ខេត្តស្ទឹងត្រែង ៖ ខណៈមានបណ្តឹងពីសហគមន៍ជនជាតិដើមភាគតិច ព្នង ស្ថិតនៅភូមិក្បាលរមាស ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង ពាក់ព័ន្ធ និងក្រុមហ៊ុនស៊ីវហ្គិក អ៊ិន វេសមេន បានឈូស ឆាយដីចម្ការដីព្រៃតំបន់ការពារសត្វព្រៃ។
អាជ្ញាធរខេត្ត មានលោក ម៉ែន គុង នាយរងរដ្ឋបាលខេត្តតំណាងលោក ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្ត អភិបាលស្រុក សេសាន រដ្ឋបាលព្រៃឈើស្ទឹងត្រែង មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបានចុះដល់ទីតាំងផ្ទាល់ពិនិត្យស្ថានភាពជាក់ស្តែង និងធ្វើការពិភាក្សាជាមួយប្រជាពលរដ្ឋជនជាតិដើមភាគតិចព្នងដែលមានលោក ស្រី ស្រាំង ឡាញ់ ប្រធានក្រុមគណៈកម្មការជនជាតិដើមភាគតិចព្នងជាតំណាង។
នៅក្នុងការពិភាក្សានោះ លោក ប៉ក ជាលី អនុប្រធាននាយកដ្ឋាន ព្រៃឈើ និងសហគមន៍ព្រៃឈើ បានមានប្រសាសន៍ថា ៖ ក្រុមការងារបានមកទីតាំងផ្ទាល់នៃសហគមន៍ជនជាតិដើមភាគតិច ស្ថិតនៅភូមិ ក្បាលរមាសនេះ តាមពាក្យបណ្តឹងរបស់សហគមន៍ និងធ្វើការពិនិត្យជាក់ស្តែង នៃទីតាំងភូមិសាស្ត្រផ្ទាល់ និងវាយតម្លៃអំពីផលប៉ះពាល់ ដែលក្រុមហ៊ុន ស៊ីវ ហ្គេក បានឈូសឆាយ ដីស្រែចម្ការ និងដីព្រៃក្នុង តំបន់ការពារ សត្វព្រៃ (សត្វខ្ទីង សត្វទន្សោង សត្វប្រើស និងក្ងោក ជាដើម) ព្រមទាំងចាត់វិធានការទប់ស្កាត់ និងបញ្ឈប់សកម្មភាពកុំឱ្យបន្តការឈូស បំផ្លិចបំផ្លាញ ហើយក្រុមហ៊ុនបានអនុវត្តផ្ទុយខ្លឹមសារចែងក្នុងអនុក្រឹត្យស្តីពីការផ្តល់ដីសម្បទានសេដ្ឋកិច្ចលេខ១៤៦ និងអនុក្រឹត្យស្តីពីការផ្តល់ អនុបយោធ លេខ៤២។
នៅក្នុងការសម្របសម្រួលដោយអាជ្ញាធរដែនដី ជាមួយប្រជាពលរដ្ឋ ខណៈដីក្រុមហ៊ុនខាងលើត្រូវបានក្រសួងមានសមត្ថកិច្ចកាត់ជូនជាដីសម្បទានសេដ្ឋកិច្ចវិនិយោគដាំដំណាំកសិឧស្សាហកម្ម និងដំណាំកសិកម្ម ៧០០០ហិចតា ស្របពេលសហគមន៍ជនជាតិដើមភាគតិចព្នងនៅតំបន់នោះ ស្នើសុំកាន់កាប់ជាដីសហគមន៍អភិរក្សព្រៃឈើ សត្វព្រៃ ដីធ្វើចំការវិលជុំ ដីកប់ខ្មោច ជាដីសមូហភាពចំនួន៧០០០ហិចតាដូចគ្នា កាលពីឆ្នាំ២០១៨ រហូតដល់ឆ្នាំ២០២៣ សហគមន៍មួយនេះ បានស្នើសុំកាន់ កាប់តែ២៨០០ហិចតា ប៉ុណ្ណោះ ជាដីសមូហភាព មានប័ណ្ណកម្មសិទ្ធត្រឹមត្រូវ ។
នេះបើតាមការបញ្ជាក់ របស់ លោកស្រី ស្រាំង ឡាញ់ ប្រធានក្រុមគណៈកម្មការ ជនជាតិដើមភាគតិច ព្នង កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ ២០២៣ កន្លងទៅថ្មីៗនេះ ជាមួយក្រុមការងាអាជ្ញាធរមានសមត្ថកិច្ច។ ហេតុ នៃការប្តឹង អាជ្ញាធរមានសមត្ថកិច្ច ទៅលើក្រុមហ៊ុន ស៊ីវ ហ្គេក ដែលបានឈូសឆាយ ដីស្រែចម្ការ និងដីព្រៃដោយសារសហគមន៍ នៅធ្វើការកាន់កាប់ទីតាំងដីត្រួត ក្នុងភូមិសាស្ត្រដែលក្រសួង មានសមត្ថកិច្ចកាត់ឆ្វៀលឱ្យក្រុមហ៊ុនបន្តការអភិវឌ្ឍន៍។
លោក ប៉ក ជាលី អនុប្រធាននាយកដ្ឋានព្រៃឈើ និងសហគមន៍ព្រៃឈើបានបន្តថា ៖ ក្រុមការងារ និងចុះទៅពិនិត្យជាក់ស្តែងនៅតំបន់ត្រួតគ្នា ដែលក្រុមហ៊ុនបានឈូសឆាយ ហើយនិងធ្វើរបាយការណ៍ ដល់ក្រសួងពិចារណា នៅដីដែលសហគមន៍ស្នើសុំកាន់កាប់ ដើម្បីបញ្ចប់វិវាទរវាងក្រុមហ៊ុន និងដីសហគមន៍ជនជាតិដើមភាគតិចក្នុងតំបន់ភូមិក្បាលរមាស។
លោក ម៉ែន គុង នាយករងរដ្ឋបាលខេត្ត បានលើកឡើងថា ៖ ការចុះបញ្ជីដីសមូហភាព និងរក្សា ជំហូរជួយធ្វើការងារជាមួយបងប្អូនប្រជាពលរដ្ឋអត់មានងាករេទេ គឺនៅបន្តខណៈពេលត្រូវគ្នាទៅ លើទំហំដី របស់សហគន៍ធ្វើការស្នើសុំដើម្បីអភិរក្ស ព្រៃឈើ សត្វព្រៃ ដីធ្វើចំការវិលជុំ ដីកប់ខ្មោច ជាលក្ខណៈប្រពៃណី តាមគោលការរបស់ប្រមុខរាជរដ្ឋាភិបាលបានបញ្ជាក់ជូនហើយថា ៖ បងប្អូនបន្តរស់ នៅទីនេះតាមលក្ខណៈទំលៀមទំលាប់ប្រពៃណី ជនជាតិដើមភាគតិច ដោយអនុវត្តតាមនិតិវិធី កាលណា មានការព្រមព្រៀងឯកភាពលើ ផែនទីហើយ គឺមានការចុះបញ្ជីដីជាសមូហភាព ព្រោះបងប្អូនដែល រស់នៅទីនេះ បានចុះបញ្ជីជនជាតិដើមភាគតិចព្នងជាសហគមន៍ជាផ្លូវការរួចហើយ៕
ចែករំលែកព័តមាននេះ