ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​ខ្លួន​បុរស​ហូឡង់​ពី​បទ​ទិញ​ពេស្យា​ចារ​កុមារ

11 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហនុ​​​​ ៖ ​ជន​បរ​ទេ​ស​​​ម្នាក់​​ដែល​ជាប់​ចោទ​​ពីបទ​​ទិញ​​​ពេស្យា​​​ចារ​​កុមារ​​ត្រូវ​បាន​​​កម្លាំង​​​ជំនាញ​​ការិយា​ល័យ​​ប្រឆាំង​​បទ​ល្មើស​​ជួញ​ដូរ​មនុស្ស​​នៃ​ស្នង​កា​រ​​ដ្ឋាន​នគ​របាល​​ខេត្ត​ព្រះ​សី​ហនុ​​ចាប់​បញ្ជូន​ខ្លួន​​​ទៅ​កាន់​តុលា​ការ​​​​នៅ​​ល្ងាច​ថ្ងៃ​ទី​​៦ ​​មករា ​ឆ្នាំ​​​២០១៣​ ​បន្ទាប់​ពី​​ឃាត់​ខ្លួន​​ កាល​​​ពី​​​​វេលា​ម៉ោង​​២​​​​​រសៀល​​ថ្ងៃ​ទី​​​៤ មករា ឆ្នាំ​​​២០១៣​​ ​​​មក​នៅ​ចំណុច​ឆ្នេរ​​ព្រែក​ត្រែង​ ​ស្ថិត​ក្នុង​​ភូមិ​អូរ​​ត្រេះ​ ​ឃុំ​អូរ​ត្រេះ​ ​ស្រុក​​ស្ទឹង​ហាវ ​​ខេត្ត​ព្រះ​សីហនុ​ ។

​​លោក​វរ​​សេនីយ៍​​ទោ អីុ សុខា ​​នាយក​​ការិ​យា​ល័យ​​ប្រឆាំង​​​បទ​ល្មើស​​ជួញ​ដូរ​​មនុស្ស​នៃ​​​ស្នង​ការ​​ដ្ឋាន​​នគ​របាល​​ខេត្ត​ព្រះ​សី​ហនុ​​​ បាន​​ឱ្យ​ដឹង​ថា ​យោង​តាម​​ក្រម​ព្រហ្មទណ្ឌ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​​​ ជន​សង្ស័យ​​អាច​ជាប់​​​ឃុំ​រយៈ​​ពេល​ពី​​៧​ឆ្នាំ​​ទៅ​ដល់​​​១៥​ឆ្នាំ​ ប្រសិ​ន​បើ​​តុលា​ការ​​រក​ឃើញ​​ថា​​ជន​សង្ស័យ​​ពិត​​ជា​មាន​កំហុស​​​មែន ។ ​ជន​សង្ស័យ​​​​ដែល​ជា​ជន​​ជាតិ​​បរ​ទេស​​នេះ​មាន​ឈ្មោះ​​ ​MAURITS VINCENT DAAL ភេទ​ប្រុស អាយុ​​​៤១​ឆ្នាំ ​ជន​ជាតិ​​​ហូឡង់​ ​កាន់​​លិខិត​​​ឆ្លង​ដែន​​លេខ​ NM7554JDO ​​ចុះ​ថ្ងៃ​​ទី​​២៩ ​ខែ​​​​វិច្ឆិកា ឆ្នាំ​​២០១០ ​ផុត​កំណត់​​ថ្ងៃ​ទី​​​២៩ ​ខែ​វ​ិច្ឆិកា ​ឆ្នាំ​​២០១៥ ​កាន់​​​ទិដ្ឋ​ការ​លេខ​ TI05989668 ចុះ​ថ្ងៃ​ទី​​២៥ ​ខែ​ធ្នូ ឆ្នាំ​​​២០១២ ​​ផុត​​កំណត់​​ថ្ងៃ​ទី​​២៥ ​​ខែ​មករា ឆ្នាំ​​​២០១៣ ​មាន​​ទី​លំនៅ​​​​​មិន​ពិត​ប្រាកដ​ ​​​ជា​អ្នក​លក់​​សម្លៀក​បំពាក់​ បាន​ធ្វើ​​សកម្ម​ភាព​​​ទិញ​ពេស្យា​ចារ​​កុមារ​ចំនួន​​​៤នាក់ ​​មាន​ក្មេង​ស្រី​​អាយុ​​៩​ឆ្នាំ​​ ក្មេង​ស្រី​អាយុ​​១៣​ឆ្នាំ ​ក្មេង​ប្រុស​ អាយុ​​១៤​​ឆ្នាំ ​​និង​​ក្មេង​ប្រុស​ អាយុ​​១២​ឆ្នាំ ​ពួក​​គេ​​​​​ទាំង​​​៤​នាក់​​ជា​ក្មេង​​ដើរ​​​រើស​​អេត​ចាយ​​នៅ​​​ក្រុង​ព្រះ​សី​ហនុ ។​

​លោក​បន្ត​ថា ​ការ​​ឈាន​​ទៅ​ដល់​​ការ​ចាប់​ជន​​សង្ស័យ​​ដែល​ជា​ជន​​​​បរ​ទេស​​នោះ​ គឺ​​ដោយ​​សារ​មាន​​ការ​សហ​ការ​​​ពី​កម្លាំង​​យោ​ធា​​ប្រចាំ​ការ​​នៅ​តំបន់​នោះ​ ​ខណៈ​​ពេល​ជន​សង្ស័យ​​បាន​នាំ​កុមារ​​ៗ​​ទាំង​នោះ​​ទៅ​ចំណុច​​ឆ្នេរ​​អូរ​ត្រេះ​ ​ហើយ​ធ្វើ​សកម្ម​ភាព​​​ដោយ​​ឱ្យ​កុមារ​​​នោះ​លេង​​ប្រដាប់​​ភេទ​​របស់​ខ្លួន​ ។ ជន​សង្ស័យ​​ត្រូវ​បាន​បញ្ជូន​​ខ្លួន​ទៅ​​កាន់​តុលា​ការ​ ដើម្បី​ផ្តន្ទា​ទោស​​តាម​ច្បាប់ ៕