ខេត្តក្រចេះ ៖ បន្ទាប់ពីបើកការស្រាវជ្រាវរយៈពេលពេញមួយថ្ងៃ នគរបាលនៃស្នងការដ្ឋាននគរបាលខេត្តក្រចេះបំបែកសំណុំរឿងបានហើយ ស្ត្រីវ័យចំណាស់ដែលស្លា.ប់នៅឯស្រែរបស់ខ្លួននោះ គឺប្ដីជាអ្នកស.ម្លា.ប់ផ្ទាល់ដៃ ។
មន្ត្រីនគរបាលជំនាញព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ កាលពីល្ងាចថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ បានសម្រេចចាប់ឃាត់ខ្លួនជនសង្ស័យឈ្មោះ មាន ឈាងនី អាយុ៥៦ឆ្នាំ ត្រូវជាប្ដីរបស់ស្ត្រីរងគ្រោះហើយ ក្រោយពីការសាកសួររយៈពេលពេញមួយថ្ងៃនេះ ។ ប្រភពពីមន្ត្រីអធិការដ្ឋាននគរបាលស្រុកចិត្របុរីបានឲ្យដឹងថា ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពយកពូថៅកា.ប់ទៅលើស្ត្រីរងគ្រោះជាប្រពន្ធឈ្មោះ ក្តាន់ យេម អាយុ៦២ឆ្នាំ ចំកញ្ចឹងកខាងឆ្វេង បណ្តាលអោយដួលផ្កាប់មុខនៅ និងភ្នក់ភ្លើងស្លា.ប់នៅនិងកន្លែងតែម្តង ។
ជនសង្ស័យបញ្ជាក់ថា ការឈានទៅសម្លា.ប់ប្រពន្ធរបស់ខ្លួន គឺដោយសារតែខឹងនិងស្ត្រីរងគ្រោះមិនអោយរូបគេដឹកស្រូវយកទៅអោយប្រពន្ធចុង ហើយថែមទាំងជេរប្រមាថដល់ខ្លួនថា អាឯងមួយមិនស្គាល់ពីមិនស្គាល់ថា តណ្ហាក្រាស់ ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ថាននគរបាលស្រុកចិត្របុរី ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តបន្តចាត់ការតាមនីតិវិធីច្បាប់ ។
ចែករំលែកព័តមាននេះ