ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថាកុំឱ្យគេឮ

2 ឆ្នាំ មុន
  • ភ្នំពេញ

រឿង​លោ​ក​ផ្កាយ​បី​នគរបាល​ម្នាក់​ឈ្មោះ អុិន រស្មី​ឫទ្ធា ដែល​ទទួលសំណូក៧១.០០០ដុល្លារ ដើម្បី​រត់ការ​បញ្ចូលក្រប​ខណ្ឌ​មនុស្ស៧នាក់​ឱ្យធ្វើ​ប៉ូលិស ក្លាយជា​អ្នករត់ការ «ខ្យល់» មានដំណឹង​ថា ទោះបី​បែក​ពាង​ប្រហុក​យ៉ាងនេះ​ក្តី ធ្វើ​ឱ្យ​លោក​ផ្កាយ​បី…

  • រឿង​លោ​ក​ផ្កាយ​បី​នគរបាល​ម្នាក់​ឈ្មោះ អុិន រស្មី​ឫទ្ធា ដែល​ទទួលសំណូក៧១.០០០ដុល្លារ ដើម្បី​រត់ការ​បញ្ចូលក្រប​ខណ្ឌ​មនុស្ស៧នាក់​ឱ្យធ្វើ​ប៉ូលិស ក្លាយជា​អ្នករត់ការ «ខ្យល់» មានដំណឹង​ថា ទោះបី​បែក​ពាង​ប្រហុក​យ៉ាងនេះ​ក្តី ធ្វើ​ឱ្យ​លោក​ផ្កាយ​បី សម្ងំ​ឈឹង​តែម្តង…សង្ស័យ​សម្ងំ​នៅផ្ទះ​ប្រពន្ធ​ទី២ ដែល​ទើប​ផ្សំ​ផ្គុំ​ថ្មី​ៗ​នេះ​ទេ​ដឹង ?
    *
  • បាន​ជា​ពោល​ដូច្នោះ​ពីព្រោះ​ម្ចាស់​ដើម​បណ្​តឹង​ដែល​ប្រឹងប្រែង​ទារ​យក​ប្រាក់​ជាង៧ម៉ឺន​ដុល្លារ​វិញ​នេះ មិន ទាន់​បាន​ទទួល​នៅឡើ​យ​ទេ ។ តាម​ដំណឹង​ថា បាត់មុខ​លោក​ផ្កាយ​បី​មិន​ចេញមុខ​ឡូយឆាយ​មក​ដោះ ស្រាយ​ជាមួយ​ឡើយ គឺ​លាក់មុខ​លាក់ខ្លួន​ឈឹង​តែម្តង ។
    *
    *ប៉ុន្តែក៏​មានដំណឹង​លេច​ឮ​តិច​ៗ​ថា មាន​បងប្រុស​ម្នាក់​របស់​លោក​ផ្កាយ​បី​ចេញមុខ​ជួយ​សម្របសម្រួល​រឿង​នេះ សើម​ៗ​ហើយ…ទំនងការ​ចេញមុខ​ជួប​នេះ​មិន​អាច​ទទួលយក​បាន​នៅឡើយ​ទេ ព្រោះ​មានដំណឹង​សុំ​សង​ខ្លះ ដោយ​ដាក់​លក្ខខណ្ឌ​ឱ្យ​ម្ចាស់​ដើម​បណ្តឹង​ដក​ពាក្យ​បណ្តឹង​ចេញ​ផង ។ ប៉ុន្តែ​លក្ខខណ្ឌ​នេះ​មិន​ត្រូវគ្នា​ទេ ព្រោះ​សុំ​សង​ខ្លះ​សិន ។
    *
  • មាន​អ្នកខ្លះ​ឆ្ងល់​ថា យក​ប្រាក់​គេ៧១.០០០ដុល្លារ ទៅ​រត់ការ​ចូល​ប៉ូលិស មិនទាំង​បាន​ចំណាយ​រត់ការ​ផង តើ​ចាយ​ទៅណា​ឆាប់​អស់​ម៉្​លេះ ? មានតែ​ភរិយា​ដើម​របស់​លោក​ទេ ដែល​អាច​បញ្ជាក់​បាន ព្រោះ​មុន​នេះមាន ដំណឹង​ថា បាន​ភរិយា​ថ្មី​មួយទៀត ខាង​លក់​ផលិតផល​តាម​អន​ឡាញ ។
    *
  • យ៉ាងណាក៏ដោយ​ចុះ ទាល់តែ​សំណុំរឿង​ធ្លាយ​ដល់​សាលាដំបូង​ទើប​អាច​រក​ទី​បញ្ចប់​បាន ។ បើ​ពុំ​ដូច្នោះ​ទេ នៅ​រសាត់​អណ្តែត​តាម​វាយោ​រដូវប្​រាំង គ្មាន​ទី​បញ្ចប់​ឡើយ ។ ឱ ! លោក​ផ្កាយ​បី​អើយ…នៅ​សុ​ខៗ​យកកទៅ លអន្ទាក់​លេង…ហេ ! ហេ !
    *
    * *

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ