ខេត្តរតនគិរី ៖ ប៉ូលិសសេដ្ឋកិច្ចឃាត់រថយន្តធុនធំដឹកអុសដើមស្វាយចន្ទី១គ្រឿង ខណៈប្រជាពលរដ្ឋបានត្អូញត្អែរថា ពិបាករកស៊ីណាស់ ។ រថយន្តដឹកអុសដើមស្វាយចន្ទីខាងលើ ត្រូវបានឃាត់កាលពីថ្ងៃទី៣ មករា ២០២៣ វេលាមោង២រសៀលនៅលើផ្លូវជាតិលេខ៧៨A ចំណុចលើទួលសេវាក្នុងភូមិប៉ក់ញ៉ៃ ឃុំប៉ក់ញ៉ៃ ស្រុកអូយ៉ាដាវ ត្រូវបានស្ត្រីម្នាក់ឈ្មោះចែមួយបានអះអាងថា អុសដើមស្វាយចន្ទីជារបស់គាត់ បំណងដឹកយកទៅលក់នៅវៀតណាម តាមច្រកទ្វាអន្តរជាតិអូរយ៉ាដាវ ។
លោកស្រីបានបន្តទៀតថា អុសដើមស្វាយចន្ទីគាត់បានទិញពីចំការរបស់ប្រជាពលរដ្ឋភូមិប៉ក់ញ៉ៃក្នុងមួយចំការមាន១០ហិចតា ខ្លះមាន២០ហិចតា(បានន័យថា ម៉ៅចម្ការ)ក្នុងតម្លៃ៣០ម៉ឺនរៀល ទៅ៤០ម៉ឺនរៀលទេ ។ ហើយយកទៅលក់អោយឈ្មួញវៀតណាមបាន១គីប១០ម៉ឺនរៀល លោកស្រីបានត្អូញត្អែថា មិនចំណេញច្រើនទេក្នុង១ជើងចំណេញបានតែ២០ទៅ៣០ម៉ឺនរៀល មូលហេតុជួលរថយន្តគេក៏ថ្លៃ និងថ្លៃកម្មករលើកចុះលើកឡើងថ្លៃម៉ាស៊ីនកាត់ផង ។
បើគាត់មិនទិញទៅលក់បន្ត ត្រូវបានប្រជាពលរដ្ឋម្ចាស់ចម្ការដុតចោលទទេៗ លោកស្រីទិញអុសដើមស្វាយចន្ទីតាមចំការប្រជាពលរដ្ឋក៏មានចំណូលខ្លះផ្គត់ផ្គង់គ្រួសារ ។ ហើយម្ចាស់ចម្ការក៏បានចំណូលខ្លះសំរួលដល់កូនរៀនសូត្រ និងបង់ធនាគារផងដែរ ។
ទាក់ទិននឹងករណីខាងលើនេះ ត្រូវបានលោកនៅ ដារ៉ា ស្នងការរងទទួលផែនសេដ្ឋកិច្ចបានអោយអ្នកព័ត៌មានយើងដឹងតាមរយៈទូរស័ព្ទនៅល្ងាចថ្ងៃទី០៤ មករា ២០២៣ ថា លោកមិនបានចាប់ទេ គ្រាន់តែឃាត់ទុកដើម្បីឱ្យម្ចាស់អុសដើមស្វាយចន្ទីធ្វើច្បាប់ ហើយខាងលើនៅថ្ងៃទី៤ មករា នេះ មិនស្ថិតក្នុងដៃលោកទេ គឺធ្លាកដល់តុលាការខេត្តហើយ។
ដោយឡែក លោកកែវ ភក្តី អ្នកនាំពាក្យតំណាងអយ្យការសាលាដំបូងខេត្តបានអោយដឹងតាមទូរស័ព្ទនៅព្រឹកថ្ងៃទី៥ មករា នេះថា ក្នុងថ្ងៃឃាត់រថយន្ត១គ្រឿងខាងលើ ដែលដឹកអុសដើមស្វាយចន្ទីនោះ ក៏មានព្រះអាជ្ញារងម្នាក់ចូលរួមផងដែរ ដោយធ្វើការត្រួតពិត ហើយមិនមែនជាឈើប្រណីតខុសច្បាស់ទេ ។
ទី១-រឿងនឹងអត់មានក្នុងដៃតុលាការទេ ទី២-រថយន្តនឹងក៏មិនបានឃាត់មនុស្សក៏បានឃាត់ដែរ នៅពេលនឹងតំណាងអយ្យការគាត់បានណែនាំអោយម្ចាស់ធ្វើគោរពតាមច្បាប់ ក៏ប៉ុន្តែបើគាត់ដឹកមកហើយអោយទៅថ្លឹងបើលើសទម្ងន់ចាត់ការតាមច្បាប់ផ្លូវថ្នល់នៅពេលរងចាំខាងមន្ទីរសាធារណការនឹងដឹកជញ្ជួនចេញលិខិតមកសិន ។
សូមបញ្ជាក់ថា រថយន្តខាងលើ នៅមិនទាន់ដោះលែងទេនាថ្ងៃទី៥ មករា នេះ គឺយកទៅនៅលើទួលមួយកន្លែងនៅក្បែច្រកទ្វាអន្តរជាតិអូយ៉ាដាវ ។
អ្នកខ្លះថា មកពីមិនបានផលប្រយោជន៍ ទើបគេកេកកុករារាំងសព្វបែបយ៉ាង… អ្នករកស៊ីពិតជាយ៉ាប់មែន ។
ព័ត៌មានបន្ថែមនឹងមានផ្សាយជូនលើកាសែតកោះសន្តិភាព ។
ចែករំលែកព័តមាននេះ