អនិច្ចា! បុរសម្នាក់ចេញពីធ្វើការ ជួបគ្រោះអកុសលនៅមុខការដ្ឋានសំណង់
- ភ្នំពេញ
បុរសជាកម្មករសំណង់ម្នាក់ធ្វើការទាំងស្រវឹង មិនហូបបាយ បណ្តាលឱ្យខ្យល់គនៅមុខការដ្ឋានស្លា.ប់ពេលបញ្ជូនទៅមន្ទីរពេទ្យ បង្កអោយមានការភ្ញាក់ផ្អើលកាលពី
បុរសជាកម្មករសំណង់ម្នាក់ធ្វើការទាំងស្រវឹង មិនហូបបាយ បណ្តាលឱ្យខ្យល់គនៅមុខការដ្ឋានស្លា.ប់ពេលបញ្ជូនទៅមន្ទីរពេទ្យ បង្កអោយមានការភ្ញាក់ផ្អើលកាលពី
រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា បុរសជាកម្មករសំណង់ម្នាក់ធ្វើការទាំងស្រវឹង មិនហូបបាយ បណ្តាលឱ្យខ្យល់គនៅមុខការដ្ឋានស្លា.ប់ពេលបញ្ជូនទៅមន្ទីរពេទ្យ បង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ នៅមុខការដ្ឋានសំណង់ ដែលស្ថិតក្នុងភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ។
សេចក្តីរាយការណ៍បន្តថា ស.ពបុរសរងគ្រោះខាងលើមានឈ្មោះ ប៉ម តន ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ នឹងមានស្រុកកំណើតនៅភូមិពពាយ ឃុំទ្រាស្រុកស្ទោង ខេត្តកំពង់ធំ ។
បើតាមប្រភពព័ត៌មានពីមេការជនជាតិវៀតណាមម្នាក់ បានអោយដឹងថា មុនពេលកើតហេតុ នៅពេលព្រឹកគាត់បានឌុបជនរងគ្រោះមកធ្វើការនៅក្នុងការដ្ឋានសំណង់ ស្ថិតនៅភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។ ជនរងគ្រោះធ្វើការទាំងសភាពស្រវឹងនៅពេលថ្ងៃ ហើយជនរងគ្រោះមិនបានហូបបាយនោះទេ លុះធ្វើការរហូតដល់ម៉ោងចេញពីធ្វើការ នៅមុខការដ្ឋានសំណង់ ជនរងគ្រោះក៏បានដួលសន្លប់នៅមានដង្ហើមតិចៗ ពេលនោះក៏ត្រូវបានកម្មករសំណង់ផ្សេងទៀតបញ្ជូនជនរងគ្រោះទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យឯកជន២៤ម៉ោងផ្សារព្រៃទា តែក្រុមគ្រូពេទ្យឯកជនខាងលើ បានលាដៃមិនទទួល នៅពេលនោះកម្មករសំណង់ក៏បានដឹកជនរងគ្រោះមកមុខការដ្ឋានសំណង់វិញភ្លាមៗ។
ប្រភពព័ត៌មានដដែលបានបន្តទៀតថា ខណៈពេលនាំជនរងគ្រោះមកដល់មុខការដ្ឋានសំណង់វិញ មេការសំណង់ក៏បានទាក់ទងទៅមន្ទីរពេទ្យរដ្ឋមកពិនិត្យជនរងគ្រោះនៅនឹងកន្លែងកើតហេតុ តែជាអកុសលជនរងគ្រោះបានស្លា.ប់បាត់ទៅហើយ។ បន្ទាប់មកក៏បានទាក់ទងទៅនគរបាលប៉ុស្តិ៍ ដើម្បីទាក់ទងទៅផ្នែកជំនាញ និងទាក់ទងទៅក្រុមគ្រួសារភ្លាមៗផងដែរ។
ក្រោយពេលកើតហេតុផ្នែកជំនាញចក្ខុកោសល្យវិច័យបានពិនិត្យស.ពភ្លាមៗ ហើយក៏បានបញ្ជាក់ប្រាប់ថា ជនរងគ្រោះពិតប្រាកដស្លា.ប់ដោយខ្យល់គពិតប្រាកដមែន។ បន្ទាប់មកស.ពជនរងគ្រោះត្រូវបានសមត្ថកិច្ចនគរបាលជំនាញធ្វើលិខិត រួចប្រគល់ស.ពអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅវត្តចាក់អង្រែក្រោម៕
ចែករំលែកព័តមាននេះ