ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ឃួ​ង ស្រេង សម្រេច​យក​ការ​កៀរគរ​ការ​បរិ​ច្ចា​ថវិកា​ជូន​មន្ទីរពេទ្យ​គន្ធ​បុប្ផា​តាម​រយៈ​ការ​ប្រើប្រាស់ QR Code

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​សម្រេច​រួច​ហើយ​ក្នុង​ការ​បង្កើត​គណៈកម្មការ​ទ្រទ្រង់​មូលនិធិ​គន្ធ​បុប្ផា​កម្ពុជា ដើម្បី​ជួយ​ដល់​ប្រជាពលរដ្ឋ​ដែល​មក​ទទួល​សេវា​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​គន្ធ​បុប្ផា​។ ដើម្បី​ឲ្យ​ដំណើរ​នៃ​ការ​ទទួល​ថវិកា​ពី​សប្បុរសជន​ទៅ​ជួយ​ដល់​មន្ទីរពេទ្យ​នេះ​បាន​កាន់តែ​ខ្ពស់ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​គណៈកម្មការ​ទ្រទ្រង់​មូលនិធិ​គន្ធ​បុប្ផា​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​សម្រេច​រួច​ហើយ​ក្នុង​ការ​បង្កើត​គណៈកម្មការ​ទ្រទ្រង់​មូលនិធិ​គន្ធ​បុប្ផា​កម្ពុជា ដើម្បី​ជួយ​ដល់​ប្រជាពលរដ្ឋ​ដែល​មក​ទទួល​សេវា​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​គន្ធ​បុប្ផា​។ ដើម្បី​ឲ្យ​ដំណើរ​នៃ​ការ​ទទួល​ថវិកា​ពី​សប្បុរសជន​ទៅ​ជួយ​ដល់​មន្ទីរពេទ្យ​នេះ​បាន​កាន់តែ​ខ្ពស់ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​គណៈកម្មការ​ទ្រទ្រង់​មូលនិធិ​គន្ធ​បុប្ផា​កម្ពុជា ប្រចាំ​រាជធានី​ភ្នំពេញ នា​ល្ងាច​ថ្ងៃ​ទី​២៦ កក្កដា​នេះ បាន​អញ្ជើញ​ស្នងការ​នគរបាល​រាជធានី មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ មន្ទីរ​ទាំងអស់​ចំណុះ​ឲ្យ​រដ្ឋបាល​រាជធានី និង​អង្គភាព​ជុំវិញ​សាលា​រាជធានី​ភ្នំពេញ មក​ប្រជុំ​នៅ​សាលា​រាជធានី​ភ្នំពេញ​។

លោក ឃួ​ង ស្រេង បាន​មាន​ប្រសាសន៍​ថា​៖ ការ​ប្រជុំ​នេះ​ធ្វើ​ឡើង ដើម្បី​កៀងគរ​រក​ថវិកា​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធ​បុប្ផា ដោយ​យើង​សម្រេច​រៀបចំ​ប្រមូល​ថវិកា តាម​រយៈ​ប្រើប្រាស់ QR Code ទៅ​ដាក់​នៅ​តាម​ទីតាំង​នានា នៅ​ក្នុង​រាជធានី​ភ្នំពេញ ដូច​ជាទី​ប្រជុំជន​កន្លែង​ផ្ដល់​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ នៅ​តាម​បណ្ដា​ក្រុមហ៊ុន​តាម​ទីផ្សារ នៅ​តាម​សណ្ឋាគារ ភោ​ជនី​ដ្ឋា​ន​ជាដើម ដើម្បី​បង្ក​ភាព​ងាយស្រួល​ដល់​បងប្អូន​ប្រជាពលរដ្ឋ ក្នុង​ការ​ចូលរួម​ជា​ថវិកា​ដោយ​ស្ម័គ្រចិត្ត​ជួយ​ទ្រទ្រង់​ដល់​មន្ទីរពេទ្យ​គន្ធ​បុប្ផា​។ លោក ឃួ​ង ស្រេង ក្នុង​កិច្ចប្រជុំ​នោះ​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ការងារ​នេះ រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​ខ្លាំង​រហូត​ឲ្យ​អាជ្ញាធរ​រាជធានី និង​ខេត្ត​ទាំងអស់​បង្កើត​នូវ​មូលនិធិ​នេះ​ឡើង ដើម្បី​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធ​បុប្ផា ខណៈ​ដែល​មន្ទីរពេទ្យ​នេះ​បាន​ដើរតួ​យ៉ាង​សំខាន់ ក្នុង​ការ​ជួយ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​នៅ​តាម​រាជធានី​ខេត្ត​ទាំងអស់​ទូ​ទាំង​ព្រះរាជាណាចក្រ​កម្ពុជា​។

លោក ឃួ​ង ស្រេង ក៏​បាន​សង្កត់ធ្ងន់​ផង​ដែល​ថា ការងារ​នេះ​ត្រូវ​តែ​ធ្វើ​ឡើង​ដោយ​ការ​ស្ម័គ្រចិត្ត មិន​មានការ​បង្ខិតបង្ខំ ដូច្នេះ​សូម​អាជ្ញាធរ​ខណ្ឌ​ក៏​ដូច​ជា​អង្គភាព​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​តែ​យកចិត្តទុកដាក់​ដើម្បី​អនុវត្ត គឺ​មិន​បង្ខិតបង្ខំ​ធ្វើ​ឡើង​ដោយ​ការ​ស្ម័គ្រចិត្ត​របស់​បុគ្គល​នីមួយ​ៗ​។ ត្រូវ​បន្ត​ការ​ផ្សព្វផ្សាយ​ការងារ​នេះ​ឱ្យ​កាន់តែ​ជ្រួតជ្រាប​ទៅ​ដល់​មន្ត្រី​ក្រោម​ឱវាទ​ក៏​ដូច​ជា​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន ដើម្បី​ឲ្យ​ពួក​គាត់​បាន​ស្ម័គ្រចិត្ត​ចូលរួម​ទ្រទ្រង់​មន្ទីរពេទ្យ​គន្ធ​បុប្ផា​។ គួរ​បញ្ជាក់​ថា គណៈកម្មការ​ទ្រទ្រង់​មូលនិធិ​គន្ធ​បុប្ផា​កម្ពុជា ប្រចាំ​រាជធានី​ភ្នំពេញ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​មាន​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ជា​ប្រធាន លោក កើត ឆែ អភិបាលរង​រាជធានី អ្នកឧកញ៉ា គិត ម៉េ​ង ប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា ជា​អនុប្រធាន ស្នងការ​នគរបាល​រាជធានី មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី អភិបាល​ខណ្ឌ​ទាំង​១៤ មន្ទីរ​ទាំងអស់​ចំណុះ​អោយ​រដ្ឋបាល​រាជធានី និង​អង្គភាព​ជុំវិញ សាលា​រាជធានី​ភ្នំពេញ ជា​សមាជិក​។

គណៈកម្មការ​ទ្រទ្រង់​មូលនិធិ​គន្ធ​បុប្ផា​កម្ពុជា ប្រចាំ​រាជធានី​ភ្នំពេញ មាន​តួនាទី និង​ភារកិច្ច​ផ្សព្វផ្សាយ អំពាវនាវ និង​បំផុស​ចលនា​កៀរគរ​ការ​បរិច្ចាគ​ពី​មន្ត្រី​គ្រប់​ជាន់ថ្នាក់​ចំណុះ​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​គាំទ្រ​កិច្ច​ដំណើរការ​របស់​មន្ទីរពេទ្យ​គន្ធ​បុប្ផា​។ រាយការណ៍​អំពី​វឌ្ឍនភាព​នៃ​ការ​ចូលរួម​បរិច្ចាគ និង​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​ឈ្មោះ​សប្បុរសជន​ដែល​ចូលរួម​បរិច្ចាគ​រួម​មាន ឈ្មោះ​(​ភាសា​ខ្មែរ និង​អក្សរ​ឡា​តាំង​) ភេទ ចំនួន ថវិកា​បរិច្ចាគ និង​លេខ​ទូរស័ព្ទ​របស់ សប្បុរសជន​មក​លេខាធិការដ្ឋាន​មូលនិធិ​គន្ធ​បុប្ផា​កម្ពុជា ដើម្បី​បូក​សរុប និង​ផ្សព្វផ្សាយ​ជា​សាធារណៈ​ឱ្យ​បាន ទាន់​ពេល​ក្នុង​គោលដៅ​ធានា​តម្លាភាព និង​ទំនុកចិត្ត​សាធារណជន និង​បំពេញការងារ​ផ្សេង​ទៀត​តាម​ការ​ណែនាំ​របស់​មូលនិធិ​គន្ធ​បុប្ផា​កម្ពុជា​៕ ដោយ ៖ ច​ន ណា​រិ​ទ្ធ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ