បុណ្យរម្លឹកដល់សត្វផ្សោតទឹកសាបទន្លេមេគង្គ ត្រូវបានធ្វើឡើង នៅស្រុកចិត្របុរី ខេត្តក្រចេះ
- ក្រចេះ
ខេត្តក្រចេះ៖ ពិធីបុណ្យសត្វផ្សោតទន្លេមេគង្គ ត្រូវបានរៀបចំឡើង នៅភូមិក្បាលជួរ ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ នាថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។…
ខេត្តក្រចេះ៖ ពិធីបុណ្យសត្វផ្សោតទន្លេមេគង្គ ត្រូវបានរៀបចំឡើង នៅភូមិក្បាលជួរ ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ នាថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។…
ខេត្តក្រចេះ៖ ពិធីបុណ្យសត្វផ្សោតទន្លេមេគង្គ ត្រូវបានរៀបចំឡើង នៅភូមិក្បាលជួរ ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ នាថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។ ពិធីជួបជុំរម្លឹកដល់សត្វផ្សោតនេះ រៀបចំឡើងដោយអង្គការ WWF ដោយមានការចូលរួមពីលោក ម៉ុក ពន្លក នាយខណ្ឌជលផល ខេត្តក្រចេះ។
ពិធីបុណ្យនោះ ក៏មានការនិមន្ត និងអញ្ជើញចូលរួមពីព្រះសង្ឃ អាជ្ញាធរមូលដ្ឋាន លោកតាលោកយាយ គណៈកម្មការវត្ត បងប្អូនក្រុមឆ្មាំទន្លេ សហគមន៍នេសាទ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សអនុវិទ្យាល័យក្បាលជួរ សរុបប្រមាណជិត ៣០០នាក់។
លោក ម៉ុក ពន្លក នាយខណ្ឌជលផលក្រចេះ បានបញ្ជាក់ឲ្យដឹងថា ក្នុងពិធីបុណ្យនេះ មានការសម្ដែងអំពីសកម្មភាពជនល្មើសប្រើឧបរកណ៍នេសាទល្មើសច្បាប់ ដូចជា ឆក់ត្រី ជាដើម។ ឈុតឆាកនេះ សម្តែងដោយសិស្សានុសិស្ស ដែលបានសម្ដែងជាតួអង្គសមត្ថកិច្ច និងអាជ្ញាធរ ចុះបង្ក្រាបជនល្មើស ដែលកំពុងនេសាទខុសច្បាប់ទាំងនោះផងដែរ។
លោកនាយខណ្ឌ បានបន្ថែមទៀតថា ពិធីនេះ ប្រារព្ធឡើង ក្នុងគោលបំណងផ្សារភ្ជាប់ប្រពៃណី ជំនឿ សាសនា ទៅនឹងការអភិរក្សធនធានធម្មជាតិ ការឧទ្ទិសកុសលផលបុណ្យដល់សត្វផ្សោត ដែលស្លា.ប់ដោយសារការជាប់មង សន្ទួចរនង ការប្រើឧបករណ៍ឆក់ និងស្លា.ប់ដោយសារមូលហេតុផ្សេងៗទៀត។ បន្ថែមលើនេះ ក៏មានការអប់រំផ្សព្វផ្សាយដល់ប្រជាជន ដែលរស់នៅតំបន់អន្លង់ផ្សោត និងរស់នៅក្បែរនោះ អោយចេះគោរពដឹងគុណដល់ទន្លេ សត្វផ្សោត ត្រី និងជីវចម្រុះជាច្រើនទៀត ដើម្បីមានចូលរួមការពារទាំងអស់គ្នា ដោយបញ្ឈប់ការធ្វើនេសាទគ្រប់ប្រភេទនៅកន្លែងដែលសត្វផ្សោតរស់នៅ និងបញ្ឈប់ការនេសាទដោយប្រើឧបករណ៍ឆក់ ដាក់មងក្នុងអន្លង់ ដាក់សន្ទួចរនង និងឧបករណ៍ខុសច្បាប់ផ្សេងៗទៀត។
លោកបន្ថែមថា ការជួបជុំនេះ ក៏ដើម្បីពង្រឹងកិច្ចសហការជាមួយព្រះសង្ឃ មេឃុំ មេភូមិ កងកម្លាំងប្រដាប់អាវុធ មន្ត្រីជលផល ឆ្មាំទន្លេ សហគមន៍នេសាទ និងប្រជាពលរដ្ឋ ដើម្បីចូលរួមការពារសត្វផ្សោត និងជីវចម្រុះជលផលជាច្រើនទៀត ដើម្បីបណ្តុះស្មារតីដល់ក្មេងជំនាន់ក្រោយ ដែលជាទំពាំងស្នងឫស្សី អោយស្គាល់បុណ្យបាប និងអោយចេះស្រលាញ់ធនធានធម្មជាតិដ៏សំបូរបែប ដែលជាកេរ្តិ៍ដំណែលពីដូនតារបស់យើង ហើយចូលរួមការពារ និងថែរក្សាអោយនៅគង់វង្ស ដើម្បីជាប្រយោជន៍ដល់មនុស្សជាតិគ្រប់ជំនាន់៕
ចែករំលែកព័តមាននេះ