ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លឹក​បាស​មានគុណ​ប្រយោជន៍​ដល់​រាង​កាយ

14 ឆ្នាំ មុន

ស្លឹក​បាស​ជា​បន្លែ​ម្យ៉ាង​សំរាប់​ចំអិន​ធ្វើ​ម្ហូបអាហារ និង​មាន​ផលប្រយោជន៍​ផ្នែក​សុខភាព ។ ខាងក្រោម​នេះ គឺជា​ផលប្រយោជន៍មួយ​ចំនួន​ជួយ​ឱ្យ​រាង​កាយ​មាន​សុខភាព​ល្អ និង​ជួយ​បំបាត់​អាការ​ជំងឺ​ផ្សេង​ៗ​ដូច​ជា ៖
-​ដើម​បាស​មាន​លក្ខណៈ​ជា​វល្លិ អាច​វារតោងទៅ​លើ​ដើមឈើ​ផ្សេង​ៗមាន​ផ្កា​ពណ៌​ស មាន​ផ្លែ​រាង​ទ្រវែង​ស្រ​ដៀង​ត្រសក់ រីឯ​ស្លឹកមាន​ទ្រង់ទ្រាយ​ដូច​រូប​បេះដូង អាច​យក​ស្លឹក និង​ត្រួយ​មក​ស្ងោរ​ធ្វើ​ជា​អាហារ​ដ៏​ឈ្ងុយឆ្ងាញ់ ។

-​ស្លឹក​បាស​មាន​សារធាតុ “​បេ​តា​ឃែ​រ៉ូ​ទី​ន​” សំរាប់​ជួយ​ការពារ​ការ​កើត​មហារីកកាត់ បន្ថយ​ជាតិ​ស្ករ​ក្នុង​ឈាម និង​មាន​សារធាតុកាល់ស្យូម ជួយ​ប៉ូវ​ឆ្អឹង និង​ធ្មេញមាន​ជាតិដែក និង​វីតាមីន C បន្ថយ​អាការ​ឆ្អល់ តឹងពោះ និង​ចុកពោះ​ជាដើម ។ ស្ថាប័ន​ស្រាវជ្រាវ​ផ្នែក​ម្ហូបអាហារ​នៃ​មហាវិទ្យាល័យ​ម៉ា ហ៊ី​ឌុ​ល​របស់​ថៃ បាន​រក​ឃើញ​ថា ប្រសិនបើទទួលទាន​ស្លឹក​បាស​ឱ្យ​បាន​ញឹកញាប់សារធាតុ​សរសៃ​ក្នុង​ស្លឹក​បាសអាច​ជួយ​កាត់បន្ថយ​អត្រា​នៃ​ភាព​ប្រថុយប្រថាន​នឹង​ការកើត​មហារីក​នៅ​ក្នុង​ក្រពះ​បាន។
-​ស្លឹក​បាស​ចាត់​ទុក​ថា​ជា​ថ្នាំ​ត្រជាក់ ស្លឹកជួយ​បណ្ដេញ​ជាតិពុល និង​បំបាត់​អាការ​គ្រុនក្ដៅ រលាក ជួយ​ព្យាបាល​អាការ​រមាស់ ដោយប្រើ​ស្លឹក​បាស​ស្រស់​ប្រហែល​១​ក្ដាប់ដៃ​លាង​ឱ្យ​ស្អាត និង​បុក​ឱ្យ​ម៉ដ្ឋ​លាយ​ទឹក​បន្ដិច​យក ទៅ​លាប​នៅ​បរិវេណ​ដែល​មាន​រមាស់ ក៏​ជាសះស្បើយ​បាន ។
-​ស្លឹក​បាស​ជា​បន្លែ​ម្យ៉ាង​ដែល​ងាយ​រកអាច​ដាំ​បាន​ដោយ​ងាយស្រួល គ្រាន់តែ​យកគ្រាប់​ពី​ផ្លែ​ទុំ​មក​បណ្ដុះ ឬ​យក​ដើម​ចាស់​ៗ មក​ដោត​នៅ​ក្នុង​ដី​មាន​ជីវារ​ស្រោច​ទឹក​ឱ្យ បាន​ញឹកញាប់ និង​យក​ឈើ​មក​ធ្វើ​ជា​បង្គោល ឬ​របង​ឱ្យ​ស្លឹក​បាស​វៀរ​ឡើង ។ លុះ​នៅ​ពេលដែល​វា​ដុះ​ឡើង​ចេញ​ជា​ផ្លែផ្កា​ល្អ អាច​បេះស្លឹក​យក​ទៅ​ដាំ​ស្ល ធ្វើ​ជា​ម្ហូបអាហារ​ដ៏​មាន​រសជាតិ​ឈ្ងុយ​ឆ្ងាញ់ ប្រសិនបើ​កាន់តែ​បេះ​ស្លឹក វាក៏​កាន់តែ​ដុះ​លូតលាស់ ៕