ឡានដឹកអីវ៉ាន់បញ្ញើចតចោលសុខៗ ស្រាប់តែឆេះយ៉ាងសន្ធោសន្ធៅ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ រថយន្តដឹកទំនិញបញ្ញើមួយគ្រឿង ខណៈអ្នកបើកបរចតចោលសុខៗ ក៍ស្រាប់តែ
រាជធានីភ្នំពេញ ៖ រថយន្តដឹកទំនិញបញ្ញើមួយគ្រឿង ខណៈអ្នកបើកបរចតចោលសុខៗ ក៍ស្រាប់តែ
រាជធានីភ្នំពេញ ៖ រថយន្តដឹកទំនិញបញ្ញើមួយគ្រឿង ខណៈអ្នកបើកបរចតចោលសុខៗ ក៍ស្រាប់តែឆ្លងចរន្តអគ្គិសនី បណ្ដាលឲ្យឆេះអីវ៉ាន់នៅក្នុងរថយន្តខ្ទេចអស់គ្មានសល់ ។
ហេតុការណ៍ខាងលើនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង៨និង២៥នាទីព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ តាមបណ្ដោយផ្លូវ៤០៤កែងផ្លូវ១៩៩ ភូមិ៤ ក្រុម២៤ ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
ម្ចាស់រថយន្តឈ្មោះ ឃួន ហេង ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរបើកបររថយន្ត ស្នាក់នៅខេត្តបាត់ដំបង ។ ចំណែកម្ចាស់អីវ៉ាន់ឈ្មោះ ជា មន្នីរត្ន័ ភេទស្រី អាយុ២១ឆ្នាំ ស្នាក់នៅផ្ទះលេខ៤A ផ្លូវ៤០៤ ភូមិ៤ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
តាមបប្រភពព័ត៌មានពីកន្លែងកើតហេតុ បានអោយដឹងថា មុនពេលកើតហេតុ រថយន្ដមួយគ្រឿងម៉ាក IZUSU ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3G- 1057 បានបើកដឹកទំនិញចម្រុះបញ្ញើជាច្រើនប្រភេទ ពីខេត្តបាត់ដំបងមកកាន់រាជធានីភ្នំពេញ មកឈប់ចតទុកចោលនៅទៅតាំងកើតហេតុខាងលើ ដើម្បីអោយម្ចាស់បញ្ញើអីវ៉ាន់ទំលាក់អ៊ីវ៉ាន់ចុះ ហើយម្ចាស់រថយន្តបានទុករថយន្តចោលក៏បានដើររទៅហូបបាយបាត់ទៅ ។
តាមប្រភពដដែលបានបន្តថា លុះបន្តិចក្រោយមក ម្ចាស់អីវ៉ាន់បានបើកទ្វាររថយន្តបំរុងយកអីវ៉ាន់ចេញពីក្នុងរថយន្ត ក៍ស្រាប់តែឃើញអណ្តាតភ្លើងឆាបឆេះសន្ធោសន្ធៅក្នុងរថយន្ត ក៍ផ្អើលឆោឡោនាំគ្នាយកទឹក និងបំពង់ពន្លត់អគ្គិភ័យ មកបាញ់ពន្លត់អស់ចំនួន២១បំពង់ តែភ្លើងនៅមិនរលត់ ទើបរាយការណ៍ជូនអាជ្ញាធរមានសមត្ថកិច្ចសុំជំនួយការិយាល័យបង្ការ និងពន្លត់អគ្គីភ័យរបស់ស្នងការនគរបាលរាជធានីភ្នំពេញ ចេញអន្តរាគមន៍ចំនួន២គ្រឿង និងធ្វើការបាញ់ទឹកអស់ចំនួន១រថយន្ដ ទើបធ្វើអោយភ្លើងរលត់អស់ទៅវិញនៅវេលាម៉ោង៩ព្រឹកថ្ងៃដដែល ។
ចំពោះហេតុការណ៍ខាងលើនេះដែរ សមត្ថកិច្ចបានអោយដឹងថា មិនបណ្ដាលឱ្យមានគ្រោះថ្នាក់ដល់មនុស្សណាម្នាក់នោះទេ គឺគ្រាន់តែឆាបឆេះអីវ៉ាន់ក្នុងរថយន្តអស់ទាំងស្រុងតែប៉ុណ្ណោះ តែមិនទាន់វាយតម្លៃបាននៅឡើយទេ ចំពោះមូលហេតុដែលបណ្ដាលឲ្យមានការឆាបឆេះ គឺមកពីឆ្លងអគ្គិសនីពីក្បាលអាគុយរថយន្តទើបធ្វើអោយមានការឆាបឆេះបែបនេះ ៕
ចែករំលែកព័តមាននេះ