ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥណ្ឌូ​នេ​ស៊ី​ហាមឃាត់​ការ​លក់​សេរ៉ូ​ និង​ថ្នាំ​ទឹក​គ្រប់​ប្រភេទ ក្រោយ​កុមារ​ជិត១០០​នាក់​ស្លា​.​ប់

2 ឆ្នាំ មុន

​ឥណ្ឌូនេស៊ី ៖ ប្រទេស​ឥណ្ឌូ​នេ​ស៊ី​បាន​ផ្អាក​ការ​លក់​ស៊ី​រ៉ូ​ (syrup) និង​ថ្នាំ​ទឹក​គ្រប់​ប្រភេទ បន្ទាប់​ពី​កុមារ​

​ឥណ្ឌូនេស៊ី ៖ ប្រទេស​ឥណ្ឌូ​នេ​ស៊ី​បាន​ផ្អាក​ការ​លក់​សេរ៉ូ​ (syrup) និង​ថ្នាំ​ទឹក​គ្រប់​ប្រភេទ បន្ទាប់​ពី​កុមារ​ជិត ១០០​នាក់​បាន​ស្លា​.​ប់​ដោយសារ​ជំងឺ​របួស​តម្រងនោម​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់ BBC នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី ២០​ តុលា​នេះ​។

ការ​ផ្អាក​នេះ​កើតឡើង​តែ​មួ​យស​ប្តា​ហ៍​ប៉ុណ្ណោះ ក្រោយ​ពេល​ស៊ី​រ៉ូ​​ក្អក​នៅ​ក្នុង​ប្រទេស​ហ្គាំ​ប៊ី (Gambia) មាន​ពាក់ព័ន្ធ​នឹង​ការ​ស្លា​.​ប់​របស់​កុមារ​ជិត ៧០​នាក់​។

ឥណ្ឌូ​នេ​ស៊ី​និយាយ​ថា ប្រភេទ​សេ​រ៉ូ​​មួយ​ចំនួន​ត្រូវ​បាន​រក​ឃើញ​ថា​មាន​ផ្ទុក​សារធាតុ​ដែល​ធ្វើ​មាន​របួស​តម្រងនោម​ស្រួច​ស្រាវ (AKI) ដែល​បាន​ស​ម្លា​.​ប់​កុមារ​ចំនួន ៩៩​នាក់​នៅ​ក្នុងឆ្នាំនេះ​។

គេ​មិន​បានដឹង​ច្បាស់​ទេ​ថា​តើ​ថ្នាំ​សេរ៉ូ​​ទាំងនោះ​ត្រូវ​បាន​នាំ​ចូល ឬ​ជា​ផលិតផល​ក្នុងស្រុក​នោះ​ទេ​។

នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ មន្ត្រី​សុខាភិបាល​ឥណ្ឌូ​នេ​ស៊ី​និយាយ​ថា ពួក​គេ​បាន​រក​ឃើញ​ករណី​របួស​តម្រងនោម​ស្រួច​ស្រាវ​ក្នុង​កុមារ​ចំនួន​ប្រហែល ២០០​នាក់ ដែល​កុមារ​ភាគច្រើន​មាន​អាយុ​ក្រោម ៥​ឆ្នាំ​។

កាលពី​ដើមខែ​នេះ អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ចេញ​សេចក្តី​ប្រកាស​អាសន្ន​ជាស​កល​ជុំវិញ​សេ​រ៉ូ​ម​ក្អក​ចំនួន ៤​ប្រភេទ​ដែល​ពាក់ព័ន្ធ​នឹង​ការ​ស្លា​.​ប់​កុមារ​ជិត ៧០​នាក់​នៅ​ក្នុង​ប្រទេស​ហ្គាំ​ប៊ី​។

WHO រក​ឃើញ​ថា សេរ៉ូ​​ដែល​ត្រូវ​បាន​ប្រើ​នៅ​ហ្គាំ​ប៊ី និង​ត្រូវ​បាន​ផលិត​ដោយ​ក្រុមហ៊ុន​ឥណ្ឌា​មាន​ផ្ទុក​បរិមាណ​ឌី​អេ​ទី​លី​ន​គ្លី​កូ​ល (diethylene glycol ) និង​អេ​ទី​ឡែ​ន​គ្លី​កូ​ល (ethylene glycol) ដែល​មិន​អាច​ទទួលយក​បាន​។ អង្គការ​ពិភពលោក​នេះ​បញ្ជាក់​ថា សេ​រ៉ូ​​ទាំងនោះ​មាន​សក្តានុពល​ទាក់ទង​នឹង​ការ​របួស​តម្រងនោម​របស់​កុមារ​។

សូម​បញ្ជាក់​ថា រហូត​មក​ដល់​ពេល​នេះ អាជ្ញាធរ​ឥណ្ឌូ​នេ​ស៊ី​មិន​បាន​បង្ហាញ​ពី​ម៉ាក ឬ​ប្រភេទ​សេរ៉ូ​​ដែល​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ឱ្យ​កុមារ​ឈឺ​នោះ​ទេ​។ ផ្ទុយ​ទៅ​វិញ អាជ្ញាធរ​គ្រាន់តែ​ផ្អាក​ការ​លក់ និង​ការ​ចេញ​វេជ្ជបញ្ជា​លើ​ថ្នាំ​ទឹក និង​សេរ៉ូ​​គ្រប់​ប្រភេទ​៕ (​យោង​តាម​ប្រភព​៖ BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ