មន្ត្រីសាលាខណ្ឌម្នាក់ និងប្តីជួបគ្រោះទាំងព្រឹក នៅផ្លូវ៦០ម៉ែត្រ ច្រកចូលសាលាខណ្ឌមានជ័យ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ មនុស្សប្រុសស្រីចំនួន៣នាក់ ក្នុងនោះ មានស្ត្រីចំណាស់ម្នាក់ ជាមន្ត្រីបម្រើការងារ
រាជធានីភ្នំពេញ ៖ មនុស្សប្រុសស្រីចំនួន៣នាក់ ក្នុងនោះ មានស្ត្រីចំណាស់ម្នាក់ ជាមន្ត្រីបម្រើការងារ
រាជធានីភ្នំពេញ ៖ មនុស្សប្រុសស្រីចំនួន៣នាក់ ក្នុងនោះ មានស្ត្រីចំណាស់ម្នាក់ ជាមន្ត្រីបម្រើការងារនៅសាលាខណ្ឌមានជ័យ និងបុរសម្នាក់ បានរងរបួសធ្ងន់ធ្ងរសន្លប់ស្តូកស្តឹង២នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ២គ្រឿងបុ.កគ្នាយ៉ាងពេញទំហឹង តាមបណ្តោយមហាវិថីសម្តេចតេជោ ( ផ្លូវ៦០ម៉ែត្រ ) ទល់មុខច្រកចូលសាលាខណ្ឌមានជ័យ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២ ។
ជនរងគ្រោះទាំង៣នាក់ ពុំត្រូវបានស្គាល់អត្តសញ្ញាណឡើយ គ្រាន់ដឹងថា ក្នុងចំណោមអ្នកទាំង៣ មានបុរសម្នាក់ និងស្ត្រីម្នាក់ ជាមន្ត្រីបម្រើការងារនៅសាលាខណ្ឌមានជ័យ ត្រូវជាប្តីប្រពន្ធនឹងគ្នា ។
យោងតាមប្រភពព័ត៌មានពីសាក្សី នៅកន្លែងកើតហេតុ អោយដឹងថា នៅមុនកើតហេតុ គេសង្គេតឃើញប្តីប្រពន្ធ២នាក់ ដែលស្ត្រីជាប្រពន្ធជាមន្ត្រីសាលាខណ្ឌមានជ័យ បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ធុនសេ១២៥ ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BB – 9545 ជិះឌុបគ្នាធ្វើដំណើរតាមបណ្តោយផ្លូវ៦០ម៉ែត្រ ក្នុងទិសដៅពីជើងទៅត្បូង ។
តាមប្រភពដដែលបានបន្តថា លុះដល់ចំណុចកើតខាងលើ ក៏មានបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុកដាឌ្រីម ដូចគ្នា ប៉ុន្តែស៊េរីឆ្នាំ២០២១ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត 1R-1805 ធ្វើដំណើរគ្នាក្នុងទិសដៅបញ្ច្រាសគ្នា ក៏បានបើកបុ.កម៉ូតូប្តីប្រពន្ធយ៉ាងពេញទំហឹងតែម្តង បណ្តាលអោយទាំងម៉ូតូ និងមនុស្សអូសខ្ទាតប្រមាណ១០ម៉ែត្រ រងរបួសធ្ងន់ទាំង៣នាក់ ក្នុងនោះ២នាក់ ( ម្នាក់ជាស្ត្រី និងម្នាក់ទៀតភាគីដែលបើកបុ.ក) រងរបួសធ្ងន់ សន្លប់ស្តូកស្តឹងទាំង២នាក់ ។
ភ្លាមៗ គេសង្គេតឃើញមានកម្លាំងប្រជាការពារ និងអាជ្ញាធរខណ្ឌមានជ័យ បានចុះមកដល់កន្លែងកើតហេតុ នឹងជួយទំនាក់ទំនងទៅកាន់រថយន្តរថយន្តសាម៉ុយ ដើម្បីអោយទៅទទួលយកជនរងគ្រោះទាំងអស់ ទៅសង្គ្រោះ។
បន្ទាប់ពីកើតហេតុ កម្លាំងនគរបាលមូលដ្ឋាន រួមទាំងកម្លាំងជំនាញ បានចុះអន្តរាគមន៍ ធ្វើការវាស់វែង អូសយកម៉ូតូទាំង២គ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ រង់ចាំដោះស្រាយទៅតាមនីតិវិធីច្បាប់នៅពេលក្រោយ ៕
ចែករំលែកព័តមាននេះ