៤ខេត្ត ទឹកលិចខ្លាំងជាងគេ ចំណែកស្រុកស្ទោង ក្នុងខេត្តកំពង់ធំ ត្រូវប្រកាសអាសន្ន
- ភ្នំពេញ
ភ្នំពេញ៖ គណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានប្រកាសថា ភ្លៀងប៉ុន្មានថ្ងៃនេះ បានជន់លិចតំបន់មួយចំនួន នៅក្នុងខេត្ត ៤ រួមមាន៖ ខេត្តកំពង់ធំ សៀមរាប…
ភ្នំពេញ៖ គណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានប្រកាសថា ភ្លៀងប៉ុន្មានថ្ងៃនេះ បានជន់លិចតំបន់មួយចំនួន នៅក្នុងខេត្ត ៤ រួមមាន៖ ខេត្តកំពង់ធំ សៀមរាប…
ភ្នំពេញ៖ គណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានប្រកាសថា ភ្លៀងប៉ុន្មានថ្ងៃនេះ បានជន់លិចតំបន់មួយចំនួន នៅក្នុងខេត្ត ៤ រួមមាន៖ ខេត្តកំពង់ធំ សៀមរាប បន្ទាយមានជ័យ និងឧត្ដរមានជ័យ។ ក្នុងនោះ នៅស្រុកស្ទោង ក្នុងខេត្តកំពង់ធំ បានជន់លិចខ្លាំង ហើយត្រូវបានប្រកាសអាសន្ន ជាលើកទី៤ ឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន។
គណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានប្រកាសថា គិតត្រឹមថ្ងៃទី២៧ ខែកញ្ញានេះ នៅខេត្តបន្ទាយមានជ័យ មានស្រុកចំនួន ៣ ដែលកំពុងរងគ្រោះខ្លាំង ដោយការលិចលង់ គឺស្រុកមង្គលបុរី ស្រុកសិរីសោភ័ណ្ឌ និងស្រុកព្រះនេត្រព្រះ។ សម្រាប់ខេត្តកំពង់ធំ ស្ថានភាពជំនន់ទឹកភ្លៀង ពេលនេះ ស្ថិតនៅក្នុងស្ថានភាពប្រកាសអាសន្ន ឱ្យប្រុងប្រយ័ត្ន ជាលើកទីបួនហើយ ចំពោះទឹកស្ទឹងសែន។ កំពង់ធំនេះ បានលិចយូរហើយ ធ្វើឱ្យប៉ះពាល់ដំណាំស្រូវច្រើនហិកតា ហើយក្នុងនោះ នៅស្រុកស្ទោង ជំនន់ទឹកភ្លៀង ក៏ប៉ះពាល់ផ្លូវ និងប្រជាពលរដ្ឋមួយចំនួនដែរ។
ជំនន់ទឹកភ្លៀង នៅខេត្តសៀមរាប បានធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋប្រមាណជាង ៥០០០គ្រួសារ រួមទាំង ហេដ្ឋារចនាសម្ព័ន្ធ និងផលដំណាំមួយចំនួន។ នៅខេត្តបន្ទាយមានជ័យ ក្នុងស្រុកមង្គលបុរី ស្រុកសិរីសោភ័ណ្ឌ និងស្រុកព្រះនេត្រព្រះ ក៏បាន និងកំពុងធ្វើឱ្យផលដំណាំមួយចំនួន ពិសេសដំណាំស្រូវ រួមទាំងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន និងប្រជាពលរដ្ឋប្រមាណជាង ៥០០០គ្រួសារ រងផលប៉ះពាល់។
ស្ថានភាពទឹកជំនន់ ដោយទឹកភ្លៀង នៅពេលនេះ មិនទាន់ស្រកនៅឡើយទេ ហើយភ្លៀងនៅតំបន់ជាច្រើន បានបន្ត ខណៈដែលក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសនៅថ្ងៃទី២៧ ខែកញ្ញានេះថា ដោយសារតែឥទ្ធិពលខ្យល់ព្យុះ ណូរុ នឹងធ្វើឱ្យភូមិសាស្រ្តមួយចំនួន ក្នុងខេត្តចំនួន៨ នៅភាគពាយ័ព្យ រួមមាន ខេត្តឧត្តរមានជ័យ ព្រះវិហារ រតនគិរី សៀមរាប បន្ទាយមានជ័យ ប៉ៃលិន បាត់ដំបង និងខេត្តពោធិ៍សាត់ នឹងអាចមានភ្លៀង ព្រមទាំងប្រឈមនឹងជំនន់ទឹកភ្លៀង ចាប់ពីថ្ងៃទី២៧-៣០កញ្ញា ឆ្នាំ២០២២នេះ៕
ចែករំលែកព័តមាននេះ