ខេត្តក្រចេះ ៖ កម្លាំងនគរបាលព្រហ្មទណ្ឌស្រុកសំបូរ ខេត្តក្រចេះ បានដេញតាមចាប់ខ្លួនបុរសជាបងថ្លៃដល់ពាក់កណ្ដាលទន្លេមេគង្គ បន្ទាប់ពីធ្វើសកម្មភាពកា.ប់ស.ម្លា.ប់នារីរងគ្រោះ ដែលត្រូវជាប្អូនថ្លៃមួយពូថៅ បណ្ដាលឱ្យស្លា.ប់ភ្លាមៗនៅកន្លែងកើតហេតុ។ ហេតុការណ៍នេះ បានកើតឡើងនៅព្រឹកថ្ងៃទី១១ ខែកក្កដា នៅចំណុចភូមិកោះដំបង ឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ។
របាយការណ៍ពីសមមត្ថកិច្ចបានឱ្យដឹងថា បន្ទាប់ពីធ្វើសកម្មភាពយកពូថៅកា.ប់លើស្ត្រីរងគ្រោះដែលត្រូវជាប្អូនថ្លៃចំកញ្ចឹង.កខាងក្រោយ បណ្តាលឱ្យស្លា.ប់មួយរំពេច។ ក្រោយធ្វើសកម្មភាព ជនដៃដល់បានព្យាយាមហែលទឹកកាត់ទន្លេដើម្បីគេចខ្លួន តែត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌស្រុកសំបូរ ស្ទាក់ចាប់បាននៅកណ្តាលទន្លេមេគង្គតែម្តង។
របាយការណ៍សមត្ថកិច្ចបានបន្ថែមថា នារីរងគ្រោះមានអាយុ២៧ឆ្នាំ ចំណែកជនដៃដល់ជាបងថ្លៃឈ្មោះ ថា លីណាន អាយុ៣៤ឆ្នាំ ជាមនុស្សធ្លាប់កើតជំងឺសរសៃប្រសាទ មានទីលំនៅជាមួយគ្នាក្នុងភូមិកោះដំបង ឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ។
បច្ចុប្បន្ន ជនសង្ស័យត្រូវកម្លាំងនៃអធិការស្រុកសំបូរកំពុងសាកសួរ នឹងកសាងសំណុំរឿងទៅកាន់តុលាការ។ ចំណែកសាកសពស្ត្រីរងគ្រោះ ត្រូវសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី៕
ចែករំលែកព័តមាននេះ