ខេត្តក្រចេះ ៖ ការងា.ប់សត្វផ្សោតឈ្មោលមួយក្បាលនេះ គឺដោយសារជំងឺឈឺចាស់ ។ នេះបើតាមការបញ្ជាក់ប្រធានឆ្មាំអភិរក្ស និងជានាយខណ្ឌរដ្ឋបាលជលផលខេត្ត លោក ម៉ុក ពន្លក បានថ្លែងឱ្យដឹងនៅថ្ងៃទី១៧ ឧសភា នេះ ។
សូមបញ្ជាក់ថា ផ្សោតឈ្មោលពេញវ័យមួយក្បាលនេះ គឺទម្ងន់៩៣គីឡូក្រាម មានប្រវែងជាង២ម៉ែត្រ ត្រូវបានគេប្រទះឃើញងា.ប់អណ្ដែតនៅចម្ងាយប្រមាណ៣៦គីឡូម៉ែត្រ ពីប៉ែកខាងក្រោមនៃអន្លង់ផ្សោតកាំពី ខេត្តក្រចេះ ។ នេះជាផ្សោតឈ្មោលពេញវ័យទី៣ហើយដែលត្រូវបានប្រទះឃើញបាត់បង់ជីវិតនៅក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០២២នេះ។
ការបាត់បង់ជីវិតផ្សោតពេញវ័យជាបន្តបន្ទាប់ បង្កជាក្តីបារម្ភពីលទ្ធភាពនៃការបន្តពូជនៃហ្វូងផ្សោតនៅទន្លេមេគង្គ។ ក្រោយការពិនិត្យបានរកឃើញនៅលើសំណាកសត្វផ្សោតឈ្មោលដែលងា.ប់នេះ គឺមានស្នាមរបួសនៅលើកន្ទុយ និងមានស្នាមឆូតវែងមួយនៅផ្នែកខាងក្រោម នៃព្រុយខ្នងរបស់វា។
តាមការប៉ាន់ប្រមាណសត្វផ្សោតនេះ ងា.ប់រយៈពេល២ថ្ងៃហើយ ប៉ុន្តែក្រុមអ្នកស្រាវជ្រាវសត្វផ្សោត នៃរដ្ឋបាលជលផល និងអង្គការWWF មិនទាន់អាចសន្និដ្ឋានថា តើការងាប់នេះបណ្ដាលមកពីការជាប់មងនេសាទ ឬយ៉ាងណានោះទេ ។
ប្រធានឆ្មាំអភិរក្សនិងជានាយខណ្ឌរដ្ឋបាលជលផលខេត្ត លោក ម៉ុក ពន្លក បានបញ្ជាក់ថា ការងា.ប់របស់សត្វផ្សោតឈ្មោលមួយក្បាលនេះគឺងាប់ដោយសារជំងឺឈឺចាស់ ហើយផ្សោតចំណាស់មួយនេះ ក៏ផុតវ័យបន្តពូជផងដែរ ។
សូមបញ្ជាក់ផងដែរថា សម្រាប់ទន្លេមេគង្គខេត្តក្រចេះ មានអន្លង់ផ្សោតរស់នៅចំនួន៥កន្លែងធំៗ រួមមានអន្លង់ខ្សាច់ម្កាក់ អន្លង់កន្ទុយកោះរងាវ អន្លង់កោផ្តៅ អន្លង់កោហដំបង និងអងន្លង់កាំពី។ ហើយអន្លង់ទាំង៥នេះ សព្វថ្ងៃមានសត្វផ្សោតញីឈ្មោល តូចនិងធំរស់នៅចន្លោះ៥៥ទៅ៦២
ក្បាល។
ចែករំលែកព័តមាននេះ