ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ ៖ លោកគ្រូវិទ្យាល័យសម្តេចតេជោហ៊ុនសែនសំពៅ លូន បើចង់កាត់សក់សិស្សគួររៀបចំកាត់សក់ទៅបើមិនទាន់ត្រូវខ្នាត

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ប្រាប់​ទៅ​លោកគ្រូ​ដែល​កាន់​កន្ត្រៃ​ត្រង់​ឌឺ​កាត់សក់​សិស្ស នៅ​ក្នុង​ថ្នាក់​នៅ​វិទ្យាល័យ​សម្តេច​តេ​ជោ​ហ៊ុន សែន សំពៅ​លូន គួរ​រៀបចំ​កាត់សក់​សិស្ស​ដែល​មិន​ទាន់​ត្រូវ​ខ្នាត​ខ្លួន​ចង់បាន តែ​គួរ​បញ្ចប់​ទៅ​រឿង​ហ្នឹង​។…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ប្រាប់​ទៅ​លោកគ្រូ​ដែល​កាន់​កន្ត្រៃ​ត្រង់​ឌឺ​កាត់សក់​សិស្ស នៅ​ក្នុង​ថ្នាក់​នៅ​វិទ្យាល័យ​សម្តេច​តេ​ជោ​ហ៊ុន សែន សំពៅ​លូន គួរ​រៀបចំ​កាត់សក់​សិស្ស​ដែល​មិន​ទាន់​ត្រូវ​ខ្នាត​ខ្លួន​ចង់បាន តែ​គួរ​បញ្ចប់​ទៅ​រឿង​ហ្នឹង​។

ការ​លើក​ឡើង​របស់​សម្តេច​តេ​ជោ ហ៊ុន សែន បន្ទាប់​មានការ​ផ្ទុះ​ការ​ចាប់អារម្មណ៍​លើ​បណ្តាញ​សង្គម​ដោយ​មានការ​រិះគន់​ចំពោះ​ទ​ង្វើ​របស់​លោកគ្រូ​វិទ្យាល័យ​សម្តេច​តេ​ជោ ហ៊ុន សែន​សំពៅ​លូន​បាន​ចុះ​កាត់សក់​សិស្ស​ក្នុង​ថ្នាក់ ទោះបី​សក់​សិស្ស​នោះ​ខ្លី​ក៏​ដោយ​។

ថ្លែង​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត​ជ័យ​លា​ភី​នៃ​សាកលវិទ្យាល័យ​វេ​ស្ទើ​ន សរុប​ចំនួន​៣២៣២​នាក់ ដែល​ពិធី​នេះ​នឹង​ធ្វើ​ឡើង​នៅ​មណ្ឌល​សន្និបាត និង​ពិព័រណ៍​អន្តរជាតិ​ជ្រោយចង្វារ​(OCIC) រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​២៦ មក​រា ឆ្នាំ​២០២៣ សម្តេច​តេ​ជោ បាន​គូសបញ្ជាក់​យ៉ាង​ដូច្នេះ​ថា ៖«​ខ្ញុំ​និយាយ​នេះ មិនមែន​សំដៅ​គ្រូ​ទូ​ទាំង​ប្រទេស​ទេ ប៉ុន្តែ​សំដៅ​លើក​លោកគ្រូ​ដែល​បាន​ធ្វើ​«…»​ហើយ​វិទ្យាល័យ​អ្វី គឺ​វិទ្យាល័យ​ដែល​ខ្ញុំ​ធ្វើ​ឲ្យ​ទៀត​ទៅ​កើតរឿង​អី​ញ្ចឹ​ង​។ លោកគ្រូ​អើយ​ៗ​លោកគ្រូ បើ​យើង​ចង់​ធ្វើ​មិន​ចាំបាច់​យក​កន្ត្រៃ​ត្រង់​ឌឺ​ទៅ​ឈូស​គ្នា​នៅ​កណ្តាល​ថ្នាក់​អី​ញ្ចឹ​ង​ទេ ទៅ​!​កូនសិស្ស​របស់​យើង​ដូច​កូន​យើង​អី​ញ្ចឹ​ង ហៅ​ទៅ​រៀបចំ​កាត់​ឲ្យ​ត្រូវ​ខ្នាត​ទៅ បើ​គង់​ត្រង់​ឌឺ​ដែរ​នោះ0x017d7​»​។

សម្តេច​តេ​ជោ ក៏​បាន​លើក​ឡើង​ថា សិស្ស​ដែល​ត្រូវ​លោកគ្រូ​កាត់សក់​នៅ​ក្នុង​ថ្នាក់​នោះ​មើលទៅ​មិនមែន​ជា​មាន​សក់​វែង​នោះ​ទេ ពោល គឺ​សក់​គ្រូ​វែង​ជា​សក់​សិស្ស​ទៅ​វិញ​ទេ​។ សម្តេច​ក៏​បាន​ស្នើ​ឲ្យ​លោកគ្រូ​នោះ​មានការ​កែប្រែ​ឥរិយាបថ​ពី​ការ​ប្រើ​វិធី​ពី​ការ​បង្ខំ​ទៅ​ជាមួយនឹង​ការ​អប់រំ​ណែនាំ​ឲ្យ​សិស្ស​ខិតខំ​រៀនសូត្រ​ល្អ​ជាង​។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​តេ​ជោ ហ៊ុន សែន ក៏​បាន​ស្នើ និង​អំពាវនាវ​កុំ​ឲ្យ​មានការ​ពង្រីក​ចំពោះ​ករណី​នេះ ដោយ​សូម​បញ្ចប់​ករណី​នេះ​។ សម្តេច​គូសបញ្ជាក់​បន្ថែម​ថា ៖«​រឿង​នៅ​វិទ្យាល័យ​សម្តេច​តេ​ជោ ហ៊ុន សែន សំពៅ​លូន ខេត្តបាត់ដំបង ខ្ញុំ​សូម​អំពាវនាវ​ល្មម​បញ្ចប់​ហើយ​រឿង​នៅ​លើ​ស្ពាន​ជ្រោយចង្វារ​ក៏​ដល់​ល្មម​បញ្ចប់​។ កុំ​បន្ត​ទៀត ហើយ​ឆ្លងកាត់​នូវ​បទ​ពិសោធន​នេះ​យើង​កុំ​ឲ្យ​មានរឿង​ថ្មី​ច្រំ​ដែល​ទៀត​»៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ