ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាល់ទាត់​Soccer Leaque​រំពឹង​រកបាន​កីឡាករ​ល្អ​ចូលរួម​ក្នុង​ក្រុម​ជម្រើសជាតិ​សម្រាប់​ថ្ងៃ​អនាគត

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​កីឡា​បាល់ទាត់​ពានរង្វាន់ Soccer Leaque ដែល​គ្រោង​បើក​ដំណើរការ​នៅ​

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​កីឡា​បាល់ទាត់​ពានរង្វាន់ Soccer Leaque ដែល​គ្រោង​បើក​ដំណើរការ​នៅ​ក្នុង​ពេល​ដ៏​ឆាប់​ៗខាង​មុខ​នេះ​មាន​រហូត​ដល់​ទៅ​៧៤​ក្រុម​ចូលរួម ខណៈ​ព្រឹត្តិការណ៍​ប្រកួត​កីឡាបាល់ទាត់ពាក់កណ្ដាល​អាជីព​ដ៏​ធំ​មួយ​នេះ ត្រូវ​បាន​គេរំពឹង​ថា​អាច​ចម្រាញ់​បាន​កីឡាករ​ឆ្នើម​ៗ​ចូល
រួម​​នៅ​ក្នុង​ក្រុម​ជម្រើសជាតិ​នា​ថ្ងៃ​អនាគត​។ ​នេះ​បើ​តាម​ការ​លើក​ឡើង​របស់​ឯកឧត្តម​ស សុខា អនុប្រធាន​ទទួល​បន្ទុក​គ្រប់ការ​ប្រកួត​កីឡាបាល់ទាត់ Soccer Leaque រដូវ​កាល​ឆ្នាំ​២០២៣​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ល្ងាច​ថ្ងៃ​ទី​៣០ ធ្នូ ឆ្នាំ​២០២២ ។

ព្រឹត្តិការណ៍​បាល់ទាត់​ពានរង្វាន់​Soccer Leque​ត្រូវ​បាន​បង្កើត​ឡើង​អស់​រយៈពេល​ជា​យូរឆ្នាំ​មក​ហើយដោយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ។ វា​ជា​ការ​រួមចំណែក​ដ៏​សំខាន់​ក្នុង​ការ​ត្រៀមខ្លួន​ចូលរួម​នៅ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេ​ម​លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ ។

មិនតែប៉ុណ្ណោះ វា​ជា​បេសកកម្ម​ដ៏​ចម្បង​របស់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ក្រោម​គំនិត​ផ្ដួចផ្ដើម​របស់​ឯកឧត្តម​ហ៊ុន មា​នី​និង​ឯកឧត្តម ស សុខា ។ អ្វី​ដែល​ជា​ការ​កត់សម្គាល់​នោះ ការ​ប្រកួត​ឆ្នាំ​នេះ​មាន​ក្រុម​ចូលរួម​ច្រើន​ជាង​មុន ។ គេ​សង្ឃឹម​ដែរ​ថា ទៅ​ថ្ងៃ​អនាគត​នឹង​មានការ​កើនឡើង ដោយសារ​សកម្មភាព​មួយ​នេះ​បាន​ជួយ​បំផុស​ចលនា​យុវជន​ងាក​មក​លេង​កីឡាបាល់ទាត់​កាន់តែ​ច្រើន​ឡើង​។

ការ​ប្រកួត​កីឡាបាល់ទាត់​ពានរង្វាន់​ខាងលើ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ចំនួន​៥​លើក​រួច​មក​ហើយ​តាំងពី​ឆ្នាំ​២០១២​មក​ម៉្លេះ​ ហើយ​នេះ​ជា​លើក​ទី​៦​ហើយ ។ ការ​ប្រកួត​ជា​ផ្លូវការ​រដូវ​កាល​ថ្មី​ឆ្នាំ​២០២៣ ក្នុង​ចំណោម​ក្រុម​ទាំង​៧៤​មាន​ក្រុម​នារី​ចូលរួម​ចំនួន​១០​ក្រុម ដែល​គ្រោង​នឹង​ប្រើប្រាស់​ទីលាន​ចំនួន​៩​ក្នុង​រាជធានី​ភ្នំពេញ បើក​ការ​ប្រកួត​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​៧ ខែមករា​ នៅ​ទីលាន Smart RSN របស់​ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន​។

ចំពោះ​ប្រាក់​រង្វាន់​លើកទឹកចិត្ត​វិញ​ទាំង​បុរស​និង​នារី លេខ​១​ទទួល​បាន​រហូត​ដល់​ទៅ​២៥​លាន​រៀល លេខ​២​ទទួល​បាន​១០​លាន​រៀល និង​លេខ​៣​ទទួល​បាន​៥​លាន​រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ