រាជធានីភ្នំពេញ ៖ បង្គោលគីឡូម៉ែត្រ (សម្រាប់ចន្លោះ ១គ.ម) ត្រូវបានដាក់ក្នុងចន្លោះ១គីឡូម៉ែត្រ មួយបង្គោល សម្រាប់ផ្តល់ដំណឹង ដល់អ្នកប្រើប្រាស់ផ្លូវ អំពីចម្ងាយផ្លូវ ទៅតំបន់សំខាន់ៗ នៅខាងមុខ ។
ចំណុចលេខ១ ៖ លេខ 299 ដែលមានបញ្ជាក់នៅលើផ្ទៃក្រហមនេះ មានន័យថា ជាបង្គោលគីឡូម៉ែត្រទី 299 ឬបានចម្ងាយប្រវែង 299 គីឡូម៉ែត្រ ដោយរាប់ពីចំណុចចាប់ផ្តើមចេញ ពីរាជធានីភ្នំពេញ (ទីតាំងវត្តភ្នំ) ។
ចំណុចលេខ២ ៖ លេខ 5 ដែលមានបញ្ជាក់ ក្នុងទ្រង់ទ្រាយរាងដូចនេះ គឺប្រើប្រាស់សម្រាប់កំណត់ប្រភេទផ្លូវជាតិ ដែលនេះមានន័យថា បង្គោលសញ្ញានេះ ស្ថិតលើផ្លូវជាតិលេខ (5) ។
ចំណុចលេខ៣ ៖ កកោះ (Kor Koh) 50km ដែលមានបញ្ជាក់នៅលើផ្ទៃពណ៌-ស នេះ បានន័យថា នៅចម្ងាយ 50km ទៀតអ្នកនឹងធ្វើដំណើរទៅដល់ឃុំកកោះ ក្នុងស្រុកមោងឫស្សី ខេត្តបាត់ដំបង ៕
ចំណាំ៖ លេខបង្គោលដែលនៅលើផ្ទៃក្រហម បង្ហាញអំពីចម្ងាយផ្លូវ ៖
- ចេញពីរាជធានីភ្នំពេញ ចំពោះផ្លូវជាតិដែលមានលេខ ១ខ្ទង់
- ចេញពីចំណុចបំបែក ចំពោះផ្លូវជាតិដែលមានលេខ ២ខ្ទង់ និងផ្លូវខេត្តដែលមានលេខ ៣ខ្ទង់
(ប្រភព ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន)
ចែករំលែកព័តមាននេះ