ឡានដឹកឈើយ៉ាងអនាធិបតេយ្យជារៀងរាល់យប់
- ក្រចេះ
ខេត្តក្រចេះ ៖ ដោយមានការបញ្ជាផ្ទាល់ពីលោក សាម ណាល់ អភិបាលស្រុកស្នួល និងជាប្រធានគណៈបញ្ជាការឯកភាពស្រុក កាលពីយប់ទី២៥ ឩសភា ឆ្នាំ២០២២…
ខេត្តក្រចេះ ៖ ដោយមានការបញ្ជាផ្ទាល់ពីលោក សាម ណាល់ អភិបាលស្រុកស្នួល និងជាប្រធានគណៈបញ្ជាការឯកភាពស្រុក កាលពីយប់ទី២៥ ឩសភា ឆ្នាំ២០២២…
ខេត្តក្រចេះ ៖ ដោយមានការបញ្ជាផ្ទាល់ពីលោក សាម ណាល់ អភិបាលស្រុកស្នួល និងជាប្រធានគណៈបញ្ជាការឯកភាពស្រុក កាលពីយប់ទី២៥ ឩសភា ឆ្នាំ២០២២ បានចាត់ឱ្យលោកសឿន សូលីប៊ែរ អនុប្រធានការិល័យសេដ្ឋកិច្ច សហការជាមួយសង្កាត់រដ្ឋបាលព្រៃឈើស្នួល កងកំលាំងអាវុធហត្ថស្រុកស្នួល កំលាំងបញ្ជាការ២នៃសេនាតូចលេខ៣ បានចាប់ឃាត់រថយន្តសុាំងយ៉ុងចំនួន០៣គ្រឿងដឹកឈើរអារប្រភេទលេខ២( ខ្លុង) គ្មានលិខិតអនុញ្ញាត បញ្ជូនទៅរដ្ឋបាលព្រៃឈើ។
គណៈបញ្ជាការឯកភាពស្រុកស្នួលបានឲ្យដឹងថា កម្លាំងសមត្ថកិច្វចម្រុះ ចុះបង្ក្រាបបទល្មើស ដឹកជញ្ជូនព្រៃឈើរបស់មេឈ្មួញជើងខ្លាំងឈ្មោះតឹង គឺដឹកចេញពីស្រុកកែវសីមា ខេត្តមណ្ឌលគីរី ឆ្ពោះមកស្រុកស្នួលខេត្តក្រចេះ ឆ្លងចូលខេត្តត្បូងឃ្មុំជារៀងរាល់យប់ ។ តែត្រូវបានជាប់អន្ទាក់កម្លាំងសហការណ៍ចម្រុះរបស់គណៈបញ្ជាការឯកភាពស្រុកស្នួល ធ្វើការបង្ក្រាបបាននៅឃុំស្រែចារស្រុកស្នួលនៅចំណុចគីឡូម៉ែត្ត៦៦ ដោយជោគជ័យ រីឯអ្នកបើករថយន្ដរត់គេចខ្លួនបាត់ចូលព្រៃបាត់ ។
វត្ថុតាងរួមមាន ដែលគាត់បានរួមមាន ៖១. រថយន្តម៉ាកសុាំយ៉ុង ពណ៑ទឹកប្រាក់គ្មានស្លាកលេខចំនួន០១គ្រឿង , រថយន្តសុាំយ៉ុងពណ៑ទឹកប្រាក់មានស្លាកលេខភ្នំពេញ2D-1438 ០១គ្រឿង, រថយន្តពណ៑ទឹកប្រាក់ មានស្លាកលេខភ្នំពេញ2S- 4362 ០១គ្រឿង។ វត្ថុតាងត្រូវបានយកមករក្សាទុកនៅស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្នួល ដើម្បីចាត់ការតាមនិតិវិធីនៃច្បាប់ស្តីពីព្រៃឈើ។
ពាក់ព័ន្ធនឹងការបង្ក្រាបបទល្មើសព្រៃឈើនៅក្នុងស្រុកស្នួលនេះ ប្រជាពលរដ្ឋបានសាទរចំពោះចំណាត់ការរបស់អាជ្ញាធរស្រុក និងសំណូមពរឱ្យបន្តចំណាត់ការបង្រ្កាបក្រុមរថយន្តដឹកឈើទាំងអស់ ដែលចរាចរណ៍ជារៀងរាល់យប់អោយអស់ ព្រោះបើកលឿៗ និងបង្កការរំខានដល់អ្នកធ្វើចរាចរណ៍លើដងផ្លូវ ។
ចែករំលែកព័តមាននេះ