យោងតាមក្បួនតម្រាគ្រូហុងស៊ុយហុងកុងបានទស្សន៍ទាយថា មនុស្សកើតឆ្នាំទាំង៤នេះមានគោ នាគ ពពែ និងជ្រូកជាសត្វតំណាងជោគជតា ស្ថិតក្នុងធាតុមាស និងពង្សជាស្តេចចក្រ ។ ពួកគេជាមនុស្សមានចិត្តល្អ និងនិយមការងារមានប្រយោជន៍ ដូច្នេះពួកគេមានប្រជាប្រិយភាពខ្លាំងណាស់ក្នុងចំណោមមនុស្សទាំងឡាយ និងមានជោគវាសនាស្ថិតនៅលើកំពូលភ្នំមាស និរាសចាកការលំបាកទាំងឡាយ ។
ពួកគេមានភាពសប្បាយរីករាយ ពូកែខាងទំនាក់ទំនង និងមានការយល់ដឹងទូលំទូលាយ ។ ជាមនុស្សដែលប្រកាន់ភាពយុត្តិធម៌ និងស្មោះត្រង់ជាខ្សែជីវិត ។
អ្នកកើតឆ្នាំទាំងបួននេះនិយមតុបតែងឆើតឆាយ និងជារឿយៗស្លៀកសម្លៀកបំពាក់ទាន់សម័យ បរិភោគអាហារដែលមានរសជាតិឆ្ងាញ់នៅគ្រប់ទិដ្ឋភាព ។ ទោះជាយ៉ាងណាក៏ដោយអ្នកកើតឆ្នាំទាំងបួនមានមនសិការផ្ទាល់ខ្លួន ហើយមិនងាយទទួលយកការរិះគន់ពីអ្នកដទៃឡើយ ។ ពួកគេខ្លះមានអណ្តាតរហ័ស ហើយតែងតែនិយាយនូវអ្វីដែលពួកគេមិនខ្វល់នឹងអ្នកណាអាចរងការឈឺចាប់ ។ មិនថាគេមានលុយច្រើនយ៉ាងណា គេតែងធ្វើការជានិច្ច មិនគិតពីការលំបាកលំបិន ទោះរស់នៅលើគំនរប្រាក់ក្តី ។
ចំពោះរឿងស្នេហាវិញ ពួកគេមានចិត្តច្រណែនខ្លះ ហើយច្រើនដូរគូជីវិតជារឿយៗ ។ ប្រសិនគេអាចជួបមនុស្សឆ្នាំមមី ម្សាញ់ វក ខាល គេអាចនឹងនៅបានយូរយារ ។ ចំណុចខ្សោយគឺពួកគេតែងតែមានការរាយមាយសម្រាប់ជីវិតស្នេហា និងការឆ្លើយតបរហ័សពេកបានជាភាគច្រើនបរាជ័យសូម្បីតែរៀបការរួចហើយក៏ដោយ ។
បើចង់បានអាពាហ៍ពិពាហ៍ប្រកបដោយសុភមង្គល និងវែងឆ្ងាយដល់ចាស់រៀងខ្លួន មិនគួររៀបការជាមួយឆ្នាំច រកា ជូត ថោះនោះទេ ។
ផ្អែកតាមធាតុទាំងប្រាំរបស់ចិនតាំងពីបុរាណកាល អ្នកមានជតារាសីម្ចាស់ឆ្នាំទាំង៤នេះ បើសិនជ្រើសរើសលេខ ២៦៨ នឹងអាចជួយផ្ដល់សំណាងជាទីបំផុត ។ ក្រៅពីនេះមនុស្សឆ្នាំទាំប៤នេះគួរប្រើពណ៌ផ្កាឈូក លឿង ស្វាយ និងទឹកក្រូចទុកប្រើជាពណ៌នាំសំណាងដល់ឆាកជីវិត ព្រមទាំងអាជីពនានា ៕ សាន សារិន
ចែករំលែកព័តមាននេះ