បុរសម្នាក់ធ្វើចរាចរណ៍តាមផ្លូវ ខណៈកំពុងជួយរីយ៉ែឡានឱ្យគេ ជួបគ្រោះគួរឱ្យអាសូរ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ បុរសម្នាក់ធ្វើចរាចរណ៍នៅតាមដងផ្លូវ និងជួយរីយ៉ែរថយន្តឱ្យគេ គ្រាន់បានថវិកា
រាជធានីភ្នំពេញ ៖ បុរសម្នាក់ធ្វើចរាចរណ៍នៅតាមដងផ្លូវ និងជួយរីយ៉ែរថយន្តឱ្យគេ គ្រាន់បានថវិកា
រាជធានីភ្នំពេញ ៖ បុរសម្នាក់ធ្វើចរាចរណ៍នៅតាមដងផ្លូវ និងជួយរីយ៉ែរថយន្តឱ្យគេ គ្រាន់បានថវិកាចិញ្ចឹមគ្រួសារ ប៉ុន្តែជាអកុសលជួបគ្រោះថ្នាក់ចរាចរណ៍ត្រូវម៉ូតូបុ.ក បណ្តាលឱ្យរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះអង្គភាព៧១១ ដឹកយកទៅសង្គ្រោះភ្លាមៗ ។
ហេតុការណ៍ខាងលើនេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០យប់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ នៅចំណុចទល់មុខបុរី ជារី តាមបណ្តោយផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិព្រៃព្រីងខាងត្បូង១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
បុរសរងគ្រោះជាអ្នកធ្វើចរាចរណ៍ខាងលើមិនបានស្គាល់ឈ្មោះ និងអាស័យដ្ឋានឡើយ ។ ចំណែកម៉ូតូមួយគ្រឿងដែលបើកបុ.កជនរងគ្រោះម៉ាកហ្ស៊ូមមើ អិច (ZOOMER -X) ពណ៌សលាយទឹកក្រូច ពាក់ស្លាកលេខ ភ្នំពេញ 1GD-1514 បើកបរដោយបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបាននិយាយប្រាប់ថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ជាអ្នកធ្វើចរាចរណ៍នៅទល់មុខបុរី ជារី និងជួយរីយ៉ែរថយន្តនៅហាងនៅជិតកន្លែងកើតហេតុ ខណៈពេលជនរងគ្រោះដើរឆ្លងផ្លូវ ក៏ស្រាប់តែមានម៉ូតូម៉ាកហ្ស៊ូមមើ អិច បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនយ៉ាងលឿនបានបុ.កជនរងគ្រោះយ៉ាងពេញទំហឹង បណ្តាលឲ្យរងរបួសបែ.កក្បាលឈា.មហូរសន្ល.ប់ស្តូកស្តឹង ចំណែកអ្នកបើកបរម៉ូតូបានរងរបួសធ្ងន់បែ.កមុខ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានបន្តទៀតថា ខណៈគ្រោះថ្នាក់ភ្លាមៗបងប្អូនប្រជាពលរដ្ឋបានទាក់ទងទៅរថយន្តសង្គ្រោះរបស់អង្គភាព៧១១ មកដឹកជនរងគ្រោះភ្លាមៗ ដោយបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យព្រះកុសមៈទាំង២នាក់ ។ ពេលកើតហេតុភ្លាមៗជនរងគ្រោះទាំង២នាក់មិនទាន់មានក្រុមគ្រួសារមកមើលនៅឡើយទេ ។
ក្រោយពេលកើតហេតុ កំលាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ចោមចៅទី២បានយកម៉ូតូហ្ស៊ូមមើ អិច ខាងលើយកទៅរក្សាទុកដើម្បីរង់ចាំការដោះស្រាយនៅថ្ងៃក្រោយ ៕
ចែករំលែកព័តមាននេះ