ខេត្តពោធិ៍សាត់ ៖ ម្ចាស់មេការសំណង់ម្នាក់បានចង.កបញ្ចប់ជីវិតខ្លួនឯង ដោយសារតែតូចចិត្តជំពាក់លុយថ្លៃឈ្នួលកូនជាង ។
ករណីនេះ កើតឡើងនៅវេលាម៉ោង៩និង១៥នាទីព្រឹកថ្ងៃទី៣០ ខែមីនា ស្ថិតត្រង់ចំណុចទទឹងថ្ងៃ ក្នុងភូមិក្សេតបុរីឃុំសន្ត្រែ ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ ។ លោកតាន់ គារិទ្ធ អធិការនគរបាលស្រុកភ្នំក្រវាញប្រាប់ឲ្យដឹងថាជនរងគ្រោះ មានឈ្មោះអ៊ួចរ៉ា ភេទប្រុស អាយុ៦២ឆ្នាំ រស់នៅក្នុងភូមិកើតហេតុខាងលើ។
លោកបញ្ជាក់ឲ្យដឹងថា ជនរងគ្រោះបានប្រើក្រមាក្រឡាពណ៌ការ៉ូក្រហមសច.ង.កសម្លា.ប់ខ្លួននៅនឹងដើមស្វាយខាងកើតផ្ទះចម្ងាយប្រហែលជា២០០ម៉ែត្រ ហើយថាមូលហេតុដោយសារតែជំពាក់លុយកូនជាងសំណង់តាម
ទារមុខក្រោយ រហូតដល់ជនរងគ្រោះទ្រាំមិនបានតូចចិត្ត ទើបសម្រេចធ្វើបែបនេះតែម្ដង។
លោកបញ្ជាក់បន្ថែមថា បន្ទាប់ពីគ្រូពេទ្យជំនាញនិងនគរបាលជំនាញអាជ្ញាធរ ចុះពិនិត្យសពជនរងគ្រោះយ៉ាងល្អិតល្អន់រួចមកសន្និដ្ឋានថា ពិតជាបានចង.កធ្វើអត្ត.ឃា.តសម្លា.ប់ខ្លួនឯងពិតប្រាកដបាន ៕
ចែករំលែកព័តមាននេះ