ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រោះតែ​រឿង​ប្រពន្ធ កូនប្រសា​ប្រុស​ចាក់​ម្តាយក្មេកចំ​ភ្នែក​​គ្មាន​ប្រណី

2 ឆ្នាំ មុន
  • ក្រចេះ

នគរបាល​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្នួល បាន​ចុះ​ធ្វើការ​ចាប់​ឃាត់ខ្លួន​បុរស​ដៃដល់​ជា​កូនប្រសា​ម្នាក់​បាន​ភ្លាម​ៗ បន្ទាប់​ពី​រូបគេ

ខេត្តក្រចេះ ៖ នគរបាល​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្នួល បាន​ចុះ​ធ្វើការ​ចាប់​ឃាត់ខ្លួន​បុរស​ដៃដល់​ជា​កូនប្រសា​ម្នាក់​បាន​ភ្លាម​ៗ បន្ទាប់​ពី​រូបគេ​ធ្វើ​សកម្មភាព​យក​កាំបិត​ចាក់​ទៅ​លើ​ស្ត្រី​រង​គ្រោះ​ដែល​ត្រូវជា​ម្តាយក្មេក បណ្តាល​អោយ​ត្រូវ​របួស​ធ្ងន់ធ្ងរ​ចំ​ភ្នែក​ខាងឆ្វេង ក្រោយ​ពី​មានការ​ប្រវា​.​យ​ប្រតប់​គ្នា​មួយ​ប្រាវ ។

សមត្ថកិច្ច​បានអោយ​ដឹង​ថា ដើមចម​ដែល​ឈាន​អោយ​មានរឿង​នេះ ក៏​ដោយសារ​តែ​បុរស​ដៃដល់​ជា​កូនប្រសារ ខឹង​ស្ត្រី​រង​គ្រោះជា​ម្តាយក្មេក​ថា មាន​ចេតនា​ចង់​បំបែក​ប្រពន្ធ​របស់​ខ្លួន ចេញពី​រូប​ខ្លួន​អោយទៅ​យកប្តី​ថ្មី​។

សមត្ថកិច្ច​បន្ត​ថា ករណី​ហិ​.​ង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស (​ចាក់​នឹង​កូនកាំបិត​) និង​ប្រើប្រាស់​អាវុធ​កែ​ច្នៃ​ខុសច្បាប់ បាន​កើតឡើង​កាលពី​ព្រលប់​ថ្ងៃ​ទី​២៥ ខែឧសភា នៅ​ចំណុច​ដំណាក់​ស្តេច ស្ថិត​នៅ​ភូមិ​ព្រែក​ក្តី ឃុំ​ស្នួល ស្រុក​ស្នួល​។ ជនសង្ស័យ​ជា​កូនប្រសា​រូប​នេះ​មានឈ្មោះ រឹម សុ​ផា (​ហៅ​ជាង​ម៉ៅ​) អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ចំណែកឯ​ស្ត្រី​រង​គ្រោះជា​ម្តាយក្មេក​ឈ្មោះ លឹ​ម រ៉េ​ត អាយុ​៥៣​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​ជាមួយ​គ្នា​។

បច្ចុប្បន្ន​ជនសង្ស័យ​ឈ្មោះ រឹម សុ​ផា (​ហៅ ជាង​ម៉ៅ​) ត្រូវ​បាន​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្នួល ដើម្បី​កសាង​សំណុំរឿង​ប​ញ្ចូ​ន​ទៅ​ការិយាល័យ​ជំនាញ​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ