ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​២៦​គ្រួសារ ស្នើ​សុំ​លោក​អភិបាលក្រុង​ជួយ​អន្តរា​គមន៍​រឿង​ផ្លូវ​ក្រោយ​ផ្សារ​ជម្ពូ​វ័ន

2 ឆ្នាំ មុន
  • ភ្នំពេញ

ប្រជាពលរដ្ឋ​ចំនួន​២៦​គ្រួសារ រួម​ទាំង​កម្ម​ករ កម្មការិនី​រោងចក្រ រាប់រយ​នាក់​ទៀត ដែល​មាន​ទីលំនៅ​ស្នាក់​នៅផ្ទះ​ជួល និង​បន្ទប់​ជួល រស់នៅ​ប្លុក​ផ្លូវ​ទាល់

រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​ចំនួន​២៦​គ្រួសារ រួម​ទាំង​កម្មករ កម្មការិនី​រោងចក្រ រាប់រយ​នាក់​ទៀត ដែល​មាន​ទីលំនៅ​ស្នាក់​នៅផ្ទះ​ជួល និង​បន្ទប់​ជួល រស់នៅ​ប្លុក​ផ្លូវ​ទាល់ ស្ថិត​នៅ​ក្រុម​៣ ក្នុងភូមិ​ជម្ពូ​វ័ន​២ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ខ្លះ​ជាង​១០​ឆ្នាំ និង​ខ្លះ​ទៀត​ចាប់ពី​២០​ទៅ​៣០​ឆ្នាំ​ក៏​មាន​។

តាម​រយៈ​សារព័ត៌មាន​កោះសន្តិភាព នៅ​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០២២ នេះ​ដែរ ពលរដ្ឋ​ទាំងអស់​ខាង​លើ​ន បាន​ស្នើ​សុំ​ទៅ​ឯកឧត្តម ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ មេត្តា​ជួយ​អន្តរាគមន៍​អោយ​ពួក​គាត់​បាន​ប្រើប្រាស់​ផ្លូវ​ខាងក្រោយ​ផ្សារ​ជម្ពូ​វ័ន (​បែក​ពី​ផ្លូវជាតិ​លេខ​៤ មក​ទល់​នឹង បុរី​ឯករាជ​២) ទៅ​ត​ភ្ជាប់​នឹង​ផ្លូវ​រោងចក្រ «​ឃ្យូ អឹ​ម អាយ​» ដើម្បី​សម្រួល​ដល់​ការ​កកស្ទះ​ចរា​ចរណ៍​ជា​ប្រចាំ​រាល់ថ្ងៃ និង​គ្រោះថ្នាក់​ចរាចរណ៍​រហូត​ដល់​មាន​មនុស្ស​ស្លា​.​ប់​បាត់បង់​ជីវិត​ក៏​មាន​។

ប្រជាពលរដ្ឋ​ម្នាក់​បាន​រៀបរាប់​ឱ្យ​ដឹង​ថា ដោយសារ​តែ​មាន​រថយន្ត​តូច​-​ធំ និង​យានជំនិះ​យ៉ាងច្រើន​កុះករ​នាំ​គ្នា​ធ្វើ​ចរាចរណ៍​លើ​ផ្លូវ​រោងចក្រ «​ឃ្យូ អឹ​ម អាយ​» ជា​រៀងរាល់ថ្ងៃ មិន​ថា នៅ​ពេល​ព្រឹក ពេល​ថ្ងៃ និង​ពេល​យប់​នោះ​ទេ ហើយ​ម្យ៉ាង​តែងតែ​កើត​មាននូវ​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រហូត​ឈាន​ទៅ​ដល់​ការ​ស្លា​.​ប់​បាត់បង់​អាយុជីវិត​របស់​មនុស្ស​ទៀត​ផង​។ ទើប​ពួក​គាត់​ធ្វើការ​ស្នើ​សុំ​តាម​រយៈ​សារ​​ព័ត៌​មាន​កោះសន្តិភាព ដើម្បី​ធ្វើការ​ស្នើ​សុំ​ទៅ​ដល់​ឯក​ឯកឧត្តម ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​សាលា​រាជធានី​ភ្នំពេញ មេត្តា​ជួយ​អន្ត​អន្តរាគមន៍​អោយ​ពួក​គាត់​បាន​ប្រើប្រាស់​ផ្លូវ​បេតុង​មួយ​ខ្សែ ដែល​បែកចេញ​មក​ពី​ផ្លូវជាតិ​លេខ​៤ រហូត​ដល់​បុរី​ឯករាជ​២ ហៅ​ថា «​ផ្លូវ​ខាងក្រោយ​ផ្សារ​ជម្ពូ​វ័ន​» ដើម្បី​ជួយ​សម្រួល​ដល់​ការ​កកស្ទះ​ចរាចរណ៍ និង​គ្រោះថ្នាក់​ចរាចរណ៍​នៅ​លើ​ផ្លូវ​រោងចក្រ «​ឃ្យូ អឹ​ម អាយ​» ផង​ដែរ​នោះ​។

ពលរដ្ឋ​បន្ត​ថា ម្យ៉ាងទៀត ក៏​ជួយ​សម្រួល​ដល់​ប្រជាពលរដ្ឋ​ចំនួន​២៦​គ្រួសារ រួម​ទាំង​កម្មករ កម្មការិនី​រោងចក្រ​រាប់រយ​នាក់ ដែល​កំពុង​ស្នាក់​នៅ​តាម​ផ្ទះ​ជួល និង​បន្ទប់​ជួល ក្នុង​ប្លុក​ផ្លូវ​ទាល់​ខាងលើ ដែល​មានការ​លំបាក​យ៉ាង​ខ្លាំង​នៅ​ពេល​ដែល​ក្មេង​ៗ​ទៅ​សាលារៀន នៅ​ពេល​ដែល​ពួក​គាត់​ចេញ​ទៅ​ប្រកប​​មុខរបរ​រកស៊ី ក៏​ដូច​ជា​ធ្វើ​ការងារ​ផ្សេង​ៗ និង​ជា​ពិសេស​ខ្លាចក្រែង​កើត​មាននូវ​ករណី​អគ្គិភ័យ​ជាដើម​នោះ​។

តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា កាលពី​ខែមករា ឆ្នាំ​២០២២ កន្លង​មកនេះ ប្រជាពលរដ្ឋ​ទាំង​២៦​គ្រួសារ រួម​ទាំង​កម្មករ កម្មការិនី​រោងចក្រ មាន​ទីលំនៅ​រស់​ក្នុង​ប្លុក​ផ្លូវ​ទាល់​ខាងលើ បាន​ធ្វើ​លិខិតស្នើ​សុំ​ទៅ​សាលា​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដោយ​សុំ​ត​ភ្ជាប់​ពី​ផ្លូវ​រោងចក្រ «​ឃ្យូ អឹ​ម អាយ​» ត​ភ្ជាប់​ទៅ​ផ្លូវ​បេតុង​ខាងក្រោយ​ផ្សារ​ជម្ពូ​រវ័ន​ដែរ តែ​គ្មាន​ដំណោះស្រាយ ដោយ​អះអាង​ថា «​ផ្លូវ​បេតុង​មួយ​ខ្សែ​នេះ វា​ស្ថិត​នៅ​ក្នុង​ប្លង់​កម្មសិទ្ធិ​របស់​គេ​» និង​អាជ្ញាធរ​ខ្លះ​ក៏​ជម្រុញ​អោយ​ឡើង​ទៅ​តុលាការ​ផង​ដែរ​។

ពលរដ្ឋ​បន្ត​តៀត​ថា ដោយសារ​តែ​គ្មាន​ដំណោះស្រាយ​អំពី​សំណាក់​អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ចំពោះ​ការ​ស្នើ​សុំ​អន្តរាគមន៍​រឿង​ត​ភ្ជាប់​ពី​ផ្លូវ​រោងចក្រ «​ឃ្យូ អឹ​ម អាយ​» ទៅ​ផ្លូវ​បេតុង​ខាងក្រោយ​ផ្សារ​ជម្ពូ​វ័ន ដែល​ត្រូវ​បាន​ម្ចាស់​ដី​ម្ខាង​ផ្លូវ​មក​ធ្វើ​របង​បិទ​មិន​អោយ​ដើរ ដោយ​អះអាង​ថា «​ផ្លូវ​នេះ គឺ​ស្ថិត​នៅ​ក្នុង​ប្លង់​កម្មសិទ្ធិ​របស់​ខ្លួន​»​។ ក្នុង​ការ​បម្រើ​ទៅ​ជា​ផ្លូវ​សំរាប់​ប្រជាពលរដ្ឋ​សារ​ធារ​ណៈ ដើម្បី​បញ្ជៀ​សការ​កកស្ទះ​ចរាចរណ៍​នោះ ទើប​ពួក​គាត់​ស្នើ​សុំ​ទៅ​ដល់​ឯក​ឧត្ត ឃួ​ង ស្រេង ជា​អភិបាល​សាលា​រាជធានី​ភ្នំពេញ ជួយ​អន្តរាគមន៍​រឿង​នេះ​ដល់​ពួក​គាត់​ផង​ចុះ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ