ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់​.​ក​! ល្បួង​នាង​ទៅ​ចំការ​ដំឡូង​របស់​ខ្លួន​រហូត​បាន​៩​ដង ដោយ​យក​របស់​ម្យ៉ាង​ជា​ថ្នូរ

2 ឆ្នាំ មុន
  • ព្រះវិហារ

បុរស​ម្នាក់​បាន​ល្បួង​ក្មេង​ស្រី​ដែល​ជា​អនីតិ​ជន​​អាយុ​១២​ឆ្នាំ នាំ​យក​ទៅ​រំ​លោ​.​ភ​សេពសន្ថវៈ​ហត្ថ​បាន​ចំនួន​៩​ដង​ត្រូវ​អស់លក្ខណ៍ ហើយ​ត្រូវ​បែក​ការណ៍​

ខេត្តព្រះវិហារ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​បាន​ល្បួង​ក្មេង​ស្រី​ដែល​ជា​អនីតិ​ជន​​អាយុ​១២​ឆ្នាំ នាំ​យក​ទៅ​រំ​លោ​.​ភ​សេពសន្ថវៈ​ហត្ថ​បាន​ចំនួន​៩​ដង​ត្រូវ​អស់លក្ខណ៍ ហើយ​ត្រូវ​បែក​ការណ៍​ជាប់​ខ្នោះ​សមត្ថកិច្ច​នគរបាល​ស្រុក​ជ័យ​សែន ខេត្តព្រះវិហារ​។

នេះ​បើ​តាម​លោក​វរសេនីយ៍ឯក រិ​ទ្ធ សូ​ណា អធិការដ្ឋាន​នគរបាល​ស្រុក​ជ័យ​សែន បានអោយ​ដឹង​ថា ក្រោយ​ពេល​ទទួល​បាន​ពាក្យបណ្តឹង​ពី​ឪពុក​ម្តាយ​ជន​រង​គ្រោះ ពាក់ព័ន្ធ​នឹង​អំពើ​លួងលោម​រំ​លោ​.​ភ​សេពសន្ថវៈ​ទៅ​លើ​ក្មេង​ស្រី​រង​គ្រោះ ស្ថិត​នៅ​ចំណុច​ឃុំ​ពុទ្រា ស្រុក​ជ័យ​សែន ខេត្តព្រះវិហារ ភ្លាម​នោះ អធិការដ្ឋាន​នគរបាល​ស្រុក​ជ័យ​សែន ក៏​បាន​បើក​ការ​ស៊ើបអង្កេត​ភ្លាម​ៗ​។ លុះ​នៅ​ថ្ងៃ​ទី​៣០ ខែសីហា ឆ្នាំ​២០២២ សមត្ថកិច្ច​ក៏​បាន​ចុះ​ទៅ​នាំ​ខ្លួន​ជនសង្ស័យ​ឈ្មោះ ហង្ស ផល្លា ភេទ​ប្រុស អាយុ​៤០​ឆ្នាំ រស់នៅ​ភូមិ​វាល​បរ ឃុំ​ពុទ្រា ស្រុក​ជ​យ័​សែន ខេត្តព្រះវិហារ យក​មក​កាន់ អធិការដ្ឋាន​នគរបាល​ស្រុក​ជ័យ​សែន ដើម្បី​សួរនាំ​តែ​ម្តង​។

លោក​អធិការ​បន្ត​ថា ក្រោយ​ការ​សួរនាំ​អស់​ជា​ច្រើន​ម៉ោង ទើប​ជនសង្ស័យ​ព្រម​សារភាព​ប្រាប់​សមត្ថកិច្ច​ថា រូបគេ​ពិតជា​បាន​លួងលោម​ក្មេង​ស្រី​រង​គ្រោះ ដើម្បី​រំ​លោ​.​ភ​ពិតប្រាកដ​មែន ដោយ​សន្យា​អោយ​លុយ​ជន​រង​គ្រោះ ហើយ​រូបគេ​ក៏​បាន​លួងលោម​ជន​រង​គ្រោះ​រំ​លោ​.​ភ​តាំងពី​អំឡុង​ខែកក្កដា ឆ្នាំ​២០២២​មក​ម្ល៉េះ រហូត​មក​ដល់​ថ្ងៃ​បែក​ការណ៍​នេះ គឺ​រូបគេ​បាន​រំ​លោ​.​ភ​ចំនួន​៩​ដង​មក​ហើយ ។

លោក​អធិការ​បន្ត​ទៀត​ថា ចំណែក​ក្មេង​ស្រី​រង​គ្រោះ​អាយុ​១២​ឆ្នាំ​ក៏​បាន​ប្រា​បេ់ស​ម​ត្ថ​កិច្ច​ឱ្យ​ដឹង​ដែរ​ថា រូប​នាង​ត្រូវ​បាន​ជនសង្ស័យ​លួងលោម​យក​ទៅ​រំ​លោ​.​ភ​បាន​ចំនួន​៩​ដង​នៅ​ចំណុច​ចំការ​ដំឡូង​របស់​ជនសង្ស័យ​។

បច្ចុប្បន្ន​នេះ ជនសង្ស័យ​ត្រូវ​បាន​អធិការ​ស្រុក​ជ័យ​សែន បញ្ជូន​បន្ត​មក​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​ស្នងការ​នគរបាល​ខេត្ត ដើម្បី​ចាត់ការ​ទៅ​តាម​នីតិវិធី​នៅ​ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ​២០២២​នេះ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ