ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

តើ អេ​ស៊ី​លី​ដា​ម៉ូ​បាល អាច​ប្រើ​បង់ថ្លៃ​វិក្កយបត្រ​អ្វីខ្លះ​ជាមួយ​ក្រសួង​សា​ធារ​ការ និង​ដឹក​ជញ្ជូន ?

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ​៖ វិស័យ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ FinTech កាន់តែ​ជឿនលឿន​កំពុង​ជួយ​ឲ្យ​ការងារ​ទូទាត់​ទាំង​នៅ​ក្នុង​វិស័យ​រដ្ឋ និង​ឯកជន​កាន់តែ​មាន​ងាយស្រួល លឿន​រហ័ស និង​មាន​សុវត្ថិភាព​ខ្ពស់ ។ ជាក់ស្ដែង…


រាជធានី​ភ្នំពេញ ​៖ វិស័យ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ FinTech កាន់តែ​ជឿនលឿន​កំពុង​ជួយ​ឲ្យ​ការងារ​ទូទាត់​ទាំង​នៅ​ក្នុង​វិស័យ​រដ្ឋ និង​ឯកជន​កាន់តែ​មាន​ងាយស្រួល លឿន​រហ័ស និង​មាន​សុវត្ថិភាព​ខ្ពស់ ។ ជាក់ស្ដែង ធនាគារ អេ​ស៊ី​លី​ដា ដែល​ជា​ធនាគារ​ឈានមុខ​គេ​មួយ​នៅ​កម្ពុជា​លើ​ការ​អភិវឌ្ឍ​ន៍សេវា​ធនាគារ​ឌី​ជី​ថ​ល​នោះ បាន​ពង្រីក​នូវ​វិសាលភាព​សេវាកម្ម​ទូទាត់​តាម​រយៈ​ឌី​ជី​ថ​ល​កាន់តែ​ធំ​ទូលាយ​ ។

ធនាគារ អេ​ស៊ី​អេ​ស៊ី​លី ត្រូវ​បាន​គេ​ចាត់​ទុក​ថា គឺជា​ធនាគារពាណិជ្ជ​ដ៏​ធំ​ជាងគេ​មួយ ដែល​មាន​ប្រតិបត្តិការ​ទូលំទូលាយ និង​ទទួល​បានការ​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​សម្រាប់​ការ​ទូទាត់​ជា​ច្រើន ទាំង​នៅ​ក្នុង​វិស័យ​ឯកជន និង​រដ្ឋ​ផង​ដែរ​ ។ តួយ៉ាង ជាមួយនឹង​ការ​ប្រើប្រាស់​អេ​ស៊ី​លី​ដា​ម៉ូ​បាល លោក​អ្នក​អាច​បង់ថ្លៃ​វិក្កយបត្រ​ជាមួយ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​ជាង​ ១០​ មុខ​ ឯណោះ​ដែល​រួម​មាន​ដូច​ជា ​៖
-​ ​បង់ថ្លៃ​កក់​លេខ​រថយន្ត​ទុក
-​ ​បង់ថ្លៃ​ចុះបញ្ជី​យានជំនិះ
-​ ​បង់ថ្លៃ​ផ្ទេរកម្មសិទ្ធិ​យានជំនិះ
-​ ​បង់ថ្លៃ​ប្ដូរ​ព័ត៌មាន​យានជំនិះ
-​ ​បង់ថ្លៃ​ទុតិយតា​-​តតិយតា​យានជំនិះ
-​ ​បង់ថ្លៃ​ប្ដូរ​បណ្ណ​បើកបរ
-​ ​បង់ថ្លៃ​ចុះបញ្ជី​សាលាបង្រៀន​បើកបរ
-​ ​បង់ថ្លៃ​លិខិតអនុញ្ញាត​បំពេញបែបបទ​ចុះបញ្ជី​យានយន្ដ​សម្រាប់​ហាង
-​ ​បង់ថ្លៃ​ចុះបញ្ជី​ក្រុមហ៊ុន​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានជំនិះ
-​ ​បង់ថ្លៃ​ពិន័យ​លើ​ឆៀក​ផុត​សុពលភាព​លើស​ពី​ ៣០ ​ថ្ងៃ
-​ ​បង់ថ្លៃ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានជំនិះ
-​ ​បង់ថ្លៃ​ស្នើ​សុំ​លិខិតអនុញ្ញាត​ឲ្យ​នាវា​ចូល​ចត​តាម​កំពង់​ផែ ​។

សូម​បញ្ជាក់​ផង​ដែរ​ថា អេ​ស៊ី​លី​ដា​ម៉ូ​បាល បាន​ទទួល​បាន​ប្រជាប្រិយភាព​យ៉ាង​ខ្លាំង ដែល​មាន​អ្នក​ចុះ​ឈ្មោះ​ប្រើប្រាស់​ច្រើន​ជាង ២,៦ ​លាន​នាក់ គិត​ត្រឹម​ដំណាច់ខែ​មិថុនា ឆ្នាំ​ ២០២២​ នេះ ​។ ជាមួយនឹង​កំណើន​នៃ​ការ​ប្រើប្រាស់​អេ​ស៊ី​លី​ម៉ូ​បាល​នេះ វា​ក៏​បាន​ជួយ​ឲ្យ​ចរាចរ​សាច់ប្រាក់​បាន​ឆាប់រហ័ស​នៅ​ក្នុង​សេដ្ឋកិច្ច​ផង​ដែរ​ ៕