ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថាកុំឱ្យគេឮ !

2 ឆ្នាំ មុន
  • ភ្នំពេញ

* អង្គុយ​ផឹក​កាហ្វេ​នៅ​ហាង​មួយ ជិត​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​…​មាន​នគរបាល​កម្ចាត់​គ្រឿងញៀន​ម្នាក់​បាន​និយាយ​យ៉ាង​ក្រអឺត​ថា បើ​ចង់​កម្ចាត់​គ្រឿងញៀន​មិន​ពិបាក​ទេ​…​ព្រោះ​វា​កំពុង​កើត​មាន​ពេញបន្ទុក​តាម​ក្លឹ​ប​នានា ជា​ពិសេស​ក្លឹ​ប​ដែល​ទើប​បើក​ថ្មី​…​ប៉ុន្តែ​វា​មាន​មេខ្លោង​ជើងកាង​ការពារ​យ៉ាង​រឹង​មាំ​រួច​ទៅ​ហើយ​…​កម្ចាត់​ម៉េច​បាន​ទៅ ? * បានជា​ពោល​ដូច្នោះ ពីព្រោះ​គេ​បាន​បង្ហើប​ថា ក្លឹ​ប​ដែល​ប្រើ​គ្រឿងញៀន​ភាគច្រើន​ជា​ក្លឹ​ប​ធំ​ៗ​របស់​ថៅកែ​ចិន​…​បើ​គ្មាន​អ្នក​ធានា​ការពារ​រឹង​មាំ​ទេ​…​គ្មាន​ភ្ញៀវ​ណា​ហ៊ាន​ចូល​ឡើយ…

* អង្គុយ​ផឹក​កាហ្វេ​នៅ​ហាង​មួយ ជិត​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​…​មាន​នគរបាល​កម្ចាត់​គ្រឿងញៀន​ម្នាក់​បាន​និយាយ​យ៉ាង​ក្រអឺត​ថា បើ​ចង់​កម្ចាត់​គ្រឿងញៀន​មិន​ពិបាក​ទេ​…​ព្រោះ​វា​កំពុង​កើត​មាន​ពេញបន្ទុក​តាម​ក្លឹ​ប​នានា ជា​ពិសេស​ក្លឹ​ប​ដែល​ទើប​បើក​ថ្មី​…​ប៉ុន្តែ​វា​មាន​មេខ្លោង​ជើងកាង​ការពារ​យ៉ាង​រឹង​មាំ​រួច​ទៅ​ហើយ​…​កម្ចាត់​ម៉េច​បាន​ទៅ ?

* បានជា​ពោល​ដូច្នោះ ពីព្រោះ​គេ​បាន​បង្ហើប​ថា ក្លឹ​ប​ដែល​ប្រើ​គ្រឿងញៀន​ភាគច្រើន​ជា​ក្លឹ​ប​ធំ​ៗ​របស់​ថៅកែ​ចិន​…​បើ​គ្មាន​អ្នក​ធានា​ការពារ​រឹង​មាំ​ទេ​…​គ្មាន​ភ្ញៀវ​ណា​ហ៊ាន​ចូល​ឡើយ ។ ម្ល៉ោះហើយ​ថៅកែ​មិន​ល្ងង់​ដល់​ថ្នាក់​ដេក​ភ័យ​ព្រួយ​ឱ្យ​គេ​ចូល​បង្ក្រាប​ទេ​…​សុខចិត្ត​ចំណាយ​បង់​ខែ​ច្រើន​ណាស់ ដើម្បី​ការពារ​ផលប្រយោជន៍​…​។

* មន្ត្រី​ដដែល​បាន​បង្ហើប​ថា​…​ឱ្យ​សួរ​លោក ឃឹ​ង សា​រ៉ាត់ នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន

ដែល​ទើប​ឡើង​ថ្មី និង​កំពុង​ក្លាយជា​អ្នកមាន​ថ្មី​មួយ​រូប បាន​បញ្ចេញ​អំណាច​កម្ចាត់​បាន​ប៉ុន្មាន​ក្លឹ​ប​ហើយ ? ក្លឹ​ប​ធំ​ៗ​ជិត​វិមាន​រដ្ឋសភា ក្លឹ​ប​ច្រើន​ទៀត​ដែល​ទើប​បើក​ថ្មី​ជាង​១០​ទីតាំង​នៅ​តំបន់​បឹង​ត្របែក ល្បី​ថា មាន​មេ​រត់ការ​ទប់ទល់​…​រួចរាល់​ហើយ បានជា​អត់​មាន​អ្នក​បង្ក្រាប​…​បានជា​ស្ងាត់​ក្នុង​សម័យ​មេ​ថ្មី​នេះ ។

* បើ​តាម​ស្តាប់​សូរ ដែល​គេ​បង្ហើរ​ប្រាប់​កោះសន្តិភាព​…​រក​សង្ឃឹម​កម្ចាត់​គ្រឿងញៀន​តាម​ក្លឹ​ប​នានា​លែង​មាន​ហើយ​…​ព្រោះ​ប្រាក់​ធានា​សុវត្ថិភាព សម្រាប់​ក្លឹ​ប​មួយ​ៗ​មាន​រាប់​ម៉ឺន​…​បូក​សរុប​ទូទៅ​រាប់​សែន​ដុល្លារ​ប្រចាំខែ មិនធម្មតា​ឡើយ ។ កម្ចាត់​ធ្វើ​អី​ដេកស៊ី​ស្រួល​ជាង​…​ហេ ! ហេ !

* មិន​អាច​ស្វែងរក​ការ​បំភ្លឺ​ពី​លោក​ប្រធាន​ថ្មី​បាន​ទេ ព្រោះ​ទូរស័ព្ទ​ចូល អត់​មាន​អ្នក​ទទួល​…​ឯ​មន្ត្រី​ធំ​ៗ​បន្ទាប់ ក៏​មិន​ហ៊ាន​ឆ្លើយ​បំភ្លឺ​ដែរ ព្រោះ​អំណាច​ធំ​លើ​មេ ។

* ព័ត៌មាន​បន្ត​មាន​ផ្សាយ​នៅ​លើ​កាសែត​កោះសន្តិភាពបន្ថែម​ទៀត ៕ ដោយ៖ សហការី​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ