ឃាត់ខ្លួនបុរស២នាក់ និងមនុស្សជាច្រើននាក់ទៀតរត់គេចខ្លួនបាត់ ក្រោយបង្ក្រាបសង្វៀនមួយកន្លែង
- ពោធិ៍សាត់
មនុស្សចំនួន២នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅក្នុងប្រតិបត្តិការបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង
មនុស្សចំនួន២នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅក្នុងប្រតិបត្តិការបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង
ខេត្តពោធិ៍សាត់ ៖ មនុស្សចំនួន២នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅក្នុងប្រតិបត្តិការបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង កាលពីវេលាម៉ោង១២និង២០នាទីរសៀល ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ នៅត្រង់ចំណុចភ្នំលោក ស្ថិតក្នុងភូមិសាស្ត្រ ភូមិព្រហស្ថក្បាល ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។
លោក អ៊ុល ហៃ អធិការនគរបាលស្រុកតាលោសែនជ័យ បានប្រាប់អោយដឹងថា ជនសង្ស័យខាងលើ ទី១- ឈ្មោះ មាន សឿន ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅក្នុងភូមិឃុំខាងលើ និងទី២- ឈ្មោះ ទេព គ្រី ភេទប្រុស អាយុ៥៦ឆ្នាំ រស់នៅក្នុងភូមិត្រយ៉ងស ឃុំតាលោ ស្រុកតាលោសែនជ័យ។
លោកអធិការបញ្ជាក់ឲ្យដឹងថា បន្ទាប់ពីទទួលព័ត៌មានច្បាស់ការណ៍ថាទីតាំងខាងលើ ក្រុមជនសង្ស័យកំពុងតែប្រមូលផ្ដុំគ្នាលេងល្បែ.ងជល់មាន់ ភ្លាមៗនោះលោកបានចាត់កម្លាំងចុះទៅបង្ក្រាបឃាត់ខ្លួនបានជនសង្ស័យទាំង២នាក់ខាងលើ និងមនុស្សជាច្រើននាក់ផ្សេងទៀតបានរត់គេចខ្លួនបាត់ស្រមោលតែម្ដង។ ដែលក្នុងនោះ កម្លាំងសមត្ថកិច្ចបានប្រមូលបានវត្ថុតាងរួមមាន ៖ មាន់ជល់មួយក្បាល, សង្វៀនជល់មាន់មួយ, តង់មួយ, ជញ្ជីងថ្លឹងមាន់មួយ, កំសៀវដាំទឹកមួយ, ក្បាក់ដែកមួយ, មួកសុវត្ថិភាពមួយ, ម៉ូតូមួយគ្រឿង, ស្បែកជើងចំនួន៧គូ, ចង្ក្រានហ្គាសមួយ និងធុងទឹកកកមួយ បញ្ជូនមកអធិការដ្ឋាន។
ក្រោយសាកសួរចម្លើយរួចឃើញថា ជនសង្ស័យម្នាក់ ក្នុងចំណោមពីរនាក់ខាងលើ មិនមានជាប់ពាក់ព័ន្ធនឹងល្បែ.ងជល់មាន់នោះទេ ដោយគ្រាន់តែដើររកកូន ទើបសមត្ថកិច្ចសម្រេចដោះលែងឲ្យវិលត្រឡប់ទៅផ្ទះវិញ ចំណែកឯម្នាក់ទៀតកំពុងកសាងសំណុំរឿងបញ្ជូនបន្តទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តតាមច្បាប់៕
ចែករំលែកព័តមាននេះ