ខេត្តក្រចេះ ៖ ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចតាមចាប់ខ្លួនបាន ក្រោយធ្វើសកម្មភាពគំរាមនិងសំឡុងក្មេងស្រីអាយុ៨ឆ្នាំម្នាក់និង១១ឆ្នាំម្នាក់ ដែលជាបងប្អូនបង្កើតនឹងគ្នាដោះយកបានក្រវិល១គូ និងទូរសព្ទ័ដៃ១គ្រឿង ខណៈឪពុកនិងម្តាយចេញទៅស៊ីឈ្នួលគេទុកកូនស្រីទាំងពីរឲ្យនៅចាំផ្ទះស្ថិតនៅដាច់ស្រយាលពីអ្នកភូមិ។
ជនសង្ស័យខាងលើ ឈ្មោះកែវ សេងហុង អាយុ២៤ឆ្នាំ មានទីលំនៅភូមិអូរពោរ ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ និងជាមុខសញ្ញាចាស់ធ្លាប់ជាប់ពន្ធគារកន្លងមក ។ ចំណែកក្មេងស្រីរងគ្រោះទាំងពីរ ១-ឈ្មោះ ប្រាល់ សុភណ្ឌ័ អាយុ១១ឆ្នាំ និង២-ឈ្មោះ ប្រាល់ សុផៃ អាយុ៨ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុ។ មុនពេលកើតហេតុ ឪពុកនិងម្តាយរបស់ពួកគេជាប់រវល់ទៅដេីរឈ្នួលធ្វើការឲ្យគេ ដោយទុកកូនស្រីទាំងពីរនៅចាំផ្ទះតែពីនាក់បងប្អូន ។
ក្រោយពីធ្វើការសាកសួរ ជនសង្ស័យថា រូបគេឃេីញផ្ទះជនរងគ្រោះនៅដាច់ស្រយាលពីគេផងនោះ ក៏ចូលទៅធ្វេីសកម្មភាពដោយស្រែកសំឡុតនិងគំរាមឲ្យក្មេងស្រីជនរងគ្រោះទាំងពីរនាក់បងប្អូន ដោះយកក្រវិលម្នាក់១គូរ (ផ្លាកទីន) ស្មេីទម្ងន់១ជី និងទូរសព្ទ័ចុចពិលចំនួន០១គ្រឿង ក្រោយពីបានធ្វេីសកម្មភាពរួចក៏បានរត់គេចខ្លួន ប៉ុន្តែត្រូវបានកម្លាំងសមត្ថកិច្ចកំណត់មុខសញ្ញានិងតាមប្រមាញ់ចាប់ខ្លួនបាន។
បច្ចុប្បន្នជនសង្ស័យត្រូវបានកសាងសំណុំរឿងបញ្ចូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ។
សូមបញ្ជាក់ដែរថា ការចាប់ខ្លួនបាននេះ គឺក្រោយលោកស្រីអនុភូមិស្រែត្រែងបានរាយការណ៍ទៅនគរបាលរដ្ឋបាលប៉ុស្ត៍ក្បាលដំរីថា មានករណី(កំហែងយក) មួយកើតឡើងនៅភូមិស្រែត្រែង ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ។ លុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ កម្លាំងជំនាញស្រុក បានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលក្បាលដំរី បានចុះស្រាវជ្រាវនិងឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យនៅលើផ្ទះរបស់គេ និងយកមកធ្វើការសាកសួរ ។
ចែករំលែកព័តមាននេះ