ប្រុងប្រយ័ត្ន! ជំងឺផ្តាសាយបក្សី H5N1 ផ្ដាច់ជីវិតកុមារីកម្ពុជាម្នាក់ នៅខេត្តព្រៃវែង
រាជធានីភ្នំពេញ ៖ រកឃើញករណីជំងឺផ្តាសាយបក្សី H5N1 លើកុមារីអាយុ ១១ឆ្នាំ និង៦ខែ ម្នាក់បណ្តាលអោយបាត់បង់ជីវិត នៅភូមិ រលាំង…
រាជធានីភ្នំពេញ ៖ រកឃើញករណីជំងឺផ្តាសាយបក្សី H5N1 លើកុមារីអាយុ ១១ឆ្នាំ និង៦ខែ ម្នាក់បណ្តាលអោយបាត់បង់ជីវិត នៅភូមិ រលាំង…
រាជធានីភ្នំពេញ ៖ រកឃើញករណីជំងឺផ្តាសាយបក្សី H5N1 លើកុមារីអាយុ ១១ឆ្នាំ និង៦ខែ ម្នាក់បណ្តាលអោយបាត់បង់ជីវិត នៅភូមិ រលាំង ឃុំរំលេច ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង នេះបើយោងតាមនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងរបស់កម្ពុជា ។
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ហៅកាត់ CDC បានអោយដឹងនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣នេះថា កុមារី ចាប់ផ្តើមឈឺ កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយមានរោគសញ្ញា គ្រុនក្តៅ ឡើងកម្ដៅ៣៩អង្សាសេ ព្រមទាំងមានក្អក ឈឺ.ក ។ ក្រោយព្យាបាលនៅមូលដ្ឋានមិនធូរស្រាល ដោយកុមារី ចាប់ផ្តើមហត់ ក៏បញ្ជូនព្យាបាលនៅមន្ទីរពេទ្យកុមារជាតិ នៅរាជធានីភ្នំពេញ ។ រហូតដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ គ្រូពេទ្យព្យាបាល បានយកវត្ថុសំណាក ផ្ញើមកធ្វើតេស្ត នៅវិទ្យាស្ថានជាតិសុខភាពសាធារណៈ រួចទទួលលទ្ធផលនៅថ្ងៃទី ២២ ខែកុម្ភ: ឆ្នាំ២០២៣ បញ្ជាក់ថា មានវិជ្ជមាន មេរោគផ្តាសាយបក្សី H5N1 ចំណែកកុមារី បានបាត់បង់ជីវិតហើយ និងធ្វើពិធីបុណ្យសពតាមប្រពៃណី នៅក្នុងភូមិខាងលើ ។
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានបញ្ជាក់ថា សូមបងប្អូនកុំប៉ះពាល់សត្វឈឺ ឬងាប់ ទាំងសត្វបក្សីស្រុក និងបក្សីព្រៃ ។ អ្នកសង្ស័យ សូមពិគ្រោះជំងឺជាមួយគ្រូពេទ្យ ឬរាយការណ៍ទៅលេខ១១៥ ៕
ចែករំលែកព័តមាននេះ