ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​ខេត្តកណ្តាល​សម្រេច​ឃុំខ្លួន​ក្រុម​ចោរ​ធាក់​យក​ម៉ូតូ និង​លួច​ដែក​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ចំនួន​៤​បទល្មើស

2 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ក្រុម​ចោរ​ធាក់​យក​ម៉ូតូ និង​លួច​ដែក ចំនួន​៥​នាក់ ត្រូវ​បាន​នគរបាល​ក្រុង​តា​ខ្មៅ​ធ្វើការ​ឃាត់ខ្លួន​បានជា​បន្តរ​បន្ទាប់ រួច​បញ្ជូន​មក​តុលាការ​ចាត់ការ​បន្តរ​តាម​នីតិវិធី​ច្បាប់​។ នៅ​ល្ងាច​ថ្ងៃ​ទី​៤ ខែមីនា ឆ្នាំ​២០២២…

ខេត្តកណ្តាល ៖ ក្រុម​ចោរ​ធាក់​យក​ម៉ូតូ និង​លួច​ដែក ចំនួន​៥​នាក់ ត្រូវ​បាន​នគរបាល​ក្រុង​តា​ខ្មៅ​ធ្វើការ​ឃាត់ខ្លួន​បានជា​បន្តរ​បន្ទាប់ រួច​បញ្ជូន​មក​តុលាការ​ចាត់ការ​បន្តរ​តាម​នីតិវិធី​ច្បាប់​។ នៅ​ល្ងាច​ថ្ងៃ​ទី​៤ ខែមីនា ឆ្នាំ​២០២២ លោកស្រី ពេ​ជ មា​រ៉ែ​ន ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន ក្រុម​ចោរ​ធាក់​យក​ម៉ូតូ និង​លួច​ដែក ចំនួន​៥​នាក់ ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន ពី​បទ «​លួច​មាន​ស្ថាន​ទម្ងន់ទោស​» ពី​បទ «​អំពើរ​លួច​» ពី​បទ «​ទទួលផល​ចោរកម្ម​» ពី​បទ «​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​» តាម​មាត្រា​៣៥៣ មាត្រា​៣៥៧ មាត្រា​៣៩៩ នៃ​ក្រមព្រហ្មទណ្ឌ និង​មាត្រា​៤៥ ច្បាប់​ស្តី​ពី​ការ​ត្រួតពិនិត្យ​គ្រឿងញៀន​។

ដែល​ប្រព្រឹត្ត​នៅ​ចំណុច​ផ្លូវ​៥០​ម៉ែត្រ មុខ​វត្ត​គោក​អំពិល ភូមិ​ព្រឹក​ថ្លឹង សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ និង​នៅ​ចំណុច​ផ្លូវ​៣៦៩ ភូមិ​កោះក្របី សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ និង​នៅ​ចំណុច​ផ្លូវជាតិ​លេខ​២ កែង​៦០​ម៉ែត្រ ភូមិប​ត្តាជី​១ សង្កាត់​ព្រែក​ហូរ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ក្នុង​អំឡុង​ខែកុម្ភៈ ខែមីនា ឆ្នាំ​២០២២​នេះ​។ ជន​រង​គ្រោះ​ទី​១-​ឈ្មោះ ម៉ៅ រតនៈ ភេទ​ប្រុស អាយុ​៥០​ឆ្នាំ មាន​ទីលំនៅ ភូមិ​គោក​ឱ​ឡឹ​ក សង្កាត់​ស្ពានថ្ម ខណ្ឌដង្កោ ភ្នំពេញ មុខរបរ​នគរបាល​ក្រសួងមហាផ្ទៃ​, ទី​២-​ឈ្មោះ ប្រក់ សុ​ភី​ន ភេទ​ស្រី អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ សង្កាត់​កើតហេតុ មុខរបរ​ក្រុមហ៊ុន​, ទី​៣-​ឈ្មោះ ហេង គឹ​ម​ហួរ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ក្រាំង​ស្វាយ សង្កាត់​ព្រែក​កំពឹស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ មុខរបរ​ក្រុមហ៊ុន​។ ជនសង្ស័យ​៥​នាក់ ទី​១-​ឈ្មោះ វន ពេជ្រ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​ព្រែក​រាំង សង្កាត់​កំពង់​សំណាញ់ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល មុខរបរ​មិន​ពិតប្រាកដ​, ទី​២-​ឈ្មោះ យូ ផា​ន់​នាង ហៅ​ច​យ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​ព្រែក​តា​ពៅ សង្កាត់​ដើម​មៀន ក្រុង​តា​ខ្មៅ ខេត្តកណ្តាល មុខរបរ​មិន​ពិតប្រាកដ​, ទី​៣-​ឈ្មោះ រស់ ស៊ី​ដា ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​ព្រែក​អញ្ចាញ សង្កាត់​ព្រែក​ឫស្សី ក្រុង​តា​ខ្មៅ ខេត្តកណ្តាល មុខរបរ​មិន​ពិតប្រាកដ​, ទី​៤-​ឈ្មោះ តៃ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិ​ខ្មែរឥស្លាម មាន​ទីលំនៅ​ភូមិ​ព្រែក​តា​ពៅ​១ សង្កាត់​ដើម​មៀន ក្រុង​តា​ខ្មៅ ខេត្តកណ្តាល មុខរបរ​មិន​ពិតប្រាកដ​, ទី​៥-​ឈ្មោះ ជា ស្រី​ពៅ ភេទ​ស្រី អាយុ​២១​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​ព្រែក​តា​ពៅ សង្កាត់​ដើម​មៀន ក្រុង តា​ខ្មៅ ខេត្តកណ្តាល មុខរបរ​នារី​កា​រ៉ា​អូ​ខេ​។

ជនសង្ស័យ​ធ្លាប់​ជាប់ពន្ធ​នាគា​ខេត្តកណ្តាល​ករណី​លួច និង​ជួញដូរ​គ្រឿងញៀន​។ លោក​វរសេនីយ៍ឯក យី វណ្ណ​ដា អធិការ​នគរបាល​ក្រុង​តា​ខ្មៅ បាន​ប្រាប់​ឲ្យ​ដឹង​ថា ករណី​ទី​១៖​កាលពី​ថ្ងៃ​ទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២២ ក្រុម​ជនសង្ស័យ​បាន​ធាក់​ប្លន់​យក​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​Honda c-125 ស៊េរី​២០២១ ពី​ជន​រង​គ្រោះ​ឈ្មោះ ម៉ៅ រតនៈ នៅ​ចំណុច​មុខ​វត្ត​គោក​អំពិល ផ្លូវ​៥០​ម៉ែត្រ ភូមិ​ព្រែក​ថ្លឹង សង្កាត់​ជើងឯក​ខណ្ឌដង្កោ ភ្នំពេញ ហើយ​នាំ​គ្នា​ជិះ​រត់គេច​ខ្លួន​បាត់​អស់​ទៅ​។ ករណី​ទី​២​លុះ​មក​ដល់​ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២២ ក្រុម​ជនសង្ស័យ បាន​នាំ​គ្នា​ធ្វើ​សកម្មភាព​ធាក់​ប្លន់​យក ម៉ូតូ​មួយ​គ្រឿង​ម៉ាក Honda Beat ពី​នារី​រង​គ្រោះ នៅ​តាម​ផ្លូវ​ភូមិ​កោះក្របី សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារ​អំពៅ ក្រុងភ្នំពេញ ហើយ​ជិះ​គេចខ្លួន​បាត់​ទៅ​។

ករណី​ទី​៣ លុះ​មក​ដល់​ថ្ងៃ​ទី​០១ ខែមីនា ឆ្នាំ​២០២២ វេលា​ម៉ោង​២២ និង​៣០​នាទី ក្រុម​ជនសង្ស័យ​បាន​ធាក់​ប្លន់​យក​បាន​ម៉ូតូ​មួយ​គ្រឿង​ម៉ាក Honda Scoopy ពណ៌​ស ស៊េរី​២០២១ ពី​ជន​រង​គ្រោះ​ឈ្មោះ ហេង គឹ​ម​ហួរ នៅ​ចំណុច​ផ្លូវជាតិ​លេខ​២​កែង​៦០​ម៉ែត្រ ហើយ​ជិះ​រត់គេច​ខ្លួន​បាត់​ទៅ​។ ករណី​ទី​៤ រហូត​ដល់​ថ្ងៃ​ទី​០២ ខែមីនា ឆ្នាំ​២០២២ វេលា​ម៉ោង​០៧ និង​៣០​នាទី ជនសង្ស័យ​ឈ្មោះ រស់ ស៊ី​ដា និង​ឈ្មោះ គា ស្រ៊ា បាន​នាំ​គ្នា​ជិះ​ម៉ូតូ​Viva សណ្តោង​រ៉ឺ​ម៉ក​កង់​បី ទៅ​លួច​ដែក​នៅ​ចំណុច​ផ្ទះ​ទុក​ចោល​មួយ​កន្លែង នៅ​ចំណុច​ភូមិ​ព្រែក​សំរោង​១ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ហើយ​ក៏​ត្រូវ​កម្លាំង​ប៉ុស្តិ៍​តា​ខ្មៅ​ឃាត់ខ្លួន​បាន​យក​មក​សាកសួរ​នៅ​ប៉ុស្តិ៍ ហើយ​ជនសង្ស័យ​ក៏​បាន​ឆ្លើយ​សារភាព​ពី​សកម្មភាព និង​បក្ខពួក​របស់​ខ្លួន​ដែល​មានឈ្មោះ​ខាងលើ ថា​បាន​នាំ​គ្នា​ធ្វើ​សកម្មភាព​ធាក់​ប្លន់​ម៉ូតូ​ជា​ច្រើន​ករណី​ដូច​ខាងលើ បន្ទាប់​មក​កម្លាំង​ប៉ុស្តិ៍​តា​ខ្មៅ បាន​សហ​ការណ៍​ជាមួយ​កម្លាំង​នគរបាល​យុត្តិធម៌​ក្រុង​តា​ខ្មៅ កម្លាំង​ប៉ុស្តិ៍​ដើម​មៀន ប៉ុស្តិ៍​កំពង់​សំណាញ់ ដឹកនាំ​ផ្ទាល់​ដោយ​លោក​អធិការ​នគរបាល​ក្រុង​តា​ខ្មៅ បាន​ចុះ​ឃាត់​ជនសង្ស័យ​បានជា​បន្តបន្ទាប់ យក​មក​អធិការដ្ឋាន ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕ ដោយ ៖ ប៉ឹង ឆដា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ