រាជធានីភ្នំពេញ ៖ សេដ្ឋកិច្ចពាណិជ្ជកម្មនៅកម្ពុជា កំពុងតែបន្តដំណើរទៅមុខ ស្របពេលវិនិយោគិនជាតិ និងអន្តរជាតិ ជាច្រើនបានបន្តបោះទុនវិនិយោគ តាមរយៈការបង្កើតក្រុមហ៊ុន សហគ្រាស និងពង្រីកទំហំអាជីវកម្មឱ្យកាន់តែប្រសើរ នៅកម្ពុជា ។ ទន្ទឹមនឹងការរីកចំរើននេះ ការស្វែងរកទីតាំងល្អ និងស័ក្តិសម សម្រាប់ប្រភេទមុខជំនួញទាំងនោះ OCIC ដែលជាក្រុមហ៊ុន អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ លំនៅឋាន សំណង់អគារធំៗ នៅកម្ពុជា បាននាំមកនូវគម្រោងថ្មីស្រឡាងមួយ ស្ថិតនៅក្នុងតំបន់មានសក្ដានុពលសេដ្ឋកិច្ចខ្ពស់ ដែលមានឈ្មោះហៅជាផ្លូវការថា PLATINUM SQUARE ។
គម្រោង PLATINUM SQUARE មានទីតាំងស្ថិតនៅតាមបណ្ដោយមហាវិថីសាធារណៈប៉ូឡូញ (ផ្លូវ 163) សង្កាត់វាលវង់ ខណ្ឌ 7 មករា រាជធានីភ្នំពេញ (ចម្ងាយ 100 ម៉ែត្រពីរង្វង់មូលសំពៅមាស) ស្ថិតក្នុងតំបន់មានចរន្តសេដ្ឋកិច្ចខ្ពស់ អំណោយផលទៅដល់ប្រតិបត្តិការអាជីវកម្មគ្រប់ប្រភេទ ។
គម្រោងថ្មីសន្លាងមួយនេះទទួលបានការសាទរ និងចំណាប់អារម្មណ៍ជាច្រើនពីសំណាក់មហាជន អំពីរចនាបទនៃអគារពាណិជ្ជកម្មថ្មី មានភាពស៊ីវីល័យ ប្រណីត បំពាក់មកជាមួយជណ្ដើរយន្តប្រអប់ និងចំណតយានយន្តក្រោមដីឯកជន ដែលសាកសមបំផុតសម្រាប់អាជីវកម្មគ្រប់ប្រភេទ ។ អគារពាណិជ្ជកម្ម PLATINUM SQUARE ត្រូវបានអភិវឌ្ឍ សាងសង់ឡើងលើផ្ទៃដីប្រមាណ 6000 ម៉ែត្រក្រឡា មានសរុបចំនួន 18 អគារ អគារនីមួយៗមានកម្ពស់ចាប់ពី 8 ទៅ 10 ជាន់ ទទឹងពី 8 ទៅ 10 ម៉ែត្រ និងបណ្ដោយប្រវែង 20 ម៉ែត្រ ស្របតាមបទដ្ឋាន និងកម្រិតស្ដង់ដារបច្ចេកទេសដោយក្រុមហ៊ុន The Olympia City Development ជាបុត្រសម្ព័ន្ធក្រុមហ៊ុន OCIC ដែលមានឈ្មោះល្បីល្បាញក្នុងវិស័យសំណង់ និងការសាងសងអគារ ហេដ្ឋារចនាសម្ព័ន្ធធំៗជាច្រើននៅកម្ពុជា ។
ការបង្កើត គម្រោង PLATINUM SQUARE នេះ ស្ថិតក្នុងគោលបំណងផ្គត់ផ្គង់បន្ថែម ទៅដល់សេចក្ដីត្រូវការរបស់វិនិយោគិន និងពាណិជ្ជករគ្រប់រូបដែលកំពុងស្វែងរកទីតាំងល្អ ឬមានតម្រូវការពង្រីកបន្ថែមនូវមុខជំនួញ អាជីវកម្មផ្សេងៗដូចជា ធនាគារ គ្រឹះស្ថានមីក្រូហរិញ្ញវត្ថុ ហាងសម្លៀកបំពាក់ កាបូប ម៉ាក់ល្បីៗ ហាងពេជ្រ ក្រុមហ៊ុនបោះដុំគ្រឿងអេឡិចត្រូនិច អគ្គិសនី បោះដុំក្រណាត់ ហូលផាមួង សម្លៀកបំពាក់ និងកាត់ដេរ ក៏ដូចជា ក្រុមហ៊ុនវិនិយោគ និងអាជីវកម្មផ្សេងៗ។ បច្ចុប្បន្ននេះ គម្រោង PLATINUM SQUARE បានកំពុងចាប់ផ្ដើមការដ្ឋានសាងសង់ហើយ ដែលនេះគឺជាឱកាសក្នុងការជ្រើសរើសទីតាំងដ៏ល្អ របស់អតិថិជនទាំងអស់ ព្រោះអគារនីមួយៗ ត្រូវបានសិក្សា និងវាយតម្លៃអំពីគុណភាពយ៉ាងច្បាស់លាស់ ពីក្រុមស្ថាបត្យករជំនាញ ដើម្បីធានាទៅដល់ការប្រើប្រាស់រយៈពេលវែង ពិសេសគឺ គម្រោងនេះនឹងក្លាយទៅជាតំបន់ពាណិជ្ជកម្មចម្រុះ នៅចំកណ្ដាលទីក្រុងភ្នំពេញ ។
សម្រាប់អតិថិជនជាតិ និងអន្តរជាតិទាំងអស់ ដែលមានចំណាប់អារម្មណ៍ចង់កក់ ឬសាកសួរព័ត៌មានបន្ថែមទៀតអំពីគម្រោង អាចទំនាក់ទំនងទៅកាន់លេខទូរស័ព្ទផ្នែកលក់ដូចខាងក្រោម ៖
ប្រព័ន្ធ Cellcard: 092 801 809/ 089 985 988/ 099 720 727
ប្រព័ន្ធ Smart: 093 801 809/ 086 985 988/ 086 720 727
ទូរស័ព្ទលើតុ: 023 2222 08/ 023 2222 09 ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ