុមហ៊ុន E-GetS និងលោក Zhang Wei អគ្គនាយក ក្រុមហ៊ុន ហ្សេតធីអូ អិចប្រេស (ZTO Express) រួមទាំងភ្ញៀវកិត្តិយសផ្សេងទៀតបានចូលរួមក្នុងពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការនេះ ។
នៅក្នុងពិធីចុះហត្ថលេខានេះ ភាគីទាំងពីរបានធ្វើការទំនាក់ទំនងពិភាក្សាយ៉ាងស៊ីជម្រៅលើកិច្ចសហប្រតិបត្តិការនាពេលអនាគត ជឿជាក់ថា ជាមួយនឹងការខិតខំប្រឹងប្រែងរួមគ្នារបស់ភាគីទាំងពីរ បទពិសោធន៍ប្រើប្រាស់របស់អតិថិជននឹងកាន់ប្រសើរឡើងៗ ចំណែកឯទីផ្សាររបស់អតិថិជននឹងកាន់តែទូលំទូលាយ ព្រមទាំងអាចបង្កើនឱកាសថ្មីៗសម្រាប់ការអភិវឌ្ឍន៍ថែមទៀតផង ! ។
ក្នុងនាមជា App សេវាកម្មជីវិតឌីជីថលឈានមុខគេនៅអាស៊ីអាគ្នេយ៍ E-GetS បានសហការជាមួយហាងដែលមានគុណភាពខ្ពស់ជាច្រើន ដើម្បីផ្តល់ជូនអតិថិជននូវសេវាកម្មជីវិតដ៏ទូលំទូលាយ រួមទាំងការកម្ម៉ង់តាមអ៉ីនធើណេត ការលក់រាយតាមប្រព័ន្ធអេឡិចត្រូនិច ការទិញជាក្រុម Express ជាដើម ។ គោលបំណង E-GetS គឺបំពេញតម្រូវការប្រចាំថ្ងៃរបស់អតិថិជន នាំមកនូវបទពិសោធន៍បច្ចេកវិទ្យាថ្មីដល់អតិថិជនក្នុងតំបន់អាស៊ីអាគ្នេយ៍ ។
ហ្សេតធីអូ អិចប្រេស (ZTOExpress) ក្នុងនាមជាក្រុមហ៊ុនដឹកជញ្ជូនរហ័សឈានមុខគេ ដោយបានឈានចូលទីផ្សារកម្ពុជាក្នុងឆ្នាំ 2017 នឹងបានចាប់យកឱកាសអភិវឌ្ឍយ៉ាងឆាប់រហ័ស ព្រមទាំងផ្តល់នូវសេវាកម្មដឹកជញ្ជូនដែលមានគុណភាពខ្ពស់រហ័ស និងមានតម្លៃសមរម្យសម្រាប់អតិថិជនជាច្រើន ។ សព្វថ្ងៃនេះ ហ្សេតធីអូ អិចប្រេស(ZTOExpress) បានអភិវឌ្ឍទៅជាក្រុមហ៊ុនដែលប្រកាន់ភ្ជាប់អាជីវកម្មដឹកជញ្ជូនជាគោល ដោយក្រុមហ៊ុនផ្តល់សេវាកម្មដឹកជញ្ជូនដ៏ទូលំទូលាយដែលរួមមានឃ្លាំងនៅក្រៅប្រទេស ការដឹកជញ្ជូនរហ័ស និងពាណិជ្ជកម្មផ្សេងទៀត ដែលមានផ្ទៃដីឃ្លាំងផ្ទុកលើសពី 10,000 ម៉ែត្រការ៉េ សាខាផ្ដល់សេវាកម្មមានប្រហែលជាង 400 កន្លែង និងយានជំនិះដឹកជញ្ជូនជិត 500 គ្រឿង ដោយមានសេវាកម្មគ្របដណ្តប់លើទឹកដីប្រទេសកម្ពុជាទាំងមូល ។
កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរលើកនេះ គឺផ្អែកលើតម្រូវការទីផ្សារឈានមុខគេ ហើយតាមរយៈការដឹកជញ្ជូន បច្ចេកវិទ្យា និងពាណិជ្ជកម្មអេឡិចត្រូនិកជាដើម យើងខ្ញុំនឹងផ្តល់ជូនអតិថិជននូវសេវាកម្មដែលមានគុណភាពខ្ពស់ និងរួមគ្នាលើកកម្ពស់ការអភិវឌ្ឍន៍ប្រកបដោយគុណភាពខ្ពស់ក្នុងវិស័យនេះ ។ ឥឡូវនេះមុខងារផ្ញើទំនិញក្នុង App E-GetS ត្រូវបានដាក់ដំណើរការហើយ ដែលជាសេវាកម្មគ្របដណ្តប់តំបន់ទាំងមូលក្នុងប្រទេសកម្ពុជា ។ ក្នុងនោះបានគ្របដណ្តប់លើផ្នែកសេវាកម្មធំៗចំនួនពីរ មួយគឺសេវាកម្មដឹកជញ្ជូននៅប្រទេសកម្ពុជាដែលអតិថិជននៅប្រទេសកម្ពុជាអាចផ្ញើទំនិញទៅកាន់បណ្តាខេត្តក្នុងប្រទេសកម្ពុជាបាន និងមួយទៀតគឺជាសេវាកម្មដឹកជញ្ជូនអន្តរជាតិ អតិថិជននៅប្រទេសកម្ពុជាអាចផ្ញើទំនិញពីប្រទេសកម្ពុជាទៅកាន់ខេត្តនានាក្នុងប្រទេសចិនបាន។
អតិថិជនអាចធ្វើការកម្ម៉ង់តាមរយៈ App E-GetS ព្រមទាំងអាចតាមដានទំនិញរបស់លោកអ្នកភ្លាមៗ ។ ជាមួយគ្នានេះ ភាគីទាំងពីរនឹងដាក់ដំណើរការកម្មវិធីផ្តល់មតិយោបល់របស់អតិថិជនចាប់ពីថ្ងៃទី 27 ខែកុម្ភៈ ដល់ថ្ងៃទី 15 ខែមីនា ។ ក្នុងអំឡុងពេលនៃកម្មវិធីនេះ អតិថិជនអាចទទួលបានបទពិសោធន៍នៃសេវាកម្មផ្ញើទំនិញរហ័សតាមរយៈ App E-GetS ហើយអតិថិជន 200 នាក់ដំបូងដែលធ្វើការកម្ម៉ង់នឹងទទួលបានអាំងប៉ាវ $10 និងកាដូផ្តាច់មុខមួយពីហ្សេតធីអូ អិចប្រេស (ZTO Express) ។ លើសពីនេះកាដូផ្តាច់មុខហ្សេតធីអូ អិចប្រេស (ZTO Express) នឹងត្រូវបានដាក់នៅកន្លែងបង្វិលកងសំណាងក្នុង App E-GetS ហើយអតិថិជនអាចទទួលបានតាមរយៈការចាប់រង្វាន់ដោយពិន្ទុសន្សំ ។
E-GetS បានបន្តសហការជាមួយដៃគូដ៏អស្ចារ្យជាច្រើនៗ ហើយពង្រឹកនិងពង្រីកទំនាក់ទំនងជាមួយសហគ្រាសផ្សេងៗនាពេលដែលធ្វើការអភិវឌ្ឍទីផ្សារកម្ពុជា ដើម្បីទទួលបាននូវសមិទ្ធផលដ៏អស្ចារ្យ ! ។
តើត្រូវផ្ញើទំនិញដោយរបៀបណា ?
*បើក App E-GetS ចុច [ហ្សេតធីអូ អិចប្រេស] ដែលនៅលើទំព័រដើម ដើម្បីចូលទៅក្នុងកន្លែងផ្ញើទំនិញ ហើយចុចលើ [ដឹកជញ្ជូនរហ័ស] នឹងធ្វើការបំពេញព័ត៌មានទំនិញ ព័ត៌មានទទួលទំនិញ និងប្រភេទទំនិញ ។ បន្ទាប់ពីលោកអ្នកបានធ្វើការបំពេញព័ត៌មានទាំងអស់នេះ ការផ្ញើទំនិញរបស់លោកអ្នកនឹងបានរួចជាការស្រេច ។
*ចុច [ស្វែងយល់ថ្លៃដឹកជញ្ជូន/ទំនិញហាមឃាត់] ដើម្បីធ្វើការស្វែងយល់ពីព័ត៌មានលម្អិតនៃថ្លៃដឹកជញ្ជូន និងទំនិញហាមឃាត់ ។
*បន្ទាប់ពីធ្វើការផ្ញើទំនិញរួច លោកអ្នកអាចធ្វើការតាមដានទំនិញរបស់លោកអ្នកនៅក្នុង [ការតាមដានទំនិញ] បាន ។
រាល់អតិថិជនថ្មីរបស់ E-GetS នឹងទទួលបានអាំងប៉ាវ $5 ភ្លាមៗ ។
Download E-GetS App: onelink.to/e-gets
Hotline Support: 023 238 999 ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ