ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសចំណាស់អស់កម្លាំងពីការងារក៏​ចុះ​ងូត​ទឹក​ស្រះ​​ខ្យល់​គរ​លង់​ស្លា.ប់

1 ឆ្នាំ មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ៖ ហេតុការណ៍​ដ៏គួរឱ្យ​សោកសង្រេង​មួយ​បាន​កើតឡើងទៅ​លើ​បុរស​វ័យ​៥៣​ឆ្នាំ​​ម្នាក់ បណ្តាល​ឱ្យ​បាត់បង់​ជីវិត ខណៈចុះទៅងូតទឹកស្រះមួយកន្លែងហើយក៏បានលង់ ។ ក្រោយមក​ ត្រួវ​បាន​កូនៗ​​បញ្ជូនទៅ​​មណ្ឌល​សុខភាព​ភ្នំ​ដែក ឃុំ​រមណីយ៍ ស្រុក​រវៀង…

ខេត្តព្រះវិហារ ៖ ហេតុការណ៍​ដ៏គួរឱ្យ​សោកសង្រេង​មួយ​បាន​កើតឡើងទៅ​លើ​បុរស​វ័យ​៥៣
​ឆ្នាំ​​ម្នាក់ បណ្តាល​ឱ្យ​បាត់បង់​ជីវិត ខណៈចុះទៅងូតទឹកស្រះមួយកន្លែងហើយក៏បានលង់ ។ ក្រោយមក​ ត្រួវ​បាន​កូនៗ​​បញ្ជូនទៅ​​មណ្ឌល​សុខភាព​ភ្នំ​ដែក ឃុំ​រមណីយ៍ ស្រុក​រវៀង ខេត្តព្រះ
វិហារ ដើម្បីសង្គ្រោះ​តែនៅ​មិនអាចជួយទាន់​ ។

សាក្សី​នៅ​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា ទីតាំង​ដែល​បុរស​រង​គ្រោះ​លង់ទឹក​ស្លា.ប់​ក្នុង​ស្រះ ស្ថិត​​ក្នុង​បរិវេណផ្ទះរបស់​​ឈ្មោះ វ​ណ្ណា និង​ប្រពន្ធ​ឈ្មោះ ឆ​យ ដែល​ជាទី​តាំង​បំផ្ទុះ​គ្រាប់រំសេវ​យក​រ៉ែ​មាស ស្ថិត​នៅ​ចំណុច​ផ្សារ​រំដេង ឃុំ​រមទម ស្រុក​រវៀង ខេត្តព្រះវិហារ នៅ​លា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​២០ ​ធ្នូ ឆ្នាំ​២០២២​នេះ ។

​លោក​វរសេនីយ៍ទោ ស៊ី​ម សាយ អធិការដ្ឋាន​នគរបាល​ស្រុក​រវៀង បានអោយ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ប៉ែន ស្រេង អាយុ​៥៣​ឆ្នាំ មានស្រុក​កំណើត​ភូមិ​ខ្សាច់​ទុក ឃុំ​ជ្រោយ​បន្ទាយ ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ បាន​ស្លា.ប់​ក្រោយ​បញ្ជូន មក​កាន់​មណ្ឌល​សុខភាព​ភ្នំ​ដែក ឃុំ​រមណីយ៍ ស្រុក​រវៀង ខេត្តព្រះវិហារ ។

សមត្ថកិច្ច​បន្ត​ថា តាម​ការ​បំភ្លឺ​ពី​កូន​ជន​រង​គ្រោះ​ថា មុន​កើតហេតុ ជន​រង​គ្រោះជា​ឪពុក បាន​ចេញពី​ក្នុង​រណ្តៅ​ការដ្ឋាន​រុករក​រ៉ែ ក្នុង​សភាព​អស់កម្លាំង​ខ្លាំង ក៏​ស្រាប់តែ​ទៅ​ងូតទឹក​ក្នុង​ស្រះ ក្បែរ​នោះ​ដូច​សព្វមួយដង ខណៈ​ងូតទឹក​បាន​មួយ​ភ្លែត ក៏​បានឃើញ​ឪពុក​លិច​ចូល​ស្រះ​នោះ​ទៅ ពេល​នោះ​កូន​របស់​គាត់​ក៏​បាន​ចុះ​ទៅ​ក្នុង​ស្រះស្រង់​ឡើង​មក​លើគោក និង​ដឹក​មក​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព តែ​ជា​អកុសល ជន​រង​គ្រោះ បាន​បាត់បង់​ជីវិត​បាត់​ទៅ​ហើយ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ