ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តថាគត ប្រៀនប្រដៅតែធម៌មួយប្រការទេ គឺទុក្ខ និងវិធីរំលត់ទុក្ខ

2 ឆ្នាំ មុន
  • ភ្នំពេញ

ព្រះពុទ្ធ​អង្គ ទ្រង់មាន​ព្រះពុទ្ធ​ដីកា​ទៅ​កាន់​ភិក្ខុ​សាវ័ក​ទាំងឡាយ​ថា ៖ «​តថាគត​ប្រៀនប្រដៅ​តែ​ធម៌​មួយ​ប្រការ​ទេ គឺ​ទុក្ខ និង​វិធី​រំលត់ទុក្ខ​។​ជន មួយ​ជំពូក​មាន​ភ្នែក​រុំ​ហ៊ុំ​ស្រោប​ទៅ​ដោយ​ធូលី​យ៉ាង​ស្តើង ជន​ប្រភេទ នោះ​ទើប​អាច​យល់​នូវ​សច្ចធម៌​នេះ​បាន​។​នេះ​បើ​យោង​តាម​សៀវភៅ​«​ព្រះធម៌ ផ្សាយ​ចេញពី​វត្ត​បទុម​ធម្មយុត​»​។…

ព្រះពុទ្ធ​អង្គ ទ្រង់មាន​ព្រះពុទ្ធ​ដីកា​ទៅ​កាន់​ភិក្ខុ​សាវ័ក​ទាំងឡាយ​ថា ៖ «​តថាគត​ប្រៀនប្រដៅ​តែ​ធម៌​មួយ​ប្រការ​ទេ គឺ​ទុក្ខ និង​វិធី​រំលត់ទុក្ខ​។​ជន មួយ​ជំពូក​មាន​ភ្នែក​រុំ​ហ៊ុំ​ស្រោប​ទៅ​ដោយ​ធូលី​យ៉ាង​ស្តើង ជន​ប្រភេទ នោះ​ទើប​អាច​យល់​នូវ​សច្ចធម៌​នេះ​បាន​។​នេះ​បើ​យោង​តាម​សៀវភៅ​«​ព្រះធម៌ ផ្សាយ​ចេញពី​វត្ត​បទុម​ធម្មយុត​»​។

  • ការ​កើតជា​ទុក្ខ
  • ជរាភាព​ជា​ទុក្ខ

សេចក្តី​ត្អូញត្អែរ សេចក្តី​ឈឺចា.ប់ សេចក្តី​សោក​ស​ង្រែ​ង​ស.ង្រៃ និង​សេចក្តី​អស់សង្ឃឹម​ជា​ទុក្ខ​។
រូប វេទនា សញ្ញា សង្ខារ វិញ្ញាណ ទាំង​អស់នេះ​ស្ថិត​នៅ​ក្នុង​ភាព​ជា​អនិច្ចំ គឺ​មិន​ទៀង​។ ភាព​អនិច្ចំ​មិន​ទៀង​ជា​ហេតុ​នាំ​មក​នូវ​ទុក្ខ​។
ជន​ណា​ដែល​មាន​សេចក្តី​ត្រេកត្រអាល​ក្នុង​រូប វេទនា ស​ញ្ញ សង្ខារ វិញ្ញាណ ជន​នោះ​ឯង​មាន​សេចក្តី​ត្រេកត្រអាល​ក្នុង​ទុក្ខ​ហើយ មិន​អាច​រួច​រំដោះ​ចាក​ទុក្ខ​បាន​ឡើយ​។ ហេតុ​ដូច្នេះ តើ​មាន​អ្វី​គួរ​ឱ្យ​ជា​ការ​ត្រេកត្រអាល​សប្បាយ បើ​វត្ថុ​ទាំង​អស់នោះ​កំពុង​តែ​ត្រូវ​ដុត​កម្តៅ​ដោយ​ភ្លើង​។កាលបើ​អ្នក​កំពុង​តែ​ស្ថិត​នៅ​ក្នុង​ភាព​ងងឹត តើ​អ្នក​មិន​ត្រូវការ​នូវ​ពន្លឺ​ទេ​ឬ?

ចូរ​ពិនិត្យ​មើលរូប​ទីងមោង​នេះ វា​ជា​ថ្លុក​ពោរពេញ​ទៅ​ដោយ​ភាពគួរ​ឱ្យ​ខ្ពើមរអើម ពេញ​ទៅ​ដោយ​រោគ​ពេញ​ទៅ​ដោយ​ការ​លោ.ភល.ន់​។ ក្នុង​រូប​នោះ​គ្មាន​អ្វី​ដែល​ស្ថិតស្ថេរ​យូរអង្វែង​បាន​ឡើយ​។

រូប​កាយ​យើង​នេះ មិន​អាច​ស្ថិតស្ថេរ​បាន​ព្រោះថា ជា​ប្រភេទ​នៃ​ជំងឺ និង​ការ​ពុក​ផុយ​ស្អុ.យរលួយ​។ រូប​ដែល​ស្អុយរលួយ​នេះ​មា​នទី​បញ្ចប់ ក្នុង​ខ្លួន​វា​។

សេចក្តី​ស្លា​.​ប់​ស្ថិត​នៅ​ចុង​បំផុត​នៃ​ផ្លូវ​ជីវិត​។ តើ​អ្នកមាន​ដែល​សង្កេត ឃើញ​បុរស ឬ​ស្ត្រី ដែល​មាន​អាយុ​៨០-៩០ ឬ​១០០​ឆ្នាំ​ទន់ខ្សោយ ខ្នង កោង​ដូច​ជ្រុង​រនូត​នៃ​ដំបូល ឱន​មុខ​រក​ដី ទប់ខ្លួន​នឹង​ឈើច្រត់ ជំ​ហ៊ាន ជើងរ​ញាក់រ​ញ័រ​អវយវៈ​ពិការ​។ វ័យក្មេង​របស់​គេ​បាន​កន្លង​ផុត​អស់​ជា ច្រើន​ឆ្នាំទៅ​ហើយ ធ្មេញ​បាក់ សក់ស្កូវ ស្ដើង​តិច ឬ​គ្មាន​សក់​រលីង ស្បែក​ជីវ​ជ្រួញ​ដៃជើង​វៀច​កោង​។ តើ​អ្នកមាន​ដែល​បាន​ពិចារណា​ខ្លះ ឬទេ​ថា ខ្លួន អ្នក​ក៏​នឹង​មាន​សភាព​ដូច​គ្នា​នេះ​ដែរ អ្នក​មិន​អាច​គេច​ផុត​ពី​ភាព​ទន់ខ្សោយ ទ្រុឌទ្រោម​ដោយ​ជរា ហើយ​អ្នក​មិន​អាច​ជៀស ឬ​គេចវេះ​បាន​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ